គន្លឹះ៤យ៉ាងជួយយុវជនកសាងស្នាដៃឆ្នើម និងមានប្រសិទ្ធភាពបំផុត

ភ្នំពេញ – បើអ្នកចង់បន្ថែមល្បឿនក្នុងការផ្លាស់ប្ដូរខ្លួនឯងឱ្យទៅជាមនុស្សដែលធ្វើការងារបានច្រើន និងមានប្រសិទ្ធភាពច្រើនជាងមុន អ្នកក៏ត្រូវឧស្សាហ៍គិតដល់អត្ថប្រយោជន៍ដែលទទួលបានពីការចាប់ផ្ដើមធ្វើភ្លាមៗ និងម៉ឺងម៉ាត់ដែរ។ ទន្ទឹមគ្នានេះ ការចាប់ផ្ដើមធ្វើភ្លាម អភិវឌ្ឍទេពកោសល្យ គិត និងធ្វើតែរឿងវិជ្ជមាន ព្រមទាំង​ការ​ហ្វឹកហាត់ដដែលៗ ជាគន្លឹះជួយយុវជនទៅកាន់ការកសាងស្នាដៃដ៏ល្អ និងមានប្រសិទ្ធភាពបំផុតនៅក្នុងជីវិត។

ខាងក្រោមនេះ គឺជា​គន្លឹះ​ចំនួន៤ ជួយយុវជនទៅកាន់ការកសាងស្នាដៃឆ្នើម និងមានប្រសិទ្ធភាពបំផុត ៖

ទី១. ចាប់ផ្ដើមធ្វើភ្លាម ៖ ការសិក្សាស្រាវជ្រាវម្តងហើយម្តងទៀតក្នុងក្រុមមនុស្សដែលមានប្រាក់ចំណូលខ្ពស់ និងបានឡើងតំណែងយ៉ាងឆាប់រហ័សឃើញថា «ការផ្តោតលើការចាប់ផ្តើមធ្វើ» គឺជាគុណសម្បត្តិដ៏លេចធ្លោ និងច្បាស់លាស់បំផុតដែលនឹងបង្ហាញឱ្យឃើញក្នុងរឿងដែលពួកគេធ្វើ។ មនុស្សដែលមានប្រសិទ្ធភាព និងសម្រេចជោគជ័យ គឺជាមនុស្សដែលហ៊ានចាប់ផ្ដើមទៅធ្វើរឿងសំខាន់ៗ ហើយសាងវិន័យឱ្យខ្លួនឯង រួចផ្ដោតធ្វើការងារនោះយ៉ាងម៉ឺងម៉ាត់រហូតសម្រេចលទ្ធផលល្អ។

ទី២. អភិវឌ្ឍទេពកោសល្យ ៖ ភាពច្នៃប្រឌិដ្ឋរបស់អ្នកអាចបណ្ដុះឡើងមកបន្តិចម្តងៗ ដើម្បីសម្រួលដល់តួនាទីការងាររបស់អ្នក តាមរយៈការរៀបចំលំដាប់ភាពសំខាន់នៃការងារ និងឈប់ពន្យារពេល ហើយចាប់ផ្តើមធ្វើរឿងដែលសំខាន់បំផុតមុនគេ នេះចាត់ថាជាជំនាញមួយ។ ដូច្នេះហើយអ្នកអាចសាងនិស្ស័យទាំងនេះបានពីការហ្វឹកហាត់ និងការធ្វើដដែលៗ រហូតក្លាយទៅជាទម្លាប់។ នៅពេលក្លាយជាទម្លាប់ហើយ នោះយើងនឹងអាចធ្វើការងារលំបាកបានយ៉ាងងាយ និងដំណើរទៅដោយស្វ័យប្រវត្តិ។ ជាទូទៅនៅពេលអ្នកបញ្ចេញសារធាតុ Endorphins ចេញមក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់ យកចិត្តទុកដាក់ មានគំនិតច្នៃប្រឌិត និងមើលពិភពលោកក្នុងផ្លូវវិជ្ជមានខ្លាំងឡើង។

ទី៣. គិតនិងធ្វើតែរឿងវិជ្ជមាន ៖ នេះអាចជាអាថ៌កំបាំងទៅកាន់ជោគជ័យដ៏សំខាន់បំផុតក៏ថាបាន ដោយអ្នកអាចបង្វឹកខ្លួនឯងឱ្យញៀនរឿងល្អៗដូចសារធាតុ Endorphins អញ្ចឹងដែរ ពោលគឺអ្នកញៀននឹងភាពច្បាស់លាស់ ការជឿជាក់ និងសមត្ថភាពកើនឡើង។ ពេលអ្នកហ្វឹកហាត់រហូតដល់ញៀន និងជាប់ជានិស្ស័យហើយ អ្នកនឹងចាប់ផ្ដើមផ្លាស់ប្តូរជីវិតឱ្យចាប់ផ្តើម និងធ្វើការងារសំខាន់ៗឱ្យសម្រេចជាបន្តបន្ទាប់ដោយមិនដឹងខ្លួន។ បើនិយាយងាយៗទៅ អ្នកនឹងងាកមកញៀននឹងភាពជោគជ័យ និងការសាងស្នាដៃឆ្នើមនៅថ្ងៃអនាគត។

ទី៤. ហ្វឹកហាត់ដដែលៗ ៖ ការហ្វឹកហាត់ជាគន្លឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍជំនាញគ្រប់យ៉ាង។ ទន្ទឹមគ្នានេះ យើងឃើញថាខួរក្បាលមនុស្សយើងដូចគ្នានឹងសាច់ដុំ ព្រោះថា យើងកាន់តែប្រើវាច្រើនប៉ុនណា វានឹងកាន់តែរឹងមាំ និងមានថាមពលខ្លាំងប៉ុណ្ណឹងដែរ ។ បើអ្នកហ្វឹកហាត់បានច្រើនល្មម អ្នករមែងយល់ដឹងព្រឹត្តិកម្ម ឬអាចសាងនិស្ស័យណាមួយដែលអ្នកប្រាថ្នាចង់បានយ៉ាងពិតប្រាកដ។

គួរជម្រាបជូនថា នៅពេលដែលអ្នកធ្វើការងារណាមួយបានសម្រេច មិនថាតូច ឬធំ សំខាន់ខ្លាំង ឬមិនសំខាន់នោះទេ អ្នកនឹងអាចទទួលបាននូវថាមពល ភាពខ្នះខ្នែង និងការពេញចិត្តកើនឡើងខ្ពស់។ ការងារនោះកាន់តែមានភាពសំខាន់ខ្លាំងប៉ុនណា អ្នកនឹងកាន់តែមានសេចក្តីសុខ ជឿជាក់ និងមានថាមពលច្រើនប៉ុណ្ណឹងដែរ មិនថាចំពោះខ្លួនអ្នក ឬពិភពលោកជុំវិញខ្លួនអ្នកនោះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...