ភ្នំពេញ៖ រូបភាពគំនូរលើជញ្ជាំងអមជាមួយថ្នាំពណ៌ចំរុះជាស្នាដៃរបស់ កញ្ញា អុឹង អេលីនណា ឬហៅថា ក្មេងលីនណា (Kmeng Lyna) គឺជាសិល្បករឯករាជ្យ និយាយអំពីបុព្វបុរសខ្មែរក្រោមការសហការជាមួយកម្ពុមេរា (KampumEra)។ គំនូររបស់កញ្ញាបានបង្ហាញពីតួអង្គស្រ្តីសំខាន់ៗពីបុរាណកាលរួមជាមួយនឹងបច្ចេកវិទ្យាទំនើប និងនគរូបនីយកម្ម។

វិចិត្រករវ័យក្មេងរូបនេះបានបញ្ជប់ថ្នាក់បរិញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកគំនូរសារៈគមនាគមន៍។ ស្នាដៃបែបសហសម័យបែបច្នៃប្រឌិតរបស់កញ្ញា កើតចេញពីចំណេះដឹងគំនូរទំនើបដែលទទួលបានការបណ្តុះបណ្តាលពីពីសាលា រួមបញ្ចូលជាមួយគំនិតស្រឡាញ់វប្បធម៌ប្រពៃណីបុរាណខ្មែរ បង្កើតចេញជាទស្សនិយភាពដ៏រស់រវើក។

កញ្ញា អុឹង អេលីនណា បាននិយាយថា៖
“នៅពេលខ្ញុំចាប់ផ្ដើមគូសរូបដំបូង ខ្ញុំរៀនបែបគំនូរសម័យ ហើយនៅពេលដែលអារម្មណ៍របស់យើងបានភ្ជាប់ជាមួយសិល្បៈបុរាណ ខ្ញុំក៏ខិតខំស្វែងយល់អំពីវា រួមទាំងបំបែកអ្វីដែលថ្មីនោះ មកបញ្ជូលគ្នារវាងគំនិតបុរាណ ជាមួយនឹងសិល្បៈសម័យឱ្យចេញជារបស់ថ្មីមួយ”

អេលីនណា បានបន្ថែមទៀតថា ជាក់ស្តែងស្នាដៃគំនូរឈ្មោះថា “ហេមពាន្ត ២៩៩៨” ដែលកញ្ញាទើបនឹងបង្កើតឡើងថ្មីៗនេះ ជាគំនូរដែលបង្ហាញពីតួអង្គស្រ្តីសំខាន់ៗពីបុរាណកាល ដោយប្រើប្រាស់ធាតុផ្សំសំខាន់ៗជាច្រើនដូចជាតួរអង្គទឹក ដី និងខ្យល់។ ក្នុងនោះ ទឹក សំដៅទៅលើនាគ ដែលតំណាងឱ្យស្រ្តីខ្មែរនៅនគរភ្នំហើយក៏ជាអ្នកការពារធម្មជាតិផងដែរ។ ដូច្នោះហើយបានជាតួអង្គមានថាមពលពិសេសនោះគឺជាទឹក ព្រោះទឹកមានសារៈសំខាន់សម្រាប់ធនធានធម្មជាតិ ជាអ្នកថែរក្សាធម្មជាតិ និងបរិស្ថានផងដែរ ។
យុវតីរូបនេះបន្តថា ចំពោះខ្យល់វិញគឺជា កិន្នរី ដែលខាងលើមានរាងកាយជាមនុស្ស ខាងក្រោមរបស់គាត់មានរូបរាងជាបក្សី ជាតួអង្គមួយចូលចិត្តតន្ត្រី និងចូលចិត្តច្រៀង។ ចំណែកដីវិញគឺជា រាជសី ដែលជារាជនីនៃសត្វជើងបួន មានថាមពលសំខាន់ផ្នែកសំលេងខ្លាំងៗ។ បើនិយាយអំពីយុវជនជំនាន់ថ្មីគឺប្រៀបបានទៅនឹងមនុស្សដែលកំពុងតែព្យាយាមស្រែកប្រាប់ឱ្យគេដឹងពីសមត្ថភាព និងអ្វីដែលអាចធ្វើបានដើម្បីបានការទទួលស្គាល់ពីមហាជន។
អេលីនណា បានបញ្ជាក់ផងដែរថាសិល្បៈក៏ជាផ្នែកមួយដែលជំរុញឱ្យប្រទេសមួយមានការជឿនលឿន ដោយសារសិល្បៈអាចបង្គប់អត្ថន័យនានា ហើយបណ្ដុះយុវជនខ្មែរដែលមានទេពកោសល្យអាចយកស្នាដៃរបស់ខ្លួនទៅលើឆាកអន្តរជាតិ។
វិចិត្រករមានបទពិសោធន៍ប្រាំឆ្នាំរូបនេះលើកឡើងថា យុវជនសម័យនេះដើរតួសំខាន់ក្នុងនាមជាទំពាំងដែលកំពុងរីកលូតលាស់ ផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្លួន និងអាចជួយប្រទេសកម្ពុជាឱ្យដើរទៅមុខកាន់តែលឿន។ ហេតុនេះ មនុស្សគួរតែស្វែករកគំនិតបង្កើតថ្មីដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ច្បាស់អំពីវា ពីព្រោះយុវជនចូលចិត្តភាពច្នៃប្រឌិត ប្លែក និងមានអត្ថន័យស៊ីជម្រៅ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ កញ្ញា អុឹង អេលីនណា បានដាក់តាំងបង្ហាញស្នាដៃគំនូររបស់ខ្លួន ដោយមានការសហការជាមួយកម្ពុមេរា (KampmEra) ដែលមានឈ្មោះថា ជញ្ជាំងនៃក្តីសង្ឃឹម ក្រោមប្រធានបទ ភាពជោគជ័យកើតចេញពីខ្លួនឯងយើង។ គំនូរទាំងនោះនិយាយអំពីវប្បធម៌សម្បូរបែប ជាមួយការវិវត្តយ៉ាងឆាប់រហ័ស និងស្រ្តីខ្មែរដែលនាំឲ្យមានការផ្លាស់ប្តូរក្នុងសង្គមខ្មែរសព្វថ្ងៃ។ កន្លងមក កញ្ញាធ្លាប់បានគូររូបជាច្រើនទាក់ទងជាមួយវប្បធម៌បុរាណខ្មែរ ហើយនាថ្ងៃមុខអេលីនណាចង់ឃើញគំនូរខ្មែររីកចម្រើនតាមរយៈការគាំទ្រ ផ្តល់តម្លៃ និងទទួលស្គាល់ពីគ្រប់ទិសទី៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2023
ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាលអូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើមដំណើរការចុះឈ្មោះ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/08/2024
ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...





































































