ភ្នំពេញ – វិប្បត្តិផ្លូវចិត្តអាចកើតឡើងបានគ្រប់ពេលវេលា ខណៈមនុស្សមមាញឹកការងារខ្លាំងនៅក្នុងជីវភាពប្រចាំថ្ងៃ ឬរងសម្ពាធផ្លូវចិត្តផ្សេងៗ រហូតដល់ពេលខ្លះភ្លេចខ្លួនមើលថែររក្សាសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ ។ ទោះយ៉ាងណាដើម្បីបង្កើនថាមពលផ្លូវចិត្តនៅកន្លែងការងារឱ្យល្អប្រសើរ មានវិធីសាស្ត្រជាច្រើន ដូចជា ការរៀចំផែនការការងារ កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក បង្កើនទំនាក់ទំនងល្អជាក្រុមការងារ ចេះរកជំនួញពេលជួបបញ្ហា និងការអនុវត្តវិធីសាស្រ្តបន្ធូរអារម្មណ៍ ។ នេះជាការបញ្ជាក់របស់កញ្ញាវេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ឯកទេសវិកលវិទ្យា និងជាអ្នកប្រឹក្សាសុខភាពផ្លូវចិត្តឯករាជ្យ ។

១. ការរៀបចាំផែនការការងារឱ្យបានត្រឹមត្រូវ ៖ ការរៀបចំកិច្ចការងារនៅកន្លែងការងារគឺជារឿងដែលសំខាន់ ពីព្រោះវាអាចជួយអ្នកបំពេញកិច្ចការងារនោះបានឆាប់រហ័ស និងមិនយឺតពេលវេលានោះទេ ។ អ្នកអាចសរសេរវានៅលើក្រដាស និងបិតវានៅតុការងាររបស់អ្នកដើម្បីឱ្យអ្នកបានរំលឹកខ្លួនឯងរាល់ថ្ងៃថាការងារណាដែលត្រូវធ្វើមុន ។ អ្នកត្រូវដឹងថាការងារមួយណាដែលសំខាន់មុន និងរៀបចំធ្វើកិច្ចការមួយណាបន្ទាប់ផ្សេងទៀតទៅតាមលំដាប់លំដោយនៃភាពសំខាន់របស់វា ។ ការធ្វើរៀបចំបែបនោះវានឹងមិនធ្វើឱ្យអ្នកមិនស្ទះការងារ និងមិនធ្វើឱ្យអ្នកមានអារម្មណ៍ស្រ្តេសជាមួយការងារនោះទេ ។
២. កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ៖ ពេលចប់ពីកន្លែងការងារអ្នកគួរតែប្រើពេលវេលានៅជាមួយខ្លួនឯងឱ្យបានច្រើន ។ អ្នកគួរយកពេលវេលានោះទៅហាត់ប្រាណ ពិសារអ្វីដែលអ្នកចង់ញ៉ាំ ឬធ្វើអ្វីដែលខ្លួនឯងពេញចិត្ត ដើម្បីបានលំហែរកាយ និងចិត្តឱ្យខ្លួនឯងបានប្រសើរ ។ ពេលចប់ពីការងារ ត្រូវច្បាស់ថាការងារទាំងនោះត្រូវបានបញ្ជប់ និងប្រើពេលសម្រាប់ខ្លួនឯងសម្រាកឱ្យបានល្អ ដើម្បីត្រៀមខ្លួនសម្រាប់ធ្វើកិច្ចការងារបន្ទាប់នៅថ្ងៃស្អែក ។
៣. បង្កើនទំនាក់ទំនងល្អនៅកន្លែងការងារ ៖ ការបង្កើនទំនាក់ទំនងល្អនៅកន្លែងការងារ ធ្វើឱ្យអារម្មណ៍ និងផ្លូវចិត្តកាន់តែមានភាពសប្បាយរីករាយ ។ អ្នកអាចចំណាយពេលវេលាញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងការងារ ដើម្បីបង្កើនភាពស្និទ្ធិស្នាលឱ្យកាន់តែរឹងមាំ។ ជជែក និងបង្កើតការសន្ទនាឱ្យកាន់តែបានច្រើនជាមួយមនុស្សនៅកន្លែងការងារដើម្បីឱ្យអ្នកកាន់តែទទួលបានអារម្មណ៍ល្អជាមួយពួកគេ ។ បន្ថែមពីនោះ វាក៏ជាផ្នែកមួយជំរុញឱ្យអ្នកស្រលាញ់កន្លែងធ្វើការងារ និងធ្វើឱ្យបរិបទនៅកន្លែងការងារប្រែក្លាយជាផ្នែកមួយឱ្យអ្នកបានកំសាន្តចិត្តផងដែរ ។

៤. ស្វែងរកជំនួយនៅពេលមានបញ្ហា ៖ នៅដែលអ្នកមានបញ្ហាស្រ្តេស មិនមានអារម្មណ៍ទៅធ្វើការងារ ឬការងារច្រើនដែលអ្នកមិនទាន់បានធ្វើ ដូច្នោះអ្នកគួរស្វែងរកជំនួយដោយមានការប្រឹក្សាជាមួយនរណាម្នាក់ដែលអ្នកអាចទុក្ខចិត្តបាន ។ និយាយអំពីបញ្ហារបស់អ្នកទៅកាន់មិត្តភក្តិ មេរបស់អ្នកនៅកន្លែងការងារ និងគ្រួសារជាដើម ហើយត្រូវច្បាស់ថាមនុស្សទាំងនោះរីករាយនិងស្ដាប់ដោយគ្មានការវ៉ាយតំលៃអំពីរឿងរ៉ាវរបស់អ្នក ។
៥. ការអនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍ ចង្វាក់ដង្ហើមចេញចូល និងសមាធិ ៖ វិធីសាស្ត្រទាំងពីរ ការធ្វើសមាធិធ្វើឱ្យចិត្តរបស់អ្នកធូរស្រាល និងអាចជំនះនូវបញ្ហាផ្នែកផ្លូវចិត្តបានផងដែរ ។ ពេលអ្នកទំនេរពីការងារអ្នកអាចចំណាយពេលវេលានៅក្នុងការធ្វើសមាធិដោយខ្លួនឯង ដើម្បីឱ្យចិត្តរបស់ខ្លួនឯងបានស្ងប់ និងមិនធ្វើឱ្យចិត្តច្របូកច្របល់នោះទេ
គួរបញ្ជាក់ផងដែរថា ការចេញផ្សាយរបស់គេហ័រទំព័រ Weforum បង្ហាញថានៅសហរដ្ឋអាមេរិក ២00លានថ្ងៃនៃពេលវេលាធ្វើការត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំដោយសារជំងឺធ្លាក់ទឹកចិត្ត ។ ចំណែកឯនៅក្នុងចក្រភពអង់គ្លេស ភាពតានតឹង ការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍មានចំនួន ៤៤% នៃករណីសុខភាពដែលទាក់ទងនឹងការងារ និង ៥៤% នៃថ្ងៃធ្វើការទាំងអស់បានបាត់បង់ដោយសារតែសុខភាពមិនល្អ ។ ហេតុដូចនេះ អ្នកគួរតែអនុវត្តនូវវិធីខាងលើដោយប្រើពេលវេលានៅក្នុងការមើលថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឱ្យបានល្អទើបការងារអាចរលូនទៅមុខបានល្អ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើនកន្លែង...
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...
អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/05/2025
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែលចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...






























