ភ្នំពេញ – នៅពេលដែលយុវជនមិនមានផែនការសម្រាប់ខ្លួនឯងច្បាស់លាស់ នោះពួកគេអាចបញ្ហាមួយចំនួន ដូចជា តានតឹងចិត្ត (ស្រ្តេស) បញ្ហាការគេង ថប់បារម្ភ ធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងទៀត។ នេះជាការបញ្ជាក់របស់ លោក កៅសេង សុធីរៈ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តវិទ្យាគ្លីនិក និងប្រឹក្សាសុខភាពផ្លូវចិត្ត។

១. ការថប់បារម្ភនិងធ្លាក់ទឹកចិត្ត ៖ ការថប់បារម្ភអាចបណ្តាលមកពីសម្ពាធនៃទម្លាប់គ្រប់គ្រងពេលវេលាមិនល្អ។ ពេលវេលាកំណត់មកដល់ដែលមិនទាន់សម្រេចការងារឬមិនទាន់បំពេញ អាចធ្វើឱ្យអ្នកព្រួយបារម្ភ។ នៅពេលដែលសម្ពាធនេះបន្តកើនឡើង វានាំទៅរកភាពទុក្ខព្រួយ និងផលវិបាកអវិជ្ជមានកាន់តែច្រើន។ ការមិនពេញចិត្ត និងអតុល្យភាពក្នុងជីវិតនេះអាចនាំឱ្យមានការធ្លាក់ទឹកចិត្ត ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកមិនមានពេលសម្រាក។
២. តំណឹងចិត្ត ៖ អាស្រ័យទៅលើបន្ទុក និងភាពញឹកញាប់ភាពតានតឹងចិត្តអាចមានទំាងវិជ្ជមាននិងអវិជ្ជមាន ទៅលើការងារនិងសុខមាលភាពរបស់អ្នក។ របៀបដែលអ្នកជ្រើសរើសដើម្បីគ្រប់គ្រង់ពេលវេលាវាអាច កាត់បន្ថយឬបន្ថែមនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ តំណឹងចិត្តវិជ្ជមាន ត្រូវបានគេចាត់ទុកថាជា “តំណឹងចិត្តដែលមានសុខភាពល្អ” ដែលបង្កើតឱ្យមានអារម្មណ៍វិជ្ជមានទូទៅ ភាពរំភើប និងការពេញចិត្តនៅពេលដែលកិច្ចការ ឬគម្រោងត្រូវបានសម្រេច។
តំណឹងចិត្តអវិជ្ជមាន គឺជាមូលហេតុចម្បងនៃការមិនពេញចិត្តការងារដោយសារតែការគ្រប់គ្រងពេលវេលាមិនត្រឹមត្រូវ ឬដោយសារតែអ្នកមិនបានរៀបចំផែនការសម្រាប់ខ្លួនឯង និងកត្តាពាក់ព័ន្ធ។

៣. ពិបាកនៅក្នុងការគេង ៖ ប្រសិនបើការងារអ្នកគកាន់តែច្រើនអ្នកអាចនិងចំណាយពេលជាច្រើនដើម្បីធ្វើវា ជាហេតុធ្វើឱ្យអ្នកបាត់បង់ម៉ោងសម្រាប់គេង។ នៅពេលដែលពិបាកគេងបុគ្គលមួយចំនួនអាចប្រើគ្រឿងស្រវឹងដើម្បីឱ្យគេងលក់ ហើយក៏អាចនាំឱ្យមានបញ្ហាផ្សេងៗទៅដល់សុខភាពផងដែរ។
៤. គ្មានថាមពលក្នុងខ្លួន (Burnout) ៖ ប្រសិនបើអ្នកបានខំធ្វើការយ៉ាងខ្លាំងដើម្បីអោយមានតុល្យភាពនៅក្នុងជីវិតដូចជា ការងារ ទំនាក់ទំនងសង្គម ការសម្រាក ការថែទាំខ្លួនឯង និងការគេង អ្នកអាចនឹងមានអារម្មណ៍ធុញទ្រាន់។ Burnout អាចលេចឡើងដូចជា៖ អស់កម្លាំង (កាត់បន្ថយការបំពេញកិច្ចការ) ងាយរងគ្រោះដោយជំងឺផ្សេង មានការគិតវិជ្ជមានច្រើនទៅលើការងារនិងជីវិតរស់នៅប្រចាំថ្ងៃ និងមិនមានភាពពេញចិត្តទៅលើការងារ។

ជារួមមក លោក កៅសេង សុធីរៈ បានបញ្ជាក់បន្ថែមថា យុវជនគ្រប់រូបគួរតែចំណាយពេលវេលាដើម្បីរៀបចំផែនការ ឬគោលដៅជីវិត ដោយចេះរៀបចំពេលវេលាឱ្យបានល្អដើម្បីជៀសវានាំឱ្យខ្លួនឯងឈានទៅដល់បញ្ហា ឬរណ្ដៅនៃជីវិតដែលនាំឱ្យប៉ះពាល់ខ្លាំងទៅដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវ។ ហេតុនេះអ្នកគួរត្រៀមខ្លួន និងកែច្នៃពេលវេលានៃជីវិតខ្លួនឱ្យបានល្អសម្រាប់ពេលសេចក្ដីសុខ និងតុល្យភាពជីវិតក្នុងពេលបច្ចុប្បន្ន រួមទាំងពេលអនាគតផងដែរ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...
ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...





























