៨ចំណុចជួយបង្កើនផលិតភាពសម្រាប់និស្សិតកំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ

នៅពេលអ្នកកំពុងប្រើជីវិតជានិស្សិតនៅសាកលវិទ្យាល័យ គឺទាមទារឱ្យមានការវិនិយោគពេលវេលារបស់អ្នកជាច្រើន ក្រៅតែពីរៀននៅក្នុងថ្នាក់ និងធ្វើកិច្ចការសាលា អ្នកអាចនឹងមានការងារ ឬសកម្មភាពបន្ថែមជាច្រើនទៀត តួយ៉ាងដូចជា ទំនួលខុសត្រូវក្នុងគ្រួសារ ចុះតាមសហគមន៍  និងរកចំណូលផ្គត់ផ្គង់ការសិក្សាជាដើម។ ទាំងនេះហើយ សុទ្ធសឹងតែជាកាតព្វកិច្ចដែលចាំបាច់ត្រូវមានគន្លឹះក្នុងការដោះស្រាយ ។ សាកលវិទ្យាល័យ AZUSA PACIFIC (APU) ចែករំលែកវិធីសាស្រ្តប្រាំបីចំណុច ដែលជួយជំរុញផលិតភាព នៃការសិក្សា ក៏ដូចជាការងារ ឱ្យមានដំណើរការល្អ។

១. បង្កើតកាលវិភាគ ឬប្រតិទិន ៖ ការអភិវឌ្ឍនូវផលិភាពគឺផ្តើមចេញអំពីការស្គាល់នូវអ្វីដែលអ្នកត្រូវការ និងរយៈពេលប៉ុន្មានដែលអ្នកត្រូវសម្រេចវាឱ្យបាន។ អ្នកអាចប្រើប្រតិទិន ដោយ​អាចជាប្រភេទសរសេរដៃ ឬតាមរយៈបណ្តាញបច្ចេកវិទ្យា ដើម្បីបង្កើតផែនការ និងរៀបចំពេលវេលាឱ្យបានត្រឹមត្រូវ។ អ្នកគួរតែ កំណត់យកសកម្មភាពរៀនជាអទិភាព និងការតាំងចិត្តឱ្យបានខ្ពស់ ហើយត្រូវប្រាកដថា ចំណុចដែលបានដៅនៅក្នុងផែនការ ឆ្លើយតបទៅនឹងអ្វីដែលអ្នកចង់បាន និងជាទីកន្លែងដែលអ្នកចង់ទៅ។

២. រាយនាមសកម្មភាពដែលត្រូវធ្វើ ៖ កំណត់ត្រឹមក្នុងមួយអាទិត្យ មួយខែ ឬក៏ធ្វើកាលវិភាគ ដែលសមល្មមនឹងសមត្ថភាពបច្ចុប្បន្ន ដោយការចំណាយពេលពីរ ទៅបីនាទី ដើម្បីសរសេរនូវអ្វីដែលអ្នកត្រូវធ្វើ និងគណនាអំពីរយៈពេលដែលត្រូវសម្រេចឱ្យបានច្បាស់ ។ វាអាចនឹងលំបាកនៅពេលដែលធ្វើវាជាលើកដំបូង ប៉ុន្តែអ្នកអាចនឹងដឹងអំពីពេលវេលាដើម្បីបញ្ចប់ការងារ ឬសំណេរអ្វីមួយ។

៣. ធ្វើផែនការ និងកំណត់អាទិភាព ៖ ជាដំបូងរៀបចំប្រភេទការងារ ដើម្បីឱ្យដឹងថា តើត្រូវសម្រេចវាដោយរបៀបណា? ការកំណត់ពេល និងសកម្មភាពនៅក្នុងប្រតិទិន គឺជាធាតុ ឬសម្រេចប្រភេទការងារនីមួយៗឱ្យមានដំណើរការរលូន។ ហើយពេលធ្វើផែនការ គួរគិតអំពីពេលវេលាដែលផ្តល់នូវផលិតភាព ឬពេលអំណោយទាន។ ប្រសិនបើពេលព្រឹក គឺជាពេលល្អ សម្រាប់អ្នកក្នុងការបង្កើតបាននូវភាពច្នៃប្រឌិត ដូច្នេះត្រូវយកពេលនោះ ទៅធ្វើកិច្ចការសាលា និងប្រភេទការងារណាដែលត្រូវប្រើប្រាស់ការគិតច្រើន ចំណែកឯពេលថ្ងៃ ឬល្ងាចយើងអាចធ្វើសកម្មភាពនានាដែលមិនទាមទារការគិតដូចជា សម្អាតខោអាវ និងការងារផ្ទះជាដើម នេះគ្រាន់តែជាការឧទាហរណ៍មួយប៉ុណ្ណោះ។

