ភ្នំពេញ- អ្នកជំនាញកម្ពុជាអប់រំចាត់ទុកការពង្រឹងគុណភាពគ្រូបង្រៀនជាចំណុចពង្រឹងប្រព័ន្ធអប់រំឱ្យមានគុណភាព ។ ទន្ទឹមគ្នានេះ បើសិនមិនមានគ្រូបង្រៀនល្អ នោះមិនអាចធ្វើឱ្យប្រព័ន្ធអប់រំ ឬសិស្សក្លាយជាធនធានមនុស្សបន្តបានឡើយ។ ការលើកឡើងបែបនេះនៅក្នុងឱកាសអនុស្សារណៈយោគយល់គ្នារវាងមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងសាលារៀនបញ្ញវន្តអង្គរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ។
លោក កាង សុងឆាយ អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិ នៃសាលារៀនបញ្ញវន្តអង្គរ បន្ថែមថា សាលារៀនបញ្ញវន្តអង្គរបានប្រឈមមុខនឹងការលំបាកជាច្រើន ព្រោះមានបំណងនាំមុខក្នុងការផ្លាស់ប្ដូរកម្មវិធីអប់រំតាមរយៈការបណ្ដុះ និងបំពាក់បំប៉នបន្ថែមទៅលើធនធានមនុស្សដែលជាគ្រូបង្រៀន។
លោក កាង សុងឆាយ អគ្គនាយក
“យើងបានស្រាវជ្រាវនូវគំនិតថ្មីៗសម្រាប់អភិវឌ្ឍបន្ថែម និងស្រាវជ្រាវគំនិតខុសឆ្គងមួយចំនួនដែលកើតមានពីអតីតកាលនៅក្នុងប្រព័ន្ធអប់រំ”

អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិ នៃសាលារៀនបញ្ញវន្តអង្គរ បញ្ជាក់បន្ថែមថា ដោយឃើញផលលំបាករបស់ខ្លួនពាក់ព័ន្ធជាមួយការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាគ្រូបង្រៀន សាលារៀនបញ្ញាវន្តអង្គរបានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំតាមរយៈការបណ្ដុះធនធានគ្រូបង្រៀន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងជាប្រធានសមាគមន៍អ្នកគណិតវិទ្យាកម្ពុជា មានប្រសាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី មានគោលបំណងបំពេញតម្រូវការធនធានមនុស្ស ដែលក្រសួងអប់រំបានធ្វើកំណែទម្រង់លើវិស័យអប់រំ រួមមាន ការបណ្តុះបណ្តាលពង្រឹងគុណវុឌ្ឍរបស់គ្រូបង្រៀន ដោយបើកទូលាយមិនត្រឹមតែគ្រូនៅស្ថាប័នសាធារណៈទេ បើកទូលាយដល់ស្ថានប័នឯកជនផងដែរ ព្រោះការចូលរួមអភិវឌ្ឍន៍ធនធាននេះទាមទារឱ្យស្ថាប័នសាធារណៈ និងឯកជនសហការគ្នា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន
“ការចុះអនុស្សារណៈជាមួយវិស័យឯកជន យើងសូមស្វាគមន៍ ព្រោះចំណេះដឹងដែលយើងមាន និងបានរៀបចំបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនេះ គឺចង់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស”

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា ការពង្រឹងគុណភាពអប់រំដែលចាប់ផ្តើមពីស្ថានប័ន និងស្ថាប័ន ជាគំរូដ៏ល្អមួយដែលចាប់ផ្តើមពីអង្គភាពពីររួមគ្នា ដែលនឹងពង្រីកវិសាលភាពជាបន្តបន្ទាប់ដោយសហការទៅលើការផ្លាស់ប្តូរកម្មវិធីសិក្សាការផ្លាស់បទពិសោធន៍ ពិសេសការចែករំលែកទៅលើកម្មសិក្សាគរុកោសល្យ ដើម្បីអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ពិសេសផ្តោតលើលទ្ធផលសិក្សារបស់សិស្ស។
គួរជម្រាបជូនថា អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥ រួមមាន ទី១. ចូលរួមកម្មវិធីផ្លាស់ប្តូរបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ គរុនិស្សិត និងសិស្ស ទី២. ចូលរួមលើគម្រោងស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងក្លឹបសិក្សាផ្សេងៗ ទី៣. ចូលរួមរៀបចំវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន សន្និសីទជាតិ-អន្តរជាតិ និងសិក្ខាសាលាផ្សេងៗ ទី៤. ផ្លាស់ប្តូរសម្ភារឧបទ្ទេសសម្រាប់បង្រៀន និងរៀន និងព័ត៌មានអប់រំ និងទី៥.ចូលរួមកម្មវិធីចុះកម្មសិក្សា និងហ្វឹកហាត់ការងារ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2024
កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...
អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2025
ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...
ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2025
កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2026
មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។
វិទ្យាស្ថាន NTTI ជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2026
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...






























