ឯកឧត្តម ហេង សួរ ៖ វិស័យ​ឯកជន ពេលខ្លះ​មិន​ត្រូវ​ការអ្នក​ដែល​មាន​បរិញ្ញាបត្រ​ដើម្បី​ធ្វើ​ការងារនោះទេ

ភ្នំពេញ – ថ្លែង​នៅ​ក្នុង​ឱកាស​ចូលរួមសន្និសីទ​សារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេច​បាន​រយៈពេល​៥ឆ្នាំ របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ» កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួង​ការងារ បាន​លើក​ឡើងថា តម្រូវ​កា​រកម្លាំង​ពលកម្ម​សម្រាប់វិស័យ​ឯកជន ពេល​ខ្លះ​មិន​មាន​តម្រូវ​ការ​អ្នក​ដែល​បរិញ្ញាបត្រ​ទាំងស្រុង​នោះទេ ពោល​គឺ​គេ​ត្រូវ​ការ​ត្រឹម​តែ​កម្មករ​ជំនាញ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា វិស័យ​ឯកជន​មួយ​ចំនួន​ត្រូវ​ការ​កម្លាំង​ពលកម្ម​លឿន ដូច្នេះ​គេ​ក៏​មិន​មាន​តម្រូវ​ការ​ក្នុង​ការ​រើស​យកអ្នក​ដែល​មាន​បរិញ្ញាបត្រ​ទាំងស្រុងដើម្បី​យក​ទៅ​ធ្វើការងារ​នៅ​តាម​សង្វាក់ផលិតកម្មនោះដែរ ពោល​គឺ​គេ​ត្រូវ​ការ​តែអ្នក​ដែល​មានវិញ្ញាបនបត្រ ឬ​ក៏​សញ្ញាបត្រ​ជំនាញ​បច្ចេស​ទេសក្នុង​កម្រិតណាមួយ ដើម្បី​យកទៅ​បញ្ជា​គ្រឿងយន្ត​របស់គេ​តែម្តង។

សូម​បញ្ជាក់ដែរថា ដើម្បីឆ្លើយតប​ទៅ​​នឹង​ការ​បម្រែបម្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​កម្ពុជា​ត្រូវ​ធានាថា កម្លាំង​ពលកម្ម​របស់ខ្លួន គឺជា​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ មាន​បច្ចេកទេស ហើយ​ដែល​អាច​ឆ្លើយ​តបបានទាំង​បម្រែបម្រួល​ផ្នែក​សេដ្ឋកិច្ច ផ្នែកទីផ្សារ និង​ការបម្រែ​បម្រួល​នៃបច្ចេកវិទ្យា រាជរដ្ឋាភិបាល​ ក៏​ដូចជា​ដៃគូអភិវឌ្ឍ បាន​បង្កើន​ការ​វិនិយោគ​ទៅ​លើវិស័យ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​យ៉ាងច្រើនចាប់តាំងពីឆ្នាំ​២០១៨ ដែល​មានដូចជា​ការ​ធ្វើទំនើប​កម្មគ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ (TVET) ក្នុង​ការ​ទាក់ទាញយុវជន​ឱ្យ​ចូលរៀន​ផ្នែកជំនាញវិជ្ជាជីវៈ។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ហេង សួរ បច្ចុប្បន្ន​ក្រសួង​ការងារ​ មាន​គ្រឹះស្ថាន​បណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដែល​ចំណុះ​ក្រសួងចំនួន​១០៧ ហើយ​ក្នុងនោះ​មាន ៣៧​ជា​គ្រឹះស្ថាន​របស់រដ្ឋ ដោយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ TVET របស់រដ្ឋ​ទាំង ៣៧ មានគ្រឹះស្ថាន TVET ចំនួន ២៨ ទទួលបាន​វិញ្ញាបនបត្រ ISO។

ចាប់ពីឆ្នាំ​២០១៨មក គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានធ្វើ​ការ​បណ្តុះបណ្តាលយុវជន ចំនួន​ជាង ២៦ម៉ឺននាក់ សម្រាប់​វិញ្ញាបនបត្រ​កម្រិតខ្លី ដែលភាគ​ច្រើន​នៅ​តាម​សហគមន៍ ដូចជា ជំនាញ​អ៊ុតសក់ ជំនាញ​ជួសជុល​បរិក្ខា​អេឡិចត្រូនិច​ និង​គ្រឿងយន្ត។ ក្រៅពីវិញ្ញាបនបត្រ​ផ្នែក TVET ក៏​មានការ​បណ្តុះបណ្តាល​សញ្ញាបត្រ​ជំនាញ​វិជ្ជាជីវៈ​កម្រិត​មួយ កម្រិតពីរ ដែលជា​កម្មករជំនាញ ដើម្បីជា​ការឆ្លើយតប​ទៅនឹង​ការ​ចង់​បាន​របស់​វិស័យ​ឯកជន។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ

“អ្នក​ខ្លះ​អាច​ថាចង់ទៅ​រៀនថ្នាក់បរិញ្ញា ឬមួយ​ក៏​វគ្គមធ្យម​២ឆ្នាំ ៤ឆ្នាំ ក៏​ប៉ុន្តែ​ក៏​អាច​មានជម្រើសថា រៀន​៤ខែ រៀន​៦ខែ រៀន​១ឆ្នាំ ហើយ​អាច​ចូលទៅ​ធ្វើការងារបានដែរ… អញ្ចឹងទាំងវិស័យ​ឯកជន ក៏​គាត់​អាចទទួលបានកម្លាំងពលកម្ម​លឿន រីឯយុវជនរបស់យើងគាត់អាច​ចូលទៅទីផ្សារ​ការងារ ហើយ​បង្កើតចំណូល​ជូនគ្រួសារបាន…”

បើយោង​តាម​គោល​នយោបាយ​ជាតិស្តីពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ដល់​កម្លាំង​ពលកម្ម គឺដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ជាពិសេសរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​បង្កើត​ការងារ​សមរម្យ ព្រមទាំង​ធានា​គុណភាព និង​ផលិតភាពខ្ពស់​របស់​កម្លាំង​ពលកម្ម​ដែល​អាច​ប្រកួត​ប្រជែង​ប្រសើរ​ជាង​មុន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...