ភ្នំពេញ៖ វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែសីហាខាងមុខ ស្របខួបលើកទី២១ ទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធានបទ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ យុវជនប្រកបដោយនវានុវត្តន៍ ដើម្បីមនុស្សជាតិ និងសុខភាពជាសាកល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃសុក្រនេះ ។

វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីក្រុមបេក្ខជនមកពីសាលា ប៊ែលធី អន្តរជាតិ ជាក្រុមស្របនឹងប្រកួតជាមួយក្រុមបដិសេដមកពីសាលាចំណេះទូទៅ មីគីវ៉េ ជជែកលើប្រធានបទ យុវជនសតវត្សទី២១ ចាំបាច់ត្រូវមានជំនាញសតវត្សទី២១ ដើម្បីភាពជោគជ័យក្នុងជីវិត ។ ប្រធានបទនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកដាក់ជូនដល់បេក្ខជនទាំងពីរក្រុម ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ រៀបចំឡើងក្នុងគោលបំណងផ្តល់ជូននូវវេទិកាសម្តែងមតិរបស់យុវជនកម្ពុជា និងជាសង្វៀនវោហារសព្ទដើម្បីបណ្តុះបណ្តាល និងពង្រឹងបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម ការច្នៃប្រតិដ្ឋ ការវិភាគនិងសំយោគ ការប្រាស្រ័យទាក់ទងប្រកបដោយសន្តិសហវិជ្ជមាន ដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជននៅក្នុងកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា ឱ្យក្លាយខ្លួនជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គមជាតិ ។

គួរជម្រាបជូនថា ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ៣កុំ ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២១ បានរៀបចំក្នុងទម្រង់អនឡាញទាំងស្រុង ។ វគ្គជម្រុះជុំទី១ មាន ១៦ក្រុម ជម្រុះយក ៨ក្រុម វគ្គជម្រុះជុំទី២ មាន ៨ក្រុម ជម្រុះយក ៤ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន ៤ក្រុម ជម្រុះយក ២ក្រុម និង វគ្គផ្តាច់ព្រ័ត្រមាន ២ក្រុម ប្រកួតយកជ័យលាភីលេខ១ និងលេខ២ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្តូរការសិក្សានៅប្រទេសកាណាដា ពីកម្មវិធី SEED-2
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2026
កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/12/2025
ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...
ក្រសួងអប់រំផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/04/2024
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ សាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិត...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...
សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...





























