បណ្ណាល័យវ័យឆ្លាតជាផ្នែកជំរុញសកម្មភាពអានឮៗសម្រាប់​កុមារ

ភ្នំពេញ – បណ្ណាល័យវ័យឆ្លាតជាផ្នែកនៃរបស់គេហទំព័ររៀនអាន បានបង្ហាញពីចក្ខុវិស័យបណ្តុះធនធានសម្រាប់កុមារ ។ គេហទំព័ររៀនអានមានអំណានជាភាសារខ្មែរសម្រាប់អានផង និងមានវីដេអូទស្សនាផង ថែមទាំងផ្តល់នៅភាពសប្បាយរីករាយស្របទៅតាមកម្មវិធីសិក្សាបរិបទថ្មីនៃការរាតត្បាតសកលកូវីដ-១៩ ។

កញ្ញា ឆែ ដានី ជាប្រធានផ្នែកភាពជាដៃគូនៃធុរកិច្ចរៀនអាន បាននិយាយថា ការប្រើប្រាស់កម្មវិធីបណ្ណាល័យវ័យឆ្លាត ផ្តល់ជូនឱ្យកុមារមើលវិឌេអូដោយគ្មានការរំខានពីការផ្សព្វផ្សាយពាណិជ្ជកម្មនានា និងជាកត្តានាំឱ្យកុមារនិងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេប្រកបដោយភាពត្រឹមត្រូវ និងសុវត្ថិភាព ។ កម្មវិធីនេះធ្វើឱ្យអាណាព្យាបាលទាំងឡាយកាត់បន្ថយក្ដីកង្វល់អំពីការសិក្សារបស់កូន ។ រាល់មាតិកាទាំងអស់ត្រូវបានក្រុមការងារយកចិត្តទុកដាក់ ទាំងអក្ខរាវិរុទ្ធ និងសម្រិតសម្រាំងទៅតាមកម្រិតថ្នាក់ និងតាមផ្នែកនីមួយៗ ដែលមានបែងចែកដូចជា កម្រិតថ្នាក់មត្តេយ្យ និងថ្នាក់ទីមួយជាដើម ។

កញ្ញា មើលឃើញថា ប្រសិនបើសាលារដ្ឋ និងសាលាឯកជនបានបញ្ចូលកម្មវិធីទៅក្នុងអំណាន នោះអាចធ្វើឱ្យបរិយាកាសក្នុងថ្នាក់សប្បាយរីករាយ ព្រោះកុមារអត់ត្រូវការរៀននូវអ្វីដដែលៗទេ គាត់ក៏ត្រូវការ ការផ្លាស់ប្តូរ សិល្បៈនៃការបង្រៀនមានភាពសំបូរបែប និងការច្នៃប្រតិដ្ឋរបស់គ្រូ ។  ទន្ទឹមគ្នានឹងការឱ្យកុមាររៀនតាមរយៈសៀវភៅថែមទាំងអាចរៀនតាមវិឌេអូផងនោះ វាធ្វើឱ្យក្មេងមានការចាប់អារម្មណ៍ចង់មករៀននៅក្នុងថ្នាក់បន្ថែមទៀត ។

លើសពីនោះកម្មវិធីប្រភេទនេះអាចឱ្យលោកគ្រូ និងអ្នកគ្រូចំណេញពេលវេលាយ៉ាងច្រើនយកទៅធ្វើរឿងផ្សេងៗទៀតទាក់ទងនិងការអភិវឌ្ឍន៍សម្ថភាពបន្ថែមផ្នែកបង្រៀន  ព្រោះកម្មវិធីបណ្ណាល័យវ័យឆ្លាតបានបញ្ចូលនៅរឿងនិទាន និងមានដាក់សំណួររួចស្រេចនៅចុងបញ្ជប់នៃពេលមើលវីដេអូ ។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ដានី ។

សូមបញ្ជាក់ថា ក្នុងគេហទំព័ររៀនអាន មានវិឌេអូចែករំលែកដោយឥតគិតថ្លៃមួយចំនួន រួមទាំងបណ្ណាល័យឆ្លាតផងដែរ ។ ហើយភាពងាយស្រួលនិងកាន់តែមានអត្ថប្រយោជគឺ ចំណាយត្រឹមតែបួនរយរៀលក្នុងមួយថ្ងៃនៃការប្រើប្រាស់គេហទំព័រ តាមរយៈការចុះឈ្មោះ (Subscribe ) នោះនឹងទទួលបានការទស្សនាវិឌេអូថ្មីៗ ហើយអាចប្រើក្នុងទូរស័ព្ទ ឬកុំព្យូទ័រប្រភេទណាក៏បាន ។

ចំណែកឯសាលារដ្ឋអាចប្រើកម្មវិធីបណ្ណាល័យវ័យឆ្លាតដោយឥតគិតថ្លៃ និងដោយមិនបាច់ពិបាកចូលទៅក្នុងគេហទំព័រនោះទេ ព្រោះកម្មវិធីចង់ចូលរួមសម្រួលការសិក្សាទៅកាន់សិស្សានុស្សិសឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ព្រមទាំងការសន្សំពេលវេលារបស់លោកគ្រូអ្នកគ្រូផងដែរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...