ភ្នំពេញ៖ ក្រៅពីវិធានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់សាធារណជនទូទៅ និងវិធានការការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ នៅពុំទាន់មានគោលការណ៍ណែនាំច្បាស់លាស់ណាមួយពាក់ព័ន្ធទៅនឹងការបរិភោគចំណីអាហារ ដើម្បីពង្រឹងសុខភាពសាធារណៈនៅឡើយ ។ ប៉ុន្តែតាមរយៈអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានផ្ដល់អនុសាសន៍ ៦ចំណុចគួរជ្រើសរើសចំណីអាហារដែលផ្ដល់គុណប្រយោជន៍សម្រាប់សុខភាព និងជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ រួមចំណែកការពារនិងប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ។
១. ការបរិភោគចំណីអាហារចម្រុះច្រើនប្រភេទ៖ សារពាង្គកាយមនុស្សត្រូវការជីវជាតិអាហារមកពីប្រភពផ្សេងៗគ្នា ដូចនេះ យើងគួរបរិភោគប្រភេទអាហារឱ្យបានច្រើនមុខ និងសម្បូរបែបដើម្បីបំពេញតម្រូវការសារពាង្គកាយ ។ ប្រជាជនទូទៅគួរបរិភោគអាហារឱ្យបានយ៉ាងតិចបំផុត ២៥មុខក្នុងមួយសប្ដាហ៍រួមមាន គ្រប់ធញ្ញជាតិ បន្លែ ផ្លែឈើ សាច់ ស៊ុត ទឹកដោះគោ ទឹកសណ្ដែក គ្រាប់ប្រេងធញ្ញជាតិ ពពួកមើម និងប្រភេទផ្សេងៗទៀត ។

២. ការបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើនប្រភេទ៖ បន្លែ ផ្លែឈើ ជាប្រភពវីតាមីន សារធាតុរ៉ែ ស្ករ និងប្រេងដែលចាំបាច់សម្រាប់សុខភាព និងការលូតលាស់ ។ សារពាង្គកាយយើងមិនអាចផលិតសារធាតុទាំងអស់នេះដោយខ្លួនឯងបានទេ យើងអាចទទួលបានសារធាតុទាំងអស់នេះតាមរយៈការបរិភោគបន្លែផ្លែឈើ ។ លើសពីនេះ នៅក្នុងបន្លែនិងផ្លែឈើសម្បូរទៅដោយសារធាតុសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារដំណើការល្អ កាត់បន្ថយជំងឺមហារីកពោះវៀន កាត់បន្ថយជាតិស្ករក្នុងឈាម ជំងឺទល់លាមក និងជួយសម្រកទម្ងន់ ។
៣. ការបរិភោគចំណីអាហារដែលសម្បូរជាតិប្រេង (ខ្លាញ់មិនទាន់ឆ្អែត)៖ សារពាង្គកាយមនុស្សមិនអាចផលិតប្រេង (ខ្លាញ់មិនទាន់ឆ្អែត) បានដោយខ្លួនទេ ហេតុនេះយើងអាចស្រូបយកខ្លាញ់មិនទាន់ឆ្អែតបានតាមរយៈការបរិភោគចំណីអាហារដូចជា បន្លែ គ្រាប់ប្រេងធញ្ញជាតិ និងត្រី ។ ការបរិភាគចំណីអាហារសម្បូរជាតិប្រេងឱ្យបានសព្វមុខ គឺជាជម្រើសដ៏ល្អក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់សារពាង្គកាយ ។ សារជាតិប្រេងជួយការពារជំងឺរលាកសន្លាក់ឆ្អឹង ការពារពុកឆ្អឹង ជំងឺវង្វេងស្មារតី ពង្រឹងការចងចាំ ភ្នែកភឺ្លល្អ ការពារជំងឺដាច់សរសៃឈាម ជំងឺបេះដូង និងមហារីកជាដើម ។

៤. ការកាត់បន្ថយការបរិភោគចំណីអាហារបន្ថែមជាតិស្ករ ប្រៃ និងខ្លាញ់៖ ថាមពលដែលចេញពីប្រភេទខ្លាញ់សត្វ និងជាតិស្ករសម្រាប់មនុស្ស គួរមិនឱ្យលើសពី១០ភាគរយនៃថាមពលសរុប ហើយការបរិភោគអំបិលមិនគួរឱ្យលើសពី ២.៣ក្រាមក្នុងមួយថ្ងៃ ។ ជាពិសេសត្រូវជៀសវាង ឬកាត់បន្ថយការពិសារភេសជ្ជៈប៉ូវកម្លាំង ឬភេសជ្ជៈណាដែលបន្ថែមជាតិស្ករខ្ពស់ ។ ជម្រើសដ៏ល្អ ត្រូវបរិភោគផ្លែឈើស្រស់ៗជំនួសវិញ ។
៥. រក្សាអនាម័យ និងសុវត្ថិភាពចំណីអាហារ ៖ ទោះបីនៅមិនទាន់មានឯកសារវិទ្យាសាស្រ្ដជាក់លាក់ណាមួយដែលបញ្ជាក់ថា មេរោគកូរ៉ូណាអាចឆ្លងតាមរយៈចំណីអាហារ ប៉ុន្តែទាមទារការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារនៅមានមេរោគដទៃទៀត និងសារធាតុគីមី (ថ្នាំកសិកម្ម) ដែលបន្សល់នៅលើចំណីអាហារ ។ ដូចនេះ ដើម្បចៀសផុតពីការចម្លងមេរោគនានា និងការបំពុលចំណីអាហារ យើងគួរប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងសុវត្តិភាពចំណីអាហារជានិច្ច ។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2025
នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសពីការផ្តល់អាហារូបករណ៍រហូតដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា។
ឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2026
តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ដើម្បីទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...
៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards គួរដឹងក្នុងពេលដាក់ពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2025
នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។
អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 28/03/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

៦. ការរក្សាទម្លាប់ហាត់ប្រាណ និងញ៉ាំទឹកឱ្យបានច្រើនជាប្រចាំ ៖ ការធ្វើលំហាត់ប្រាណមានសារសំខាន់ណាស់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ចំណាយពេលធ្វើលំហាត់ប្រាណ ឬលេងកីឡាចន្លោះពី ៣០-៦០នាទីក្នុងមួយថ្ងៃ អាស្រ័យតាមវ័យ និងរបៀបរបបរស់នៅ ។ ចំណែកការពិសារទឹកវិញ ជួយរក្សាតុល្យភាពក្នុងខ្លួនឱ្យមានលំនឹង ការបញ្ចេញជាតិពុល សម្រួលការរំលាយអាហារ និងការបញ្ចេញចោលឱ្យប្រព្រឹត្តទៅបានដោយរលូន ។ វិធីល្អដើម្បីទទួលបានជាតិទឹកគ្រប់គ្រាន់ក្នុងសារពាង្គកាយ ។ យើងគួរពិសារទឹកជាប្រចាំ និងញឹកញាប់ បើទោះជាមិនស្រេកទឹកក៏ដោយ ៕






























