វិធីសាស្ត្រ ៦ចំណុចជួយគ្រប់គ្រងកំហឹងប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ- យើងដឹងហើយថា កំហឹងមានផលវិបាក និងបង្កវិនាសអន្តរាយដែលមិនអាចនឹកស្មានដល់ ដូចពាក្យចាស់ពោលថា ខឹងខុស ខឹងខូច ខឹងខាត ។ ស្របគ្នានេះ នៅពេលមានកំហឹង យើងចាំបាច់ត្រូវរកដំណោះស្រាយ ឬវិធីគ្រប់គ្រងកំហឹង។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តគ្រប់គ្រងកំហឹងចំនួន៦ចំណុច ដែលអាចជួយលោកអ្នកបំបាត់កំហឹងឱ្យចេញពីចិត្ត ៖

១. បន្ធូរបន្ថយកំហឹងដោយរាប់លេខ ៖ ពេលយើងខឹងនរណាម្នាក់ ឬរឿងអ្វីមួយ អាចប្រើវិធីរាប់លេខពី១ ដល់ ១០ ឬពី១ ដល់ ១០០ ក្នុងចិត្តខ្លួនឯង។ របៀបរាប់ត្រូវសម្រួលអារម្មណ៍ រួចចាប់ផ្ដើមរាប់ដោយយឺតៗពីលេខ១ ដល់ ១០ រួចដកដង្ហើមវែងៗ ឱ្យបាន ៣ ដង ។ បើកំហឹងនៅតែមិនថយទេ ចូររាប់ពី ១ ដល់ ១០០ ដោយល្បឿនមធ្យមរួចដកដង្ហើមវែងៗឱ្យបាន ៣ដង។ ការរាប់លេខ យើងប្រើឥរិយាបទមួយណាក៏បាន ដើរ ដេក ឈរ និងអង្គុយ អាចបើកភ្នែក ឬបិទភ្នែក បើយើងបិទភ្នែក សំខាន់ត្រូវប្រាកដថា ទីនោះមានសុវត្ថិភាព។ អ្វីដែលចាំបាច់បំផុតគឺរាប់ ដោយផ្តោតអារម្មណ៍តាមលេខនីមួយៗដើម្បីឱ្យសតិរបស់យើងដឹងថា យើងកំពុងរាប់លេខ កុំឱ្យគិតអ្វីផ្សេង។

២. វិធីពន្យាពេលឱ្យចិត្តស្ងប់ស្ងាត់ ៖ ប្រសិនបើយើងកំពុងខឹង ឬកំហឹងនោះមិនទាន់រលត់ទេ ចូរកុំគិតនូវអ្វីដែលយើងកំពុងខឹងនោះ ចូរកុំនិយាយ និងកុំធ្វើអ្វីទាំងអស់។ បន្ទាប់មកសម្រួលអារម្មណ៍ រួចដកដង្ហើមវែងៗឱ្យបានបីដង ហើយផ្ដោតអារម្មណ៍លើដង្ហើមចេញចូល និងរាប់ដង្ហើមនោះឱ្យបានពី ១ ដល់ ១០។ បើតាមសៀវភៅ បឋមវិបស្សនា បោះពុម្ពឆ្នាំ ២០០៤ បានបង្ហាញថា វិធីរាប់នេះ មិនត្រូវរាប់តិចជាង ៥ ហើយក៏មិនលើសពី ១០ ដែរ។

៣. វិធីប្ដូរចិត្តដោយមិនផ្ដោតលើអារម្មណ៍ខឹង ៖ អារម្មណ៍ពេលវាផ្ដោតខ្លាំងទៅលើរឿងអ្វីមួយ វាមានឥទ្ធិពលខ្លាំងដែលរុញច្រានការសម្រេចចិត្តបានយ៉ាងខ្លាំងក្លា។ នៅពេលអ្នកមានអារម្មណ៍ខឹង ត្រូវប្ដូរការគិត កុំគិតរឿងរ៉ាវដែលធ្វើឱ្យយើងខឹងបន្តទៅទៀត ឬប្ដូរសាច់រឿង ដោយនិយាយរឿងផ្សេង។

៤.បញ្ចេញកម្លាំងខ្លាំងៗដើម្បីបន្ធូរកំហឹង ៖ នៅពេលយើងមានអារម្មណ៍ខឹងនឹងសមាជិកក្នុងក្រុមគ្រួសារ មិត្តរួមការងារ ចៅហ្វាយ ឬនរណាម្នាក់ ឬអ្វីមួយក៏ដោយ យើងអាចបញ្ចេញ និងបន្ធូរកំហឹងដោយបញ្ចេញកម្លាំងដូចជា ការហាត់ប្រាណ លេងកីឡា ឬប្រឹងធ្វើការងារអ្វីដែលយើងកំពុងធ្វើ។ ការប្រើកម្លាំងដូចជា ជីកដី លើករបស់ ឬវត្ថុធ្ងន់ៗ ឬដើរញាប់ៗក្នុងរយៈពេលយូរក្នុងសួនច្បារជាដើម ធ្វើឱ្យរាងកាយអស់កម្លាំង និងធ្វើឱ្យកំហឹងខ្សោយចុះដែលធ្វើឱ្យយើងចង់សម្រាក និងគេង។ ពេលនោះកំហឹងនឹងស្ងប់ចុះរហូតដល់បាត់។

៥. បញ្ចេញកំហឹងដោយធ្វើការងារផ្ទះ ៖ ប្រសិនបើយើងមានកំហឹងទៅលើអ្វីមួយ លើខ្លួនឯង ឬនរណាម្នាក់ ចូរព្យាយាមបញ្ចេញកម្លាំងដោយធ្វើការងារផ្ទះដូចជា បោសសម្អាតបរិវេណខាងក្នុង និងខាងក្រៅ លាងចាន លាងសម្អាតឡាន ជូតកញ្ចក់ លាងបន្ទប់ទឹក ជូតកម្រាលឥដ្ឋ កាត់ស្មៅ ថែសួន និងតុបតែងផ្កាជាដើម។ សកម្មភាពនេះ នឹងធ្វើឱ្យយើងរីករាយ បំភ្លេចកំហឹង ហើយយើងនឹងទទួលបានផលចំណេញទាំងពីរ គឺកំហឹងក៏បាត់ កិច្ចការផ្ទះក៏បានស្អាតដែរ។៦. ស្រែកបញ្ចេញសំឡេងខ្លាំងៗ ៖ នៅពេលមានកំហឹង អារម្មណ៍មិនសប្បាយចិត្ត អ្នកអាចស្វែងរកកន្លែងស្ងាត់ ដើម្បីស្រែកឱ្យខ្លាំងៗដើម្បីបន្ធូរអារម្មណ៍តានតឹងទាំងនោះ ដោយប្រាកដថាទីកន្លែងដែលស្រែកនោះនៅឆ្ងាយ មានសុវត្ថិភាព និងពុំមានមនុស្ស។ ឧទាហរណ៍ នៅលើកំពូលភ្នំ មាត់សមុទ្រ ឬវាលស្រែជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...