លោកបណ្ឌិត យ៉ង់ ពៅ ៖ ​ប្រជាពលរដ្ឋគួរ​តែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​បានគ្រប់ជ្រុង មុន​នឹង​ជឿ​ទៅ​លើ​ហេតុការណ៍​ណាមួយ​

ភ្នំពេញ – នៅ​ក្នុង​យុគ​សម័យ​ទំនើប យុគសម័យ​ឌីជីថល គឺជា​សម័យ​ដែល​យើង​ទទួល​ព័ត៌មាន​លឿន រហ័ស ដូច្នេះ​ប្រជាពលរដ្ឋ​គួរ​តែ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​បាន​គ្រប់ជ្រុង មុន​នឹង​ជឿ​ទៅ​លើ​ហេតុ​ការណ៍​ណាមួយ​ ជាពិសេស​ហេតុ​ការណ៍​ដែលនាំ​ទៅ​ដល់​ការ​ភ័យរន្ធត់ ភ័យ​ហន្តរាយ ដែល​វា​អាច​នាំ​ឱ្យ​​ខាត​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ឬនាំ​ឱ្យ​មាន​ភ័យ​ហន្តរាយ​ទៅ​ដល់សង្គមជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។

បើតាម​ការ​បញ្ជាក់របស់​លោកបណ្ឌិត យ៉ង់ ពៅ បច្ចុប្បន្ន​មានប្រភព​​ព័ត៌មាន​ច្រើន​ណាស់​​ដែល​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់បាន បើទោះ​ជាមិន​ចេះភាសា​បរទេស​ ក៏​ប្រជាពលរដ្ឋអាច​ស្វែង​រក​ប្រភពព័ត៌មាន​ជា​ភាសា​ជាតិ​​ជាច្រើនដែលអាច​ជឿ និង​ផ្ទៀងផ្ទាត់បាន រី​ឯ​អ្នក​ដែល​មាន​ចំណេះ​ដឹង​ភាសាបរទេស គឺរឹតតែ​អាច​ផ្ទៀង​ផ្ទាត់បាន​ប្រភព​ច្រើន​ ដែលធ្វើឱ្យ​យើង​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ មិន​ខាតបង់ និង​មិន​ធ្វើ​ឱ្យ​សង្គម​មានភ័យន្តរាយ។

ដូចគ្នា​នេះដែរ បើតាម​លោក មឿង ឈានណារិទ្ធ សាស្រ្តាចារ្យ​ផ្នែក​សារ​ព័ត៌មាន នៃសាកលវិទ្យាល័យ​កម្ពុជា បានមានប្រសាសន៍ថា ដើម្បីទទួលបានព័ត៌មាន​ដ៏​ត្រឹម​ត្រូវ ប្រជាពលរដ្ឋ​ត្រូវ​តែធ្វើ​កា​រផ្ទៀងផ្ទាត់​ព័ត៌មាន​​ជាមួយ​នឹង​ស្ថារប័ន​សារព័ត៌មាន​​វិជ្ជាជីវៈ ព្រោះថា សារព័ត៌មានដែលមានវិជ្ជាជីវៈគឺគេ​បានផ្ទៀងផ្ទាត់ព័ត៌មាន​មុនការ​ចេញផ្សាយ ដើម្បីបញ្ជាក់ថា ព័ត៌មាន​ដែល​ចេញផ្សាយទៅ គឺជា​ព័ត៌មាន​ពិត។

លោកសាស្រ្តាចារ្យ មឿង ឈានណារិទ្ធ

“យើង​ដឹងហើយ​ព័ត៌មាន​ដែលផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គមជា​ទូទៅ​ គឺជា​ព័ត៌មាន​ដែល​យើង​ចាត់ទុកថា ពាក់កណ្តាល​វិជ្ជាជីវៈ គឺអាចថាមិន​ទាន់ត្រូវ​បានគេ​ផ្ទៀងផ្ទាត់ថា ពិត ឬមិន​ពិត​នៅ​ឡើយ… អញ្ចឹងយើង​មិន​គួរ​ជឿទុកចិត្ត​ភ្លាមដែរ យើង​ត្រូវ​ផ្ទៀងផ្ទាត់សិន…”

ជាមួយ​គ្នា​នេះ លោកសាស្រ្តាចារ្យ​ក៏​បានស្នើ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ សូម​ធ្វើការពិចារណា ផ្ទៀងផ្ទាត់ជាមុនសិន មុន​នឹង​ជឿ​ទៅ​លើ​​ព័ត៌មាន​​ដែលមិន​សមហេតុផល ឬក៏​ការឃោសនានានា ព្រោះថា ការ​ជឿលង់ចូលរួម​​សកម្មភាពណាមួយ​ដោយ​មិន​មាន​ការ​ពិចារណា អាចនឹងធ្វើ​ឱ្យ​ខាតបង់ថវិកា ឬ​ពេលវេលា ឬ​ក៏​អាច​រងផលប៉ះពាល់​ផ្នែក​ផ្លូវ​ច្បាប់​ថែមទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។