ភ្នំពេញ – ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នឹងប្រព្រឹត្តធ្វើទៅនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយគិតត្រឹមរយៈពេលនេះតទៅ គឺនៅសល់ប្រមាណ២ខែទៀតប៉ុណ្ណោះ។ តើសម្រាប់រយៈពេលនេះ សិស្សានុសិស្សថ្នាក់ទី១២ ដែលជាបេក្ខជន គួរតែត្រៀមខ្លួនធ្វើអ្វីខ្លះ ដើម្បីឱ្យទទួលបានលទ្ធផលល្អនៅពេលប្រឡង ?
យុវជន ម៉ី មុន្នីរតនៈ បច្ចុប្បន្នគឺជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគណិតវិទ្យា និងជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ បានចែករំលែកបទពិសោធន៍ក្នុងការសិក្សារបស់ខ្លួន មុនរយៈពេល២ខែ នៃការប្រឡងចូលមកដល់ ដោយក្នុងនោះរួមមានការដាក់គោលដៅខ្លួនឯង ស្វ័យសិក្សាកាន់តែច្រើនជាងមុន ព្យាយាមដាក់កាលវិភាគទៅលើមុខវិជ្ជារៀនដោយខ្លួនឯងច្រើនជាងរៀនជាមួយគ្រូនៅសាលា ដូចជា៖
ទី១. មុខវិជ្ជាគណិតវិទ្យា ៖ គណិតវិទ្យា ជាមុខវិជ្ជាដែលផ្តោតខ្លាំងជាងគេ ដោយសារជាមុខវិជ្ជាពិបាក និងពិន្ទុច្រើន(១២៥ពិន្ទុ)។ លើសពីនេះ សិស្សអាចធ្វើតេស្តវិញ្ញសាគណិតវិទ្យាដោយខ្លួនឯង អាចមួយ ឬពីរថ្ងៃក្នុង១វិញ្ញាសាដោយផ្អែកលើកំរិតវិញ្ញសាផងដែរ។ ហើយវិញ្ញាសាទៀតសោត ក៏អាចស្វែងរកតាម Facebook និងអាចសួរពីមិត្តភក្តិដែលគាត់រៀនគួរ ឬរៀនជាមួយគ្រូនៅសាលា ព្រមទាំងយកអត្រាកំណែ ដើម្បីផ្ទៀងផ្ទាត់ចម្លើយ។ ចំពោះលំហាត់ពិបាកសិស្សត្រូវព្យាយាមស្វែងយល់ដោយខ្លួនឯង ឬមើលកំណែឱ្យអស់ចិត្តសិន បើនៅមិនច្បាស់ចាំទៅសួរលោកគ្រូ អ្នកគ្រូ។

ទី២. មុខវិជ្ជាគីមីវិទ្យា ៖ ចាប់ផ្តើមធ្វើវិញ្ញាសាគីមី ដោយអាចយកវិញ្ញាសាម៉ោងរៀនគួរមកធ្វើមុន និងសល់ពេលអាចសុំវិញ្ញាសាពីមិត្តភក្តិរៀនគ្រូផ្សេងមកធ្វើបន្ត។ មុខវិជ្ជានេះ ក៏មានសំនួរផងដែរ ដោយសិស្សត្រូវតែមើលទន្ទេញមួយចំនួនជាពិសេសមេរៀនទី២ (កត្តាជះឥទិ្ធពលល្បឿនប្រតិកម្ម) ដែលមានសំនួរចេញច្រើនដែរ។ មួយវិញទៀត គីមីសរីរាង្គត្រូវតែចាំរូបមន្តទូទៅ, វិធីរករូបមន្តងាយ និងសរសេររូបមន្តស្ទើរលាតឱ្យច្បាស់ ជាពិសេស អេស្ទែ, អាមីននិងអាមីត។ល។ ចំណែកគីមីអសរីរាង្គក៏ដូចគ្នាអនុវត្តវិញ្ញសាឱ្យបានច្រើន។
