ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់អគារនិងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ JICA បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារ និង​សមិទ្ធផល​នានា​នៅវិទ្យា​ស្ថានគរុកោសល្យ​រាជ​ធានីភ្នំពេញ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន និង​ប្រជាជន​ជប៉ុន​តាមរយៈ​ស្ថានទូតជ​ប៉ុនប្រចាំ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​។​ ពិធីសម្ពោធនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាន​សាង​សង់​អគារថ្មីចំនួនបួន រួមមាន អគាររដ្ឋបាល អគារសិក្សា អគារបណ្ណាល័យ និងសាលពហុបំណង ព្រមទាំងបំពាក់សម្ភារៈសំខាន់ៗ សម្រាប់​បន្ទប់​ពិសោធន៍​វិទ្យា​សាស្ត្រ​បន្ទប់កុំព្យូទ័រ និងបន្ទប់តន្ត្រីនិងសិល្បៈ ។

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់បន្ថែមថា ក្រៅពីសំណង់អគារថ្មីទាំង៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន វិទ្យាស្ថានគរុកោសល្យ​រាជធានី​ភ្នំពេ​ញ​ ក៏ទទួលបានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ការជួសជុលអគារសិក្សាមានស្រាប់ ក្លោងទ្វារ របងច្រកចូល សួនច្បារ ប្រព័ន្ធលូបង្ហូរទឹក ទីលានកីឡាបាល់ទាត់ បាល់ទះ ផ្លូវបេតុង និងការស្តារស្រះស្តុកទឹកជាដើម ។

ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តែស្អាត ស្របតាមស្តង់ដានៃគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន នឹងជួយជំរុញល្បឿននៃការអនុវត្តកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ឆ្ពោះទៅលើកកម្ពស់គុណភាពអប់រំ និងបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្ដមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

“ខ្ញុំសង្ឃឹមថាគណៈគ្រប់គ្រង គ្រូឧទ្ទេស និងគរុសិស្សគរុនិស្សិត ពិតជាចូលរួមប្រើប្រាស់ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនោះឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ឆ្ពោះទៅបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា”

ដោយឡែក លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអគារថ្មីនេះ នឹងផ្ដល់ឱ្យសាស្រ្តាចារ្យ និងគរុនិស្សិត នូវឱកាសល្អក្នុងការសិក្សា ការបង្រៀនប្រកបដោយបរិយាកាសមានផាសុខភាព និងនិរន្តរភាពដែលប្រកបដោយសម្ភារៈបរិក្ខាសមស្រប ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

“ការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពចម្បងមួយនៅកម្ពុជា ហើយការអប់រំជាមូលដ្ឋានលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន”

គួរជម្រាបជូនថា ក្រៅពីជំនួយហិរញ្ញប្បទាននេះ ទីភ្នាក់ងារ JICA និងក្រសួងអប់រំ បន្តអនុវត្តគម្រោងជំនួយបច្ចេកទេស កសាងមូលដ្ឋានគ្រឹះ ដល់វិទ្យាស្ថាន​គរុ​កោ​សល្យទាំងពីរ ដោយអភិវឌ្ឍន៍នូវកម្មវិធីសិក្សាលម្អិតសម្រាប់ការអប់រំបរិញ្ញាបត្រ សម្ភារៈសម្រាប់បង្រៀន និងការប្រឡងប្រព័ន្ធគ្រប់គ្រងរបស់វិទ្យាស្ថាន ក៏ដូច​ជា​ការកសាងឯកសារយុទ្ធសាស្ត្រសម្រាប់ដំឡើងគុណវុឌ្ឍិគ្រូបង្រៀន។ គម្រោងក៏បានផ្ដោតជាពិសេសលើការអភិវឌ្ឍសមត្ថភាពរបស់គ្រូឧទ្ទេស រួមមាន​សមត្ថ​ភាព​ដើម្បីធ្វើការស្រាវជ្រាវអប់រំ និងអភិវឌ្ឍកម្មវិធីសិក្សា ព្រមទាំងកម្មវិធីអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។