កញ្ញា តូវ ជីងស័ង ចែករំលែកគន្លឹះអភិវឌ្ឍន៍ខ្លួនឯងដើម្បីមានឱកាសក្លាយជាប្រតិភូយុវជនអាស៊ានតំណាងកម្ពុជា

ភ្នំពេញ – កិច្ចប្រជុំកំពូលអាស៊ានបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្ដូរវេនសម្រាប់ប្រទេសទាំង១០របស់សមាជិកអាស៊ានធ្វើជាម្ចាស់ផ្ទះ ដោយឡែកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទី៣ នៅ​ក្នុង​ឆ្នាំ​២០២២នេះ ។ សម្រាប់​ឱកាសធ្វើជាម្ចាស់ផ្ទះនេះ យុវជនកម្ពុជាគួរខិតខំ និងសង្វាតស្វែងយល់អំពីបញ្ហាប្រទេសជាតិ ក៏ដូចជាការពិភាក្សាស្វែងរកបញ្ហា និងដំណោះស្រាយផ្សេងៗដែលថ្នាក់ដឹកនាំប្រទេសត្រូវធ្វើ ។ នេះជាការលើកឡើងរបស់កញ្ញា តូវ ជីង ស័ង ជាប្រតិភូយុវជនអាស៊ានតំណាងកម្ពុជា។

កញ្ញា តូវ ជីងស័ង បានប្រាប់ឱ្យដឹងថា ដើម្បីក្លាយខ្លួនជាប្រតិភូយុវជន គឺត្រូវមានការប្ដេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ ដោយសារដំណើរការនៃកម្មវិធី និងដំណើរការនៃការជ្រើសរើសនូវប្រតិភូយុវជនតំណាងតម្រូវឱ្យ​ឆ្លងកាត់វគ្គជម្រុះ ក៏ដូចជាវគ្គបណ្ដុះបណ្ដាលជាច្រើន។ កញ្ញាបានបញ្ជាក់ថា ប្រតិភូយុវជនក្នុងកម្មវិធីជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាននេះគឺត្រូវជ្រើសរើសចេញពីចំណោមប្រតិភូយុវជនដែលធ្លាប់ចូលរួមកម្មវិធីកិច្ចសន្ទនាយុវជនលើកទី១ នៅខេត្តសៀមរាបកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ ។

កញ្ញា តូវ ជីងស័ង បានបន្ថែមថា មូលហេតុនៃការជ្រើសរើសយកយុវជនដែលមកពីកម្មវិធីកិច្ចសន្ទនាយុវជនលើកទី១ ព្រោះក្នុងជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន ប្រតិភូយុវជនតំណាងត្រូវបានផ្ដល់ឱកាសឱ្យ​ឡើងអានក៏ដូចជាដាក់ស្នើអនុសាសន៍គោលនយោបាយរួមដែលយុវជនសម្រេចបានក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលក្នុងពេលនោះអនុសាសន៍គោលនយោបាយក៏ត្រូវបានដាក់ស្នើរ និងពិភាក្សាជាមួយរដ្ឋមន្ត្រីអប់រំ និងយុវជន និងអគ្គរដ្ឋលេខាធិការអាស៊ាន ផងដែរ។

យុវតីវ័យ២២ឆ្នាំរូបនេះបានបន្តទៀតថា អនុសាសន៍គោលនយោបាយរួមនេះត្រូវបានសង្ខេប និងពិនិត្យឡើងវិញជាច្រើនលើក ដើម្បីធានាបានថាអនុសាសន៍ដែលបានសម្រេចរួមនោះមានភាពត្រឹមត្រូវ និងមានបរិយាបន្នសម្រាប់យុវជនគ្រប់រូប មិនសម្រាប់តែយុវជនកម្ពុជា ប៉ុន្តែសម្រាប់យុវជនទាំងអស់នៅក្នុងតំបន់អាស៊ាន ។

កញ្ញា តូវ ជីងស័ង

“ក្នុងនាមជាប្រតិភូយុវជនតំណាងត្រូវមានយ៉ាងហោចណាស់៣ចំណុច ទី១ចំណេះដឹង ទី២ចំណេះធ្វើ និងទី៣ទំនួលខុសត្រូវ”

កញ្ញា ជីងស័ង បានលើកឡើងបន្តថា យុវជនត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា បំណិនឌីជីថល និងចំណេះដឹងផ្នែកភាសាអង់គ្លេស ព្រោះបច្ចុប្បន្នយើងកំពុងស្ថិតក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលបច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល បានរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេសជាតិ និងសមត្ថភាពយុវជន។ ចំណែកឯ ចំណេះដឹងផ្នែកភាសាអង់គ្លេសបានក្លាយជាស្ពានក្នុងការទំនាក់ទំនង ដោយអាស៊ានបានកំណត់យកភាសានេះជាភាសាគោលសម្រាប់ទំនាក់ទំនងក្នុងតំបន់។ ជាបន្ទាប់គឺចំណេះធ្វើ ក្រៅពីការសិក្សាក្នុងសាលាយុវជនគួរមានជំនាញទន់ផ្សេងៗ ដូចជាការចេះសម្របខ្លួនទៅតាមបរិបទការងារ ជាពិសេសការងារជាក្រុម ដើម្បីធានាបាននូវការសហការណ៍ដ៏ល្អប្រសើររវាងយុវជនក្នុងតំបន់។

យុវតីប្រតិភូយុវជនតំណាងកម្ពុជារូបនេះបន្ថែមថា ក្នុងនាមជាយុវជនតំណាងប្រទេសគឺត្រូវមានស្មារតីទំនួលខុសត្រូវខ្ពស់ «យុវជនត្រូវចាំថាទង់ជាតិប្រទេសកម្ពុជាគឺនៅលើស្មារបស់ពួកគេជានិច្ច» ដូច្នេះ រាល់ឥរិយាបថ ការស្លៀកពាក់និងពាក្យសម្តី ត្រូវមានភាពសមរម្យ ប្រកបដោយសីលធម៌ និងការរៀបចំឱ្យ​បានល្អដើម្បីបង្ហាញអំពីតម្លៃ និងសមត្ថភាពរបស់យុវជនកម្ពុជាទាំងមូល ។

ក្នុងឱកាសចែករំលែកបទពិសោធន៍នេះ កញ្ញា តូវ ជីងស័ង សូមលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យ​ខិតខំប្រឹងប្រែង ចាប់យកឱកាសដើម្បីពង្រឹង និងអភិវឌ្ឍខ្លួនសមត្ថភាពផ្ទាល់ខ្លួន និងសម្រាប់ជាប្រយោជន៍ប្រទេសជាតិដូចពាក្យមួយឃ្លាបានលើកឡើងថា « យុវជនជាសសរទ្រូងនៃប្រទេសជាតិ» ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