ទី៣. មុខវិជ្ជារូបវិទ្យា៖ អនុវត្តដូចគ្នានឹងមុចវិជ្ជាគីមីដែរ គឺសិស្សត្រូវចំណាយពេល មួយថ្ងៃធ្វើលំហាត់យ៉ាងតិចមួយវិញ្ញាសា បានពីការរៀនគួរ ឬសុំវិញ្ញាសាពីមិត្តភក្តិ។ លើសពីនេះ ដោយសារកម្រិតលំហាត់ចេញរាល់ឆ្នាំមិនសូវពិបាកខ្លាំង ដូច្នេះសិស្សអាចអនុវត្តលំហាត់វិញ្ញាសាដែលរៀនគួរ នៅក្នុងសៀវភៅពុម្ព ឬរៀនជាមួយគ្រូឱ្យបានច្រើន។ មួយវិញទៀត ត្រូវចាំរូបមន្ត និងមើលសំនួរត្រៀមផង ព្រោះជាការកត់សម្គាល់នៅរាល់ឆ្នាំអាចចេញសំណួរមួយ ឬពីរ។
ទី៤. មុខវិជ្ជាជីវវិទ្យា ៖ បែងចែកជា២ផ្នែក ទី១. ផ្នែកលំហាត់ រាល់ឆ្នាំតែងតែចេញលំហាត់២ ឬ៣ គឺ ADN&ARN ធ្វើលំហាត់ទាក់ទងមេរៀនខាងលើ ២ទៅ៣រាល់ថ្ងៃរួមទាំងលំហាត់ក្នុងវិញ្ញសាផងដែរ។ យើងដឹងហើយថា រូបមន្តជីវៈមុនសរសេរបាន លុះត្រាតែយើងវាចារជាអក្សរសិន ហេតុនេះហើយត្រូវឱ្យចាំរបៀបវាចាររបស់រូបមន្តនីមួយៗ ។ ទី២ មេរៀន ជាបញ្ហាដែលសិស្សគ្រប់រូបពិបាកខ្លាំងត្រង់សំណួរ។ ដូច្នេះ ដំបូងត្រូវជ្រើសរើសសៀវភៅសង្ខេប ដោយអាចជាសៀវភៅក្រសួង អានមេរៀនដែលទាក់ទងការប្រឡង២ ឬ៣ចប់ឱ្យយល់ខ្លះសិន បន្ទាប់មកត្រូវចាប់ផ្តើមទន្ទេញសំណួរ និងចម្លើយក្នុងវិញ្ញាសា។
យុវជន ម៉ី មុន្នីរតនៈ
“វិញ្ញសា ឬសៀវភៅសំណួរ-ចម្លើយ ត្រូវច្បាស់ខ្លួនឯងថា ជ្រើសមួយណា ហើយត្រូវផ្តោតតែរបស់គ្រូមួយណា ចាប់ឱ្យជាប់រហូតដល់ថ្ងៃប្រឡង កុំដូរ ឬមើលច្រើនគ្រូបូកចូលគ្នា ប្រយ័ត្នឆៅ ហើយកុំភ័យ វិញ្ញាសាគ្រូនីមួយៗស្រដៀងគ្នាទេ “
ទី៥. មុខវិជ្ជាភាសាអង់គ្លេស៖ សិស្សអាចយកវិញ្ញាសាចាស់ៗតាំងពីបាក់ឌុបឆ្នាំ២០០៧មកធ្វើដដែលៗ និងមើលគំរូ វាក្យសព្ទ (vocabulary) និងវេយ្យាករណ៍ (grammar) ដែលគួររៀនបន្ថែម ដូចជា zero/first/second/third conditionals, past simple/continuous, passive voice និង present simple/continuous ។ល។ លើសពីនេះ យកវិញ្ញាសាចាស់ៗមកធ្វើឱ្យបានច្រីនលើករហូតចាំចម្លើយ ជាពិសេសវាក្យសព្ទ (vocabulary) និងវេយ្យាករណ៍ (grammar) ដោយសារឆ្នាំខ្លះ គឺគេយកមកចេញដូចឆ្នាំមុនៗដែរ។
