STEAMING Cambodia បន្តបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Siemens ដល់សាស្រ្តាចារ្យ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ភ្នំពេញ – បន្ទាប់ពីជោគជ័យក្នុងការបណ្តុះបណ្តាលសាស្រ្តាចារ្យ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អំពីការប្រើប្រាស់ Software ថ្មី របស់ក្រុមហ៊ុន Siemens កាលពីពេលថ្មីៗនេះ STEAMING Cambodia បានបន្តធ្វើការបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មីមួយនេះ ទៅដល់សាស្រ្តាចារ្យ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។

គោលបំណង នៃការបណ្តុះបណ្តាលនោះ គឺដើម្បីពង្រឹងសមត្ថភាពសាស្រ្តាចារ្យផ្នែកវិស្វកម្មមេកានិក ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុសវែររបស់ក្រុមហ៊ុន Siemens សម្រាប់ការធ្វើទំនើបកម្មផ្នែកឌីហ្សាញមេកានិក ក្នុងការបណ្តុះបណ្តាលនិងការស្រាវជ្រាវ។

លោក កាន់ តែឧត្តម គ្រូបង្គោល ក្នុងការបណ្តុះបណ្តាល របស់ STEAMING Cambodia បាននិយាយថា ការបណ្តុះបណ្តាលនេះ គឺធ្វើឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥, ៦ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ។ ការបណ្តុះបណ្តាលនេះ គឺក្នុងកម្រិតដំបូង នៃការប្រើប្រាស់កម្មវិធី Solid Edge ដូចជាការគូរ 2D, 3D ហើយ និងការធ្វើ simulation ជាដើម ។

លោក គាត រ៉ាយុត អនុប្រធានមហាវិទ្យាល័យមេនិកទូទៅ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗជាច្រើន ពាក់ព័ន្ធទៅនឹងការគូរ 2D និង 3D ដោយប្រើប្រាស់កម្មវិធី Solid Edge របស់ក្រុមហ៊ុន Siemens ហើយថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់រូបលោកជាអ្នកជំនាញមេកានិក ។ ជាមួយគ្នានេះ លោកក៏ជឿជាក់ដែរថា វានឹងផ្តល់ភាពងាយស្រួលដល់និស្សិត ក្នុងប្រើប្រាស់ក្នុងការសិក្សា និងការឌីហ្សាញគ្រឿងមេកានិកផងដែរ។

សម្រាប់លោក សោម រិទ្ធីសាក់ សាស្រ្តាចារ្យមហាវិទ្យាល័យមេនិករថយន្ត ក៏បានលើកឡើងដែរថា ការបណ្តុះបណ្តាលដែលរៀបចំឡើងដោយ STEAMING Cambodia ពីបច្ចេកវិទ្យាថ្មី នៃកម្មវិធី Solid Edge ពិតជាល្អសម្រាប់រូបលោក ដោយថា កម្មវិធីនេះ ជាកម្មវិធីថ្មីមួយ ដែលលោកមិនធ្លាប់ជួប, លោកបញ្ជាក់ថា កម្មវិធីនេះ មានភាពងាយស្រួលជាងកម្មវិធី Design មុនៗ ធ្វើឱ្យលោកងាយស្រួលនៅក្នុងការ Design គ្រឿងបង្គុំថ្មីៗ។

“អញ្ចឹងរាល់ការប្រើកម្មវិធីកន្លងមក គឺត្រូវការប្រើពេលវេលាច្រើនក្នុងការគូរ ក៏ប៉ុន្តែចំពោះការប្រើប្រាស់កម្មវិធីនេះ គឺលឿនជាងមុនច្រើន កាត់បន្ថយពេលវេលា ហើយងាយស្រួលនៅក្នុងការ Design”

លោក សោម រិទ្ធីសាក់ សាស្រ្តាចារ្យមហាវិទ្យាល័យមេកានិករថយន្ត

ជាមួយគ្នានេះ លោក សោម រិទ្ធីសាក់ ក៏រំពឹងថា STEAMING Cambodia នឹងបន្តបណ្តុះបណ្តាលថែមទៀតទៅដល់សាស្រ្តាចារ្យឱ្យយល់ដឹងកាន់តែច្រើន ដើម្បីចែករំលែកបន្តទៅកាន់និស្សិត ដោយថា ប្រសិនបើយើងមានលទ្ធភាពក្នុងការ Design ល្អ នោះយើងអាចឈានទៅដល់ការផលិតកាន់តែងាយស្រួលថែមទៀត។

កម្មវិធី Solid Edge គឺជាកម្មវិធីថ្មីមួយ របស់ក្រុមហ៊ុន Siemens សម្រាប់ការឌីហ្សាញបែបវិស្វកម្មមេកានិក ។ កម្មវិធីមួយនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាច រចនារបស់របរនានា ហើយផលិតចេញមកក្រៅបាន។

បើតាមលោក កាន់ តែឧត្តម កម្មវិធីមួយនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ។ លោកថា ដើម្បីបង្ហាញការច្នៃប្រឌិត កាលពីមុនយើងត្រូវការគូសវាសនៅក្នុងក្រដាសដោយចំណាយពេល និងថវិកាច្រើន ប៉ុន្តែនៅពេលដែលមាន 3D Software យើងអាចប្រែគំនិតរបស់យើងទៅជារូបភាពពិតមួយបាន។

គ្រូបង្គោលដែលបញ្ចប់ការសិក្សាវិស្វករផ្នែកឧស្សាហកម្ម និងមេកានិក រូបនេះ បន្ថែមថា បើផ្អែកលើផែនទី នៃការអភិវឌ្ឍនៅកម្ពុជា រាជរដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនដោយបង្កើតរោងចក្រ ដូចជារោងចក្រតម្លើងរថយន្ត ឬរោងចក្រផលិតគ្រឿងបង្គុំរថយន្តជាដើម ។ ដូច្នេះ ដើម្បីទាក់ទាញអ្នកវិនិយោគមកប្រទេសយើងបាន ចំណុចសំខាន់បំផុត គឺយើងត្រូវមានធនធានមនុស្ស ហើយផ្នែកសំខាន់ដើម្បីឱ្យមានជំនាញទាក់ទងនៅក្នុង រថយន្តបាន លោកគិតថា ការរៀន Software ផ្នែកឌីហ្សាញ (Computer-Aided Design) នេះ គឺជាចំណុចសំខាន់បំផុតដើម្បីឱ្យយើងមានធនធានដែលអាចឌីហ្សាញគ្រឿងបង្គុំ ឬរបស់របរមួយទាំងមូលបាន មុននឹងផលិតចេញក្រៅ។

ជាមួយគ្នានេះ លោក កាន់ តែឧត្តម ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ សូមផ្តោតសំខាន់ទៅលើជំនាញ STEM ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងគណិតវិទ្យាជាដើម ដែលវាជាគ្រឹះ ឬជាមូលដ្ឋានសំខាន់នៅក្នុងវិស័យឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ ២០២២មក STEAMING Cambodia បានធ្វើការបណ្តុះបណ្តាលជាច្រើនទៅដល់សិស្ស ក៏ដូចជានិស្សិត ឱ្យចេះផលិតរបស់របរ ឬវត្ថុច្នៃប្រឌិត ដោយប្រើប្រាស់ជំនាញវិស្វកម្មផលិត, ចេះប្រើប្រាស់ software របស់ក្រុមហ៊ុន Siemens និងចេះប្រើប្រាស់បច្ចេកវិទ្យា 3D Printing ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....