SI ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៣៥០កន្លែងសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសស៊ុយអែត

កម្មវិធីអាហារូបករណ៍ Swedish Institute (SI) បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាង៣៥០កន្លែងដល់និស្សិតអន្តរជាតិ ទៅ​សិក្សានៅសាកលវិទ្យាចំនួន២៩ផ្សេងគ្នានៃប្រទេសស៊ុយអែត ។ កម្មវិធីអាហារូបករណ៍នេះផ្ដល់ជូនសម្រាប់ឆ្នាំសិក្សា២០២២ ដែលផ្ដល់មូលនិធីដោយក្រសួងការបរទេសស៊ុយអែត ដើម្បីអភិវឌ្ឍវិជ្ជាជីវៈ, ការសិក្សាបទពិសោធន៍សង្គម និងកសាងទំនាក់ទំនងយូរអង្វែងជាមួយស៊ុយអែត ។

និស្សិតដែលមានបំណងក្នុងការដាក់ពាក្យ គឺជាបុគ្គលមានមហិច្ឆតាខ្ពស់ក្នុងការសិក្សា ស្រាវជ្រាវ មានទស្សនៈវិស័យក្នុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងតំបន់រស់នៅ ។ ជាបុគ្គលដែលមានគោលដៅច្បាស់លាស់ ស្វែងយល់ និងយល់ច្បាស់ពីកម្មវិធីសិក្សានៅប្រទេសស៊ុយអែត ហើយបេក្ខភាពត្រូវបានផ្ដល់ជូនបេក្ខជនដែលមានប្រវត្តិតស៊ូ មានភាពជាអ្នកដឹកនាំ មានគំនិតឆ្នៃប្រឌិត និងមានទំនាក់ទំនងល្អ ។

បេក្ខភាពដែលទទួលបានអាហារូបករណ៍នេះ និងទទួលបានការឧបត្ថម្ភក្នុងកំឡុងពេលសិក្សារួមមាន សិក្សាដោយឥតបង់ថ្លៃរហូតចប់កម្មវិធីសិក្សា ប្រាក់ចំណាយប្រចាំខែចំនួន SEK ១០,០០០ ស្មើនឹង ១១៦២ដុល្លារអាមេរិក ថ្លៃធានាសេវាសុខភាព និងគ្រោះថ្នាក់ចៃដន្យផ្សេងៗ ។ លើសពីនេះបេក្ខជនមានឱកាសទទួលបានបទពិសោធន៍ភាពជាអ្នកដឹកនាំ និងការចែករំលែកពីនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗ ។

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ https://si.se/en/apply/scholarships/swedish-institute-scholarships-for-global-professionals/ ។ ពាក្យនឹងបើកទទួលនៅថ្ងៃទី១០ ខែកុម្ភះ ដល់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២២ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...