ភ្នំពេញ – ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យគឺមិនខុសពីជំងឺធ្លាក់ទឹកចិត្តរបស់មនុស្សវ័យកណ្តាលទេ ប៉ុន្តែរោគសញ្ញាវា អាចវិវត្តន៍ខុសពីមនុស្សពេញវ័យដោយសារភាពខុសគ្នានៃបញ្ហាសង្គម និងការលូតលាស់របស់គេ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO មានប្រសាសន៍ថា ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យ ម្តាយឪពុកចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា មានប្រសាសន៍ថា បច្ចុប្បន្នមានយុវវ័យជាច្រើនមានបញ្ហាជំងឺធ្លាក់ទឹកចិត្ត ហើយពួកគាត់បានស្វែងយល់ពីបញ្ហា នេះតាមរយៈទំព័រហ្វេសប៊ុកវេជ្ជសាស្ត្រផ្លូវចិត្ត ប្រាប់បញ្ហាទៅឪពុកម្តាយ ប៉ុន្តែផ្ទុយទៅយុវវ័យតែងទទួលបានការឆ្លើយតបបែបអវិជ្ជមាន ដូចជាចោទថា ក្មេងខូច ក្មេងចូលចិត្ត ធ្វើពើរ ឬចូលចិត្តរំអួយជាដើម។
អ្នកជំនាញរូបនេះ បានបន្តថា ឪពុកម្តាយត្រូវចេះតាមដានបញ្ហាសុខភាពផ្លូវចិត្តរបស់កូន ជំងឺធ្លាក់ទឹកចិត្តកូន ព្យាយាមស្គាល់ពីរោគសញ្ញានៃជំងឺនេះ និងស្វែងរកមូលហេតុពិតប្រាកដដែលកើតចេញពីបញ្ហាសង្គម និងការលូតលាស់របស់គេ ។
លោកវេជ្ជបណ្ឌិត បន្ថែមថា យុវវ័យបានជួបបញ្ហាច្រើន ពិសេសទាក់ទងនឹងសម្ពាធពីមិត្តភក្តិ ការផ្លាស់ប្តូរអ័រម៉ូន (វ័យគ្រប់ការ) ការលូតលាស់នៃរាងកាយ វិបត្តិដែលទាក់ទង និងការឆ្លងពីយុវវ័យទៅមជ្ឈឹមវ័យ ការកសាងជីវិតថ្មីក្នុងសង្គម ការជ្រើសរើសមុខវិជ្ជាសិក្សាជាដើម ដែលជាហេតុនាំឱ្យពួកគេផ្តាច់ខ្លួនពីសង្គម និងមនុស្សជុំវិញខ្លួន ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា ៖
“ជួនកាលជំងឺធ្លាក់ទឹកចិត្តអាចច្រឡំជាមួយអារម្មណ៍ដែលកើតមានរបស់យុវវ័យក្នុងវ័យគ្រប់ការ ឧទាហរណ៍ អារម្មណ៍ឆាប់ខឹង អារម្មណ៍ឆាប់ប្រែប្រួល ថយចុះការគោរពខ្លួនឯង និងក្រៀមក្រំដែរ ! ជំងឺធ្លាក់ទឹកចិត្តលើយុវវ័យ មានអាការៈលើសពីការធុញទ្រាន់ ឬ ការមិនចង់រៀនសូត្រ”
វេជ្ជបណ្ឌិតផ្លូវចិត្តរូបនេះ បានបន្តបញ្ជក់បន្ថែមថា មូលហេតុនៃជំងឺធ្លាក់ទឹកចិត្តលើយុវវ័យមិនអាចកំណត់មូលហេតុណាមួយពិតប្រាកនោះទេ វាអាចបណ្តាលមកពីបញ្ហាខួរក្បាល បញ្ហាទាក់ទងនិងអ័រម៉ូន បញ្ហាទាក់ទងនឹងព្រឹត្តិការណ៍ ភាពភ័យរន្ធត់ ការបាត់បង់ឪពុកម្តាយ ជម្លោះនៅក្នុងគ្រួសារ ការរំលោភបំពានលើផ្លូវភេទ បញ្ហាតំណរពូជ សមាជិកគ្រួសារមានជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាចូលចិត្តគិតអវិជ្ជមាន ឬអាចជាមូលហេតុផ្សេងទៀត។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានឱ្យដឹងថា អ្នកជំងឺធ្លាក់ទឹកចិត្តប្រភេទនេះ ជួបវេជ្ជបណ្ឌិតជំនាញដើម្បីវិនិច្ឆ័យឱ្យបានច្បាស់លាស់មុននឹងព្យាបាល ។ ប្រសិនមានរោគសញ្ញាណាមួយកើតឡើងផ្ទាល់ខ្លួន ឬកើតឡើងលើសមាជិកគ្រួសារ មិននៅស្ងៀមស្ងាត់ ឬលាក់បាំងឡើង៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...
អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...
ឱកាសសម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/11/2025
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសប្រឡងជ្រើសរើសមន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញការងារនៅរដ្ឋសភាជាតិ។
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...
រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជូនដល់កូនៗរបស់វីរៈកងទ័ពកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានប្រកាសជូនដំណឹងដល់ក្រុមគ្រួសារវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបុរណភាពទឹកដីថា វិទ្យាស្ថានបានសម្រេចផ្តល់ជូនអាហារូបករណ៍ ១០០%





























