ភ្នំពេញ៖ ការអប់រំតាមបែបឌីជីថលជាវិធីសាស្រ្ដបង្រៀនថ្មីតាមបែបសកម្ម រួមមានវិធីសាស្រ្តបង្រៀនតាមបែបត្រិះរិះ ចំណេះដឹងដោះស្រាយបញ្ហា គំនិតច្នៃប្រតិដ្ឋ និងការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ ដើម្បីចែករំលែកវិធីសាស្រ្ដបង្រៀនថ្មីៗ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទជាតិលើកទីមួយ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីខែកក្កដាកន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលាជំនាន់ថ្មីត្រូវមានហេដ្ឋារចនាសម័ន្ធទំនើប រួមមាន បណ្ណាល័យសតវត្សទី២១ បន្ទប់ពិសោធន៍ បន្ទប់ប្រជុំ បំណិនជីវិត និងផ្ដល់ការប្រឹក្សាមុខជំនាញ ។ លើសពីនេះ មានក្រុមប្រឹក្សាភិបាលសម្រាប់ត្រួតពិនិត្យ អនុវត្តគោលនយោបាយរបស់ក្រសួង ។ ទន្ទឹមនឹងនេះ គុណភាពសិក្សាខ្ពស់ សិក្សាតាមស្តង់ដារបច្ចេកវិទ្យា ប្រើឯកសារនៅបណ្ណាល័យ ដើម្បីរៀននិងបង្រៀន រៀនពីវិទ្យាសាស្រ្ដ ជាពិសេសមានជាក្លឹបសិក្សា Computer coding និងបច្ចេកវិទ្យាផ្សេងៗ ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖
“លក្ខណៈសម្បត្តិនៃសិស្សសាលាជំនាន់ថ្មីនាសតវត្សទី២១ ចង់បង្រៀនសិស្សឱ្យចេះគិត ចេះដោះស្រាយបញ្ហា ចេះសហការ រហ័សរហួន មានគំនិតផ្ដួចផ្ដើម មានសហគ្រិនភាព ចេះវិភាគវាយតម្លៃ ចង់ស្គាល់ និងចង់រៀនឱ្យចេះដឹង”
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានអនុវត្តបើកសាកល្បងសាលាជំនាន់ថ្មី ទីមួយផ្ដល់នីស្វ័យភាព ផ្ដោតសំខាន់លើការគ្រប់គ្រងរបស់នាយកសាលា មានការប្រឡងជ្រើសរើសគ្រូ និងរៀបចំកម្មវិធីសិក្សាដោយខ្លួនឯង ។ ទីពីរស្តង់ដារវិជ្ជាជីវៈខ្ពស់ តម្រូវឱ្យការបង្រៀនមានភាពច្បាស់លាស់ គ្រូបង្រៀនត្រូវមានស្តង់ដារវិជ្ជាជីវៈច្បាស់លាស់ ។
ទីបីគណនីយភាពជាការទទួលខុសត្រូវចំពោះមុខឪពុកម្ដាយសិស្ស និងចំពោះមុខក្រសួងអប់រំ យុវជន និងកីឡា ។ ចំណែកទីបួន ត្រូវមាននវានុវត្តន៍ មានកម្មវិធីសិក្សាថ្មី ការគ្រប់គ្រងសាលារៀនតាមបច្ចេកវិទ្យា ការបង្រៀនដោយប្រើប្រាស់ឧបករណ៍កុំព្យូទ័រ ។ ដោយឡែកទីប្រាំ ការបែងចែកថវិកាទៅតាមអាទិភាព ដើម្បីឱ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមទៀតថា ការបង្កើតជាមជ្ឍមណ្ឌលអប់រំឌីជីថល ជួយលើកកម្ពស់ Smart Classroom ហើយក្រសួងមានគោលបំណងឱ្យសាលារៀនមួយចំនួនត្រូវមាន បន្ទប់ឌីជីថល មានកុំព្យូទ័រ មានឯកសាររៀន និងបង្រៀនគ្រប់គ្រាន់ និងចូលរួមក្នុងការប្រឡងប្រណាំងផ្សេងៗ ។ លើសពីនេះ សិស្សត្រូវមានចំណេះដឹងផ្នែក Coding ដើម្បីជួយសិស្សឱ្យចេះគិតពិចារណា យកចត្តទុកដាក់ និងចាប់អារម្មណ៍លើបច្ចេកវិទ្យា ។
គួរបញ្ជាក់ថា តាមប្រសាសន៍បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ការចូលរួមប្រកួតប្រជែងតស៊ូមតិដោយជ្រើសរើសសិស្សថ្នាក់ទី១១ មកប្រកួតលើប្រធានបទផ្ដោតលើបំណិនធ្វើការជាក្រុម ការត្រិះរិះពិចារណា ស្រាវជ្រាវ បញ្ចេញគំនិត និងជជែកវែកញែករកដំណោះស្រាយ អាចជួយឱ្យសិស្សទទួលបាននូវចំណេះដឹងថ្មី ចេះស្រាវជ្រាវ និងចេះរៀនតាមបែបថ្មីនៃសាលាជំនាន់ថ្មី ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។
អាហារូបករណ៍៥០កន្លែងទៅសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2023
កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកាសផ្តល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌា ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2023
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...




