ទី៦. មុខវិជ្ជាប្រវត្តិវិទ្យា ៖ សិស្សអាចចាប់ផ្តើមមើលទន្ទេញ និងមើលមេរៀនមុនប្រឡង។ លើសពីនេះ សិស្សក៏អាចចាក់វីឌីអូក្នុង youtube របស់ក្រសួងស្តាប់ទៅមកទាល់តែច្បាស់ គឺស្តាប់មេរៀន (អាណានិគមន៍បារាំង-ព្រះរាជាណាចក្រកម្ពុជាទី២)។ មួយវិញទៀត សិស្សអាចជ្រើសរើសឯកសារពីរផ្នែកសម្រាប់ត្រៀម គឺសៀវភៅប្រវតិ្តត្រៀមបាក់ឌុបមានប្រាសាទសម្បូរព្រៃគុកនៅលើគម្របសៀវភៅ និងមួយផ្នែកទៀត គឺវិញ្ញាសាចាស់ៗតាំងពី២០១៤ដល់២០១៩។ សកម្មភាពលើមុខវិជ្ជានេះ ផ្តោតលើការអានហើយយល់ច្រើន ៨០% មិនទាមទារចម្លើយដូចទាំងស្រុងទេ ជាពិសេសក្នុងសៀវភៅខាងលើ ចំណែក២០% គឺទន្ទេញឱ្យចាំដូចជា កាលបរិច្ឆេទ និង ឈ្មោះជាដើម។

ទី៧. អក្សរសាស្ត្រខ្មែរ ៖ សិស្សអាចអាន និងរកសំណេរណាដែលល្អៗយកមកអានជាច្រើន ជាពិសេសវិញ្ញាសាចាស់ៗ និងព្យាយាមស្វែងយល់តាម YouTube និងរៀនគួរទាក់ទងការលើកយកសកម្មភាពតួអង្គអក្សរសិល្ប៍ទៅតាមសំណេរ។ ចំណុចសំខាន់របស់សំណេរតែងសេចក្ដី គឺគំនិតសំខាន់នៅក្នុងប្រធានសំណេរ ដែលយើងត្រូវបកស្រាយត្រង់តួសេចក្តី។ ទន្ទឹមគ្នានេះ កំឡុងពេលប្រឡងព្យាយាមសរសេរបំបែកគំនិត តែធ្វើយ៉ាងណាកុំឱ្យបាត់បង់ចំណុចណាមួយរបស់គម្រោងតែងសេចក្តី ជាពិសេសគឺត្រង់ចំណុចបញ្ចប់សេចក្តី ធ្វើយ៉ាងណាសល់ពេលដើម្បីបញ្ចប់សេចក្តី។ អ្វីដែលគួរជៀសវាង គឺកុំរង់ចាំពេលគៀកប្រឡងបានរៀនសរសេរសំណេរ ហេតុនេះហើយកំឡុងពេលនេះ គួរបែងចែកពេលសម្រាប់សរសេរសំណេរដោយដាក់ម៉ោងកំណត់ឱ្យថ្នឹកដៃ ដើម្បីតេស្តសមត្ថភាពហើយព្យាយាមសរសេរអក្សរឱ្យច្បាស់ៗ បើអក្សរស្អាតទៀតកាន់តែល្អ។
ជាមួយគ្នានេះដែរ យុវជន ម៉ី មុន្នីរតនៈ ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលត្រៀមខ្លួនប្រឡងបាក់ឌុបនាពេលខាងមុខនេះ សូមកុំឆាប់ចុះចាញ់ ដោយត្រូវគិតដល់ក្រុមគ្រួសារ ឪពុកម្ដាយ ឬអាណាព្យាបាល ដែលពួកគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាយើងមកដល់ពេលនេះ ពោលគឺពួកគាត់មានការលំបាក ហើយត្រូវចាំថា ឪពុកម្ដាយគ្រប់រូបមិនចង់បានអ្វីពីកូនក្រៅពីចង់ឱ្យកូនរៀនបានខ្ពង់ខ្ពស់ និងចង់ឃើញកូនទទួលបានលទ្ធផលល្អនោះទេ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/04/2026
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្តល់អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ក្នុងនោះសម្រាប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។


































































