ឱសថការី អាង ហ៊ុកស្រ៊ុន ៖ សុវត្ថិភាពចំណីអាហារកំណត់សុខភាពអ្នកទទួលទាន​

ភ្នំពេញ – បើតាមអ្នកជំនាញ ចំណីអាហារដែលមានសុវត្ថិភាពរាប់ចាប់តាំងពីទីតាំងផលិតរហូតដល់តុអាហារ ។ ចំណីអាហារមានសុវត្ថិភាពរាប់ទាំងការជ្រើសរើសវត្ថុធាតុដើម ការផលិត ឬដាំដុះ ការវេចខ្ចប់ ការដឹកជញ្ចូន ការរក្សាទុក និងការប្រើប្រាស់ឧបករណ៍គ្មានមេរោគនិងធាតុផ្សំផ្សេងៗទៀត ។ លោកឱសថការី អាង ហ៊ុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល មានប្រសាសន៍ដូចនេះ នៅក្នុងវេទិការយុវជនស្ដីពីសុវត្ថិភាពចំណីអាហារ កាលពីថ្ងៃអង្គារ៍កន្លងទៅ​ ។

លោកឱសថការី អាង ហ៊ុកស្រ៊ុន បាននិយាយថា ៖ “ការបរិភោគអាហារដែលគ្មានសុវត្ថិភាពធ្វើឱ្យប៉ះពា​ល់ដល់សុខភាព និង​បង្កឱ្យមានជំងឺរាគរួសធ្ងន់ធ្ងរ ហើយ​សមាជិកឯទៀតនឹងរងផលប៉ះពាល់ដូចគ្នា ត្រូវចំណាយថវិកានិងពេលវេលាថែរអ្នកជំងឺ មានបញ្ហាផ្លូវចិត្ត កើតដោយសារតែមិនបានគិតគួរពីសុវត្ថិភាពចំណីអាហារតាំងពីគ្រាដំបូង”។

ទន្ទឹមគ្នានេះ អ្នកជំនាញបានបញ្ជាក់ថា កង្វះការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ប៉ះពាល់យ៉ាងខ្លាំង​ដល់​ប្រសិទ្ធភាពការងារប្រចាំថ្ងៃ ។ សុវត្ថិភាពចំណីអាហារ អាចជួយកាត់បន្ថយការពុលចំណីអាហារ, ការពារសុខភាពអ្នកប្រើប្រាស់, បង្កើនសេដ្ឋកិច្ចគ្រួសារ, លើកស្ទួយកិត្តិយសអាជីវកម្មក្នុងស្រុក, ពង្រីកទីផ្សារដោយបង្កើនការនាំចេញផលិតផលចំណីអាហារ, បង្កើនការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយចំណាកស្រុក, ព្រមទាំងចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ។

សូមជម្រាបថា បើតាមអ្នកជំនាញសុខភាពសាធារណៈ ទឹកនឹងគិតគូរដល់សុវត្ថិភាពចំណីអាហារ ការរក្សាទម្លាប់រស់នៅឱ្យមានអនាម័យ លាងសម្អាតដៃ ប្រើប្រាស់ទឹកស្អាត និងផឹកទឹកដែលមានសុវត្ថិភាព ទើបធានាថា មនុស្សម្នាក់នៅក្នុងគ្រួសារមានសុខភាពល្អ ។ សុវត្ថិភាពចំណីអាហារត្រូវគិតចាប់តាំងពីរូបភាពដាំដុះនៅកសិដ្ឋានរហូតដល់តុអាហារ ។ ប្រសិនផលិតផលចំណីអាហារមានស្ដង់ដា នោះនឹងកាត់បន្ថយហានិភ័យសុខភាពសាធារណៈ។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។