ទំនាក់ទំនង ៤ដំណាក់កាលរបស់ឪពុកម្តាយបង្កើតភាពឆ្លាតវៃដល់កូន

ការចិញ្ចឹមបីបាច់កូនឱ្យលូតលាស់រាងកាយ និងប្រាជ្ញាស្មារតីល្អជារឿងសំខាន់ និងចាំបាច់បំផុត ដែលម្តាយឪពុកគ្រប់រូបត្រូវយកចិត្តទុកដាក់ ពិសេសការអនុវត្តរបៀបចិញ្ចឹមកូនតាមបែបវិជ្ជមាន ។ ការស្រាវជ្រាវអំពីការអប់រំកុមារតូច Raising Children’s មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានបង្ហាញថា វិធីសាស្ត្រចិញ្ចឹមកូនតាមបែបវិជ្ជមានរបស់ម្តាយឪពុក គឺមានឥទ្ធិពលពេញមួយជីវិតរបស់កូន ។ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍សមត្ថភាពខួរក្បាលកុមារតូចឱ្យលូតលាស់បានល្អ គឺចាប់ផ្តើមពីទំនាក់ទំនងល្អរវាងឪពុកម្តាយនិងកូនតាំងពីចាប់កំណើត ។ តើម្តាយឪពុកត្រូវទំនាក់ទំនងជាមួយកូននៅពេលណាខ្លះ? ខាងក្រោមនេះ ជាទំនាក់ទំនងសំខាន់ៗ ៤ដំណាក់កាលបង្កើតភាពឆ្លាតវៃដល់ដំណើរជីវិតកុមារ ។

១. ទំនាក់ទំនងមុនពេលសម្រាល ៖ ត្រង់ចំណុចនេះហាក់ដូចជាពិបាកពន្យល់បន្តិចថា តើទំនាក់ទំនងដំណាក់កាលនេះកើតឡើងដោយរបៀបណា? ជាការពិតណាស់ទំនាក់ទំនងនេះ គឺកើតឡើងស្របពេលដែលម្តាយឪពុកបានផ្តល់កំណើតឱ្យកូន ពោលគឺដំណាក់កាលមានផ្ទៃពោះ ។ ស្ត្រីជាម្តាយអាចបង្កើតទំនាក់ទំនងល្អជាមួយកូននៅក្នុងផ្ទៃ តាមរយៈការសន្ទនាជាមួយកូន ការអានសៀវភៅឱ្យកូនស្តាប់ ការស្តាប់តន្ត្រីវិជ្ជមានសម្រាប់កូន ។ ត្បិតមិនមានតួលេខបញ្ជាក់ពីភាពឆ្លាតវៃនៅក្នុងដំណាក់កាលមានផ្ទៃពោះ ប៉ុន្តែការយកចិត្តទុកដាក់របៀបនេះជួយយ៉ាងប្រសើរដល់សុខភាពទារក និងសុខភាពរបស់ម្តាយ ។

២. ទំនាក់ទំនងពេលសម្រាល ៖ វេជ្ជបណ្ឌិតជំនាញតែងយកទារកដែលទើបសម្រាលរួចដាក់លើទ្រូងម្តាយ ដើម្បីឱ្យស្បែករបស់ទារកប៉ះនឹងស្បែករបស់ម្តាយ ។ ដំណាក់កាលនេះ ជាចំណុចចាប់ផ្តើមបង្កើតទំនាក់ទំនងដំបូងបំផុតរវាងមនោសញ្ចេតនាម្តាយនិងកូន ។ គេជឿថា កូនដែលបានប៉ះស្បែកម្តាយបន្ទាប់ពីសម្រាលរួច ផ្តើមទទួលបានភាពកក់ក្តៅពីម្តាយរបស់គេ ស្គាល់ទីតាំងបំបៅដោះ និងស្គាល់ក្លិនរបស់ម្តាយ ។ នេះជាទំនាក់ទំនងសំខាន់បំផុតក្នុងដំណើរជីវិតរបស់កុមារ ។

៣. ទំនាក់ទំនងពេលកូនលូតលាស់រាងកាយ ៖ អាយុ ១ពាន់ថ្ងៃដំបូងជាពេលវេលាសំខាន់បំផុតដែលម្តាយឪពុកត្រូវយកចិត្តទុកដាក់ចំពោះការចិញ្ចឹមកុមារ ។ ក្រៅពីផ្តល់ការបំបៅដោះម្តាយឱ្យបានញឹកញាប់ដល់កូន ការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវបន្ថែមដល់កូនកាន់តែចាំបាច់បំផុត ។ ដំណាក់កាលនេះម្តាយឪពុកត្រូវគិតទាំងការលូតលាស់រាងរាយរបស់កូន និងគិតទាំងការលូតលាស់ខួរក្បាលរបស់កូន ។

៤. ទំនាក់ទំនងជាប្រចាំ ៖ តាមការសិក្សារបស់ Raising Children’s បានបង្ហាញថា ខណៈសង្គមនីមួយៗ រីកចម្រើន គម្លាតទំនាក់ទំនងរវាងម្តាយឪពុកនិងកូនកាន់តែឃ្លាតឆ្ងាយពីគ្នា ។ រូបភាពនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរអភិវឌ្ឍខួរក្បាលនិងអាកប្បកិរិយារបស់កុមារ ហើយម្តាយឪពុកត្រូវតែយកចិត្តទុកដាក់លើបញ្ហានេះឱ្យបានខ្លាំងបំផុតតាមតែអាចធ្វើទៅបាន ។ វិបត្តិអាកប្បកិរិយារបស់កូនអាចកើតឡើងគ្រប់ពេល ប្រសិនបើម្តាយឪពុកមិនបានយកចិត្តទុកដាក់លើរបៀបចិញ្ចឹមកូនតាមបែបវិជ្ជមាន ទាំងការលូតលាស់រាងកាយ ទំនាក់ទំនង សីលធម៌ និងប្រាជ្ញាស្មារតីរបស់កូន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...