វិស័យអប់រំត្រូវមានផែនការបាញ់ឆ្ពោះទៅលើកស្ទួយសេដ្ឋកិច្ចជាតិ

ភ្នំពេញ – អ្នកជំនាញក្នុងវិស័យអប់រំបានថ្លែងថា វិស័យអប់រំត្រូវមានផែនការបាញ់ឆ្ពោះទៅរកការលើកស្ទួយសេដ្ឋកិច្ចជាតិ ដើម្បីជំរុញប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា គ្រប់វិស័យទាំងអស់ក្នុងប្រទេសមួយអាចរីកចម្រើនទៅបានត្រូវឆ្លងកាត់វិស័យអប់រំជាចម្បង រាប់ទាំងវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ សំណង់ និងវិស័យដទៃទៀត។

លោកឧកញ៉ាបន្តទៀថា អ្នកធ្វើការងារក្នុងវិស័យអប់រំដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ ជាពិសេសបាននិងកំពុងចូលរួមបង្កើតប្រព័ន្ធ និងបង្កើនគុណភាពអប់រំមួយ ដើម្បីធានា និងផ្តល់ឱកាសដល់យុវជនអាចមានការងារសមរម្យមួយ ឬអាចចេញប្រកបមុខរបរអាជីវកម្មទទួលបានជោគជ័យរួមនឹងប្រាក់ចំណូលខ្ពស់។ ដូចនេះ ការបង្កើនប្រាក់ចំណូលដែលបានមកពី អាជីពការងារ អាជីវកម្ម និងសហគ្រិនភាពនេះហើយ ដែលជាលទ្ធផលនៃការអប់រំបាញ់ឆ្ពោះទៅរកការរីកចម្រើនសេដ្ឋកិច្ច ដើម្បីជំរុញប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការណ៍ដែលលោកលើកយកស្ថានភាពសេដ្ឋកិច្ចមកបង្ហាញនេះ លោកឧកញ៉ាចង់បញ្ជាក់ថា ព្រោះវិស័យអប់រំត្រូវមានគំនិតគិតទុកជាមុន រួមនឹងផែនការសកម្មភាពច្បាស់លាស់ ដើម្បីសម្រេចឱ្យ​បានទិសដៅសេដ្ឋកិច្ចជាតិដែលប្រជាពលរដ្ឋទទួលប្រាក់ចំណូលជាមធ្យមគុណនឹង២ដង ក្នុងអំឡុង៧ឆ្នាំទៀត។

  លោកឧកញ៉ា ប៉ិច បូឡែន

“ខណៈពេលដែលលោកគ្រូ អ្នកគ្រូខ្វាយខ្វល់ពីអនាគតកូនចៅរបស់ខ្លួន ខ្ញុំសូមសំណូម លោកគ្រូ អ្នកគ្រូក៏ត្រូវគិតគូរពីជោគវាសនាកុមារ និងយុវជន ដែលជាសិស្សរបស់យើងផងដែរ ព្រោះពួកគេគឺជាទំពាំងស្នងឬស្សី និងជាកម្លាំងកងទ័ពសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ”

អ្នកជំនាញក្នុងវិស័យអប់រំរូបននេះបញ្ជាក់ថា គុណភាពអប់រំត្រូវការជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងស្ថាប័នរដ្ឋ និងឯកជន ជាពិសេសការចូលរួមពីលោកគ្រូអ្នកគ្រូលើការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀនបែបថ្មី និងឈ្វេងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាអប់រំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...