៤. កាត់បន្ថយសកម្មភាពរំខាន ៖ នៅពេលដែលអ្នកមានផែនការរួចរាល់ហើយ វាគឺជាពេលវេលាមួយដែលត្រូវចាប់ផ្តើមអនុវត្តន៍។ ពេលដែលអ្នកកំពុងតែរៀន ឬធ្វើការងារសាលា ការផ្តោតសតិគឺជាសកម្មភាពមួយដែលជំរុញដល់ផលិតភាពដើម្បីសម្រេចបាននូវលទ្ធផលទាំងនោះ។ អ្នកអាចនឹងចង់ទៅរៀននៅក្នុងបរិយាកាសបណ្ណាល័យ ឬក៏កន្លែងមួយស្ងាត់ ដែលមិនមានការបង្កនូវភាពរំខាន។ វិធីមួយទៀតដែលអាចកាត់បន្ថយការរំខាននោះ គឺ បិទសម្លេងរំខានពីទូរស័ព្ទតាមរយៈការជូនដំណឹងនានា ឬក៏ទុកទូរស្ទ័ព្ទឱ្យនៅឆ្ងាយ ប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយនឹងការផ្តោត អ្នកអាចកំណត់រយៈពេលប្រមាណ២៥នាទី ឬក៏យូរជាងនេះ ដើម្បីផ្តល់ឱកាសឱ្យខ្លួនឯងបានសម្រាក និងស្តារស្ថានការណ៍ឡើងវិញ។

៥. យកចិត្តទុកដាក់ចំពោះខ្លួនឯង ៖ កាលដែលមិនបានផ្តោតលើខ្លួនឯង អ្នកអាចសង្កេតបានតាមរយៈសកម្មភាពដូចជា ពេលដែលអ្នកអានសំណេរអ្វីមួយច្រើនដងហើយ ប៉ុន្តែហាក់ពិបាកយល់នូវខ្លឹមសារទាំងនោះ ឬមិនយល់សោះតែម្តង វាបង្ហាញថា អ្នកមិនសូវបានយកចិត្តទុកដាក់ចំពោះខ្លួនឯងនោះទេ។ ដូច្នេះវាដល់ពេលដែលអ្នកត្រូវសម្រាកខ្លះ បន្ទាប់មកសាកល្បងដើរក្នុងរយៈពេលខ្លី ញាំអាហារសម្រន់ ឬនិយាយជាមួយមិត្ត ពីរទៅបីនាទី ដើម្បីទាញថាមពលត្រឡប់មកវិញ។

៦. រៀបប្រភេទការងារ ៖ ពេលដែលអ្នករៀបចំប្រភេទការងារប្រចាំសប្តាហ៍ អ្នកនឹងអាចដឹងបានថា តម្រូវការរបស់អ្នក និងការងារមួយចំនួនបានសម្រេចរួចហើយ។ តែយ៉ាងណាការត្រៀមទុក ឬរៀបប្រភេទការងារឱ្យមានភាពប្រទាក់ក្រឡាគ្នា គឺជាគន្លឹះក្នុងការសម្រួមពេលវេលាទៅធ្វើការងារដទៃ ឬមានពេលសម្រាកបានច្រើន។ ឧទាហរណ៍ថា ពេលដែលអ្នកទៅផ្សារទិញសម្ភារៈ គឺត្រូវគិតអំពីរបស់ដែលចាំបាច់សម្រាប់ប្រើប្រាស់ ជាជាងទៅដល់ហើយទើបនឹករក រួចក៏ទិញបណ្តើរគិតបណ្តើរ ដែលនាំខាតពេល ឬមួយវិញទៀត ដល់ពេលត្រូវការប្រើទើបទៅទិញភ្លាមៗ ក៏មិនមែនហៅថាជាការរៀបចំបានល្អនោះដែរ។

៧. ធ្វើការងារច្រើនក្នុងពេលតែមួយឱ្យត្រូវស្ថានការណ៍ ៖  មតិមួយចំនួនយល់ថា ការធ្វើការងារច្រើនក្នុងពេលតែមួយអាចពិបាកក្នុងការផ្តោត ប៉ុន្តែប្រសិនបើរៀបសកម្មភាពឱ្យត្រូវ គឺនាំឱ្យចំណេញពេលវេលាទៅវិញទេ ឧទារណ៍ថា ពេលដែលអ្នកនិយាយលេងជាមួយម្តាយនៅផ្ទះ អ្នកអាចឆ្លៀតបត់ខោអាវបណ្តើរ ព្រោះសម្មភាពទាំងពីរនេះមិនតម្រូវឱ្យខួរក្បាលគិតច្រើនដូចគ្នានោះទេ។

៨. ថែទាំខ្លួនឯង ៖ មនុស្សចាប់ផ្តើមមានផលិតភាពនៅពេលដែលពួកគេសម្រាកបានគ្រប់គ្រាន់ និងទទួលទានអាហារបានគ្រប់ជីវជាតិ។ ដូច្នេះអនុញ្ញាតិឱ្យខ្លួនឯងគេងឱ្យបានត្រឹមត្រូវស្របទៅនឹងតម្រូវការរាងកាយ និងជ្រើសរើសអាហារល្អៗមុនពេលបរិភោគដើម្បីបំពេញតម្រូវការរាងកាយក្នុងការជំរុញឱ្យមានថាមពល។ មួយវិញទៀត ឆ្លៀតពេលខ្លះដើម្បីធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងភាពតាងតឹង ដូចជា ដកដង្ហើមឱ្យវែងៗ ធ្វើយូហ្គា ឬសមាធិជាដើម។ ការចំណាយពេលថែទាំខ្លួនឯងមើលទៅហាក់ត្រូវការតាំងចិត្តខ្ពស់ និងពេលវេលាច្រើន តែយ៉ាងណាវាក៏ផ្តល់នូវសមិទ្ធផលវិជ្ជមានមកកាន់ខ្លួនឯង ដែលធ្វើឱ្យ​មានភាពនឹងធឹង ហើយអាចទទួលបានការផ្តោតច្រើនជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។