ភ្នំពេញ – ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោក ឆ្នាំ២០២២នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ ដោយថា ការមានសុខភាពផ្លូវចិត្តល្អ នាំឱ្យគ្រួសារមានសុភមង្គល និងមានសុខដុមនីយកម្មក្នុងសង្គម និងថា ការមានសុខភាពផ្លូវចិត្តល្អ នាំឱ្យមានធនធានមនុស្សល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ ក្នុងនោះក៏កុំរើសអើង និងម៉ាក់ងាយអ្នកជំងឺផ្លូវចិត្តផងដែរ ។
បើតាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងបានលើកកម្ពស់សុខភាពផ្លូវចិត្ត ដោយដាក់បញ្ចូលសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខភិបាល ដែលមានកម្រិតឯកទេស កម្រិតមូលដ្ឋាន និងកម្រិតបឋម។ ជាលទ្ធផល ក្រសួងបានដាក់ឱ្យដំណើរការសេវាពិនិត្យព្យាបាលជំងឺផ្លូវចិត្តមានកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានីខេត្តចំនួន ១០កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យបង្អែកខេត្តស្រុកចំនួន ៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅក្នុងឆ្នាំ២០២១ មានពលរដ្ឋចំនួន ៨៧ ២៨៤នាក់ បានមកប្រើប្រាស់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺផ្លូវចិត្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយក្នុងនោះមានការពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ៨២ ៩៦៤នាក់ និងសេវាសម្រាកពេទ្យមានចំនួន ៤ ៣២០នាក់។ របាយការណ៍ក៏បានបញ្ជាក់ដែរថា ក្នុងចំណោមពលរដ្ឋជាង៨ម៉ឺននាក់នោះ ស្រ្តីមានចំនួនច្រើនជាងបុរស គឺមានចំនួន ៥០ ៦៥៣នាក់ ខណៈបុរសមានចំនួនត្រឹម ៣៦ ៦៣១នាក់។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក តែងប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក នៅថ្ងៃទី១០ ខែតុលា ដែលមានប្រធានបទផ្សេងៗគ្នា។ ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ អង្គការសុខភាពពិភពលោក បានប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោក ក្រោមប្រធានបទ «សុខភាពផ្លូវចិត្ត និងសុខមាលភាពសម្រាប់មនុស្សគ្រប់រូប ជាអាទិភាពចម្បងរបស់ពិភពលោក» ។

ទិវានេះមានគោលបំណងចំនួន៥ គឺ ១.ដើម្បីការពារ និងលើកកម្ពស់សុខភាពផ្លូវចិត្ត, ២.ដើម្បីបង្កើនការយល់ដឹងអំពីអន្តរាគមន៍ក្នុងការបង្ការបញ្ហាសុខភាពផ្លូវចិត្ត, ៣.ដើម្បីទប់ស្កាត់ការរើសអើងទៅលើបុគ្គលដែលមានបញ្ហាផ្លូវចិត្ត, ៤.ដើម្បីជំរុញឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្នុងការយកចិត្តទុកដាក់ទៅលើការថែទាំ និងការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា និង ៥.ដើម្បីពង្រឹងសុខភាពផ្លូវចិត្តឱ្យមានគុណភាពល្អ និងគ្របដណ្តប់ទូទាំងប្រទេស៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...
ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2025
កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2025
តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។






























