ភ្នំពេញ- យោងតាមមជ្ឈមណ្ឌលសម្រាប់អភិបាលកិច្ចល្អក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ពិភពលោក (GGTC) បានឱ្យដឹងថា ផលិតកម្មថ្នាំជក់នៅលើពិភពលោកបានបំផ្លាញព្រៃឈើប្រមាណ ៥ភាគរយ នៃព្រៃឈើដែលបាត់បង់សរុប។ ទន្ទឹមគ្នានេះ ផ្ទៃដីប្រមាណ ៣,៥ លានហិកតា ត្រូវបានបំផ្លាញ សម្រាប់ការដាំដុះថ្នាំជក់ជារៀងរាល់ឆ្នាំ ហើយការដាំថ្នាំជក់ រួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ ក្នុងនោះ ដើមឈើប្រមាណ៦០០លានដើមត្រូវបានកាប់បំផ្លាញដើម្បីផលិតបារីជារៀងរាល់ឆ្នាំ ។
ប្រភពដដែលបានឱ្យដឹងថា ផលិតកម្មថ្នាំជក់ផ្ដល់ផលប៉ះពាល់ដោយបង្កើតជាកាកសំណល់រឹងប្រមាណជា២៥លានតោន ទឹកកខ្វក់ប្រមាណ៥៥លានម៉ែត្រគូប និងបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រមាណ៨៤លានតោនចូលទៅក្នុងបរិយាកាស ។ ម៉្យាងវិញទៀត ប្រេងឥន្ធនៈប្រមាណ ២១ពាន់លានលីត្រត្រូវបានបង្ហូរចូលទៅក្នុងទឹក និងប្រើប្រាស់នៅក្នុងដំណើរការដុតសម្ងួតផលិតថ្នាំជក់។
ប្រសិនបើការប្រើប្រាស់ផលិតផលថ្នាំជក់ថយចុះ នឹងនាំឱ្យការផលិតថ្នាំជក់ដែលបញ្ចេញកាបូនឌីអុកស៊ីត (CO2) ៨០លានតោនទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ នឹងថយចុះដូចគ្នា ដែលសារធាតុគីមីនេះហើយ គឺជាឧស្ម័នផ្ទះកញ្ចក់ដែលរួមចំណែកដល់ការបង្កើនសីតុណ្ហភាពលើផ្ទៃផែនដី ។

បើតាមអង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់បង្កជាជំងឺសំខាន់ៗដូចជា ដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជាពិសេសគឺជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ ក្នុងនោះ ប្រជាជនកម្ពុជាប្រមាណ១៥០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ថ្នាំជក់ និងប្រមាណ ៨លាននាក់/ឆ្នាំ លើពិភពលោក ក្នុងនោះ ១លានអ្នកជាអ្នកស្រូបផ្សែងពីគេ។
ទោះជាយ៉ាងនេះក្ដី ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ផលិតភាពសេដ្ឋកិច្ច ដូចជា ស្លាប់មុនអាយុកំណត់ ផលិតភាពការងារថយចុះ សម្រាកជក់បារី អវត្តមានការងារ។ល។ លើសពីនេះ ចំណាយព្យាបាលជំងឺដែលបង្កដោយការប្រើប្រាស់ផលិតផលថ្នាំជក់គិតជាទឹកប្រាក់ ជារៀងរាល់ឆ្នាំ សម្រាប់កម្ពុជាវិញខាតបង់ប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង៣% នៃ GDP សរុប។

ចំពោះដំណោះស្រាយកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីថ្នាំជក់ បើយោងតាមអង្គការសុខភាពពិភពលោក ដំណោះស្រាយទាំងនោះរួមមាន ១-ដំឡើងពន្ធលើផលិតផលថ្នាំជក់, ២-ពង្រឹងការហាមជក់បារីនៅកន្លែងធ្វើការ និង កន្លែងសាធារណៈ, ៣- ដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់, ៤-ហាមឃាត់ការផ្សាយពាណិជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់ និង ៥- យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ក្នុងនោះ ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងចំណោមវិធានការត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង៥។
គួរជម្រាបជូនថា ទិវាពិភពលោកគ្មានថ្នាំជក់ តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែឧសភា ។ ដោយឡែកទិវា ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២២នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ថ្នាំជក់គំរាមកំហែងដល់បរិស្ថាន”៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
ឱកាសអាហារូបករណ៍ ៥០កន្លែងសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន តាមរយៈកម្មវិធី 2025-Skilk Road Program
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/05/2025
ក្រោមកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន សមាគមបានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង ដែលជាប្រភេទអាហារូបករណ៍...
ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅប្រទេសវៀតណាម ក្នុងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
យោងទៅលើអនុស្សរណៈ នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអប់រំ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។






























