ភ្នំពេញ – មានប្រសាសន៍នៅក្នុងកម្មវិធី យុទ្ធនាការ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ កាលពីពេលថ្មីៗនេះ ឯកឧត្តម នាង ម៉ៅ អគ្គនាយកនៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា យើងមិនអាចរុញសង្គមទៅរកបច្ចេកវិទ្យាឱ្យរីកចម្រើនបាននោះទេ ប្រសិនបើប្រជាពលរដ្ឋ មិនបានស្វែងយល់អំពីបញ្ហាទាំងនេះ ដូចជាការរៀនពីអក្ខរកម្មឌីជីថលជាដើម។
សូមបញ្ជាក់ថា អក្ខរកម្មឌីជីថល ដើរតួនាទីយ៉ាងសំខាន់ដូចគ្នានៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលម្នាក់ៗ ជាពិសេសក្នុងសង្គមឌីជីថល។ ជាក់ស្តែងអក្ខរកម្មឌីជីថល អាចជួយឱ្យយុវជនទាញយកអត្ថប្រយោជន៍ពីធនធានឌីជីថល ដើម្បីសិក្សារៀនសូត្រ និងលើកកម្ពស់ការអភិវឌ្ឍខ្លួន។ អក្ខរកម្មឌីជីថល ក៏ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល, ជាក់ស្តែងសកម្មភាពសេដ្ឋកិច្ចតាមបែបប្រពៃណីកំពុងត្រូវបានផ្លាស់ប្តូរ និងជំនួសដោយទម្រង់ថ្មី ដែលពឹងផ្អែកទាំងស្រុងទៅលើអន្តរទំនាក់ទំនងរវាងបច្ចេកវិទ្យា ទិន្នន័យ ធុរកិច្ច និងមនុស្ស។ ដោយសារភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាទំនើប ពីបដិវត្តន៍ឧ្សាហកម្មកន្លងមក ប្រជាជនត្រូវការជាចាំបាច់នូវសមត្ថភាពផ្នែកឌីជីថលឱ្យបានគ្រប់គ្រាន់ក្នុងប្រតិបត្តិការប្រព័ន្ធអេឡិចត្រូនិច ក៏ដូចជា ធុរកិច្ចឌីជីថល និងសកម្មភាពជំនួញដីជីថលផ្សេងៗទៀត ដើម្បីចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល។

យ៉ាងណាក៏ដោយបើតាមប្រសាសន៍របស់ ឯកឧត្តម នាង ម៉ៅ ការអភិវឌ្ឍពលរដ្ឋឌីជីថលតាមរយៈការបង្រៀនអក្ខរកម្មឌីជីថល គឺស្ថិតនៅក្នុងសរសរស្តម្ភទាំង៣ របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ។ បើតាម ឯកឧត្តម នាង ម៉ៅ ពាក្យថាអក្ខរកម្មឌីជីថលនេះ គឺមានន័យថាប្រជាពលរដ្ឋ មានចំណេះជំនាញមូលដ្ឋាន ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រភេទផ្សេងៗ សម្រាប់ទំនាក់ទំនង ទៅវិញទៅមក ហើយមួយទៀតគេអាចប្រើបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាការងារបាន។ ហើយពលរដ្ឋក៏ត្រូវតែមានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងសន្តិសុខ (Cybar) ដោយមានន័យថា ត្រូវធានាការប្រើប្រាស់ឱ្យមានសុវត្ថិភាពទាំងបុគ្គលខ្លួនឯង និងការពារពីសំណាក់ជនឆបោក។

ឯកឧត្តមអគ្គនាយក នៃអគ្គនាយដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាកំពុងមានការរីកចម្រើនតាមរយៈក្រុមហ៊ុនដែលផ្តល់ជាសេវាទូរស័ព្ទ និងសេវាអ៊ិនធឺណេត ហើយស្របគ្នានេះ ក្រសួងក៏កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលមានសេវាផ្សេងៗដើម្បីធានានៅថ្ងៃអនាគតឱ្យមានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/06/2025
កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ចូលរួមក្នុងសកម្មភាពសហគមន៍ និងចែករំលែកទស្សនៈរបស់ខ្លួន ក្នុងការពិភាក្សាប្រកបដោយអត្ថន័យ។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
ឱកាសទទួលបានអាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2025
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2025
ឱកាសសម្រាប់សិស្ស និស្សិតកម្ពុជាដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































