3Rs ជាយុទ្ធសាស្រ្តចម្បងសម្រាប់អប់រំប្រជាជនឱ្យកាត់បន្ថយការប្រើប្រាស់សំរាមប្លាស្ទិក

ភ្នំពេញ៖ សំរាមកើតឡើងដោយសារសំណល់ម្ហូបអាហារ ប្លាស្ទិក សំណល់ផ្សេងៗ កំប៉ុង ដបទឹក សាប៊ូដុសខ្លួន សម្លៀកបំពាក់ និងវត្ថុប្រើប្រាស់ផ្សេងៗទៀត។ សំរា​មត្រូវ​បា​ន​មនុស្ស​ភាគ​ច្រើនមើលរំលង ហើយ​បង្កើតសំរាមនៅពាសពេញទីកន្លែងដែលខ្លួនរស់នៅ។ ទន្ទឹមនឹងនេះ សំរាមត្រូវបានគេយកទៅកែច្នៃ និងប្រើប្រាស់ឡើងវិញ​ដែលជា​រឿងចាំ​បាច់មួយ​សម្រាប់​ការពារ​បរិស្ថានជុំវិញខ្លួន ហើយការបែងចែកសំរាមតាមប្រភេទរបស់វាក៏ជារឿងសំខាន់ផងដែរដែលអ្នកប្រើប្រាស់គួរអនុវត្ត។

3Rs យុទ្ធសាស្ត្រចម្បងបីដែលបានត្រូវលើកឡើងដោយអ្នកជំនាញក្នុងការអប់រំប្រជាជនឱ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានដូចជាកាត់បន្ថយ (Reduce) មានន័យថា​បន្ថយ​កា​រ​ប្រើ​​ប្រាស់សម្ភារៈដែលផលិតពីផ្លាស្ទិក និងសម្រេចចិត្តទិញរបស់ដែលមិនប្រើប្លាស្ទិកឱ្យបានច្រើន។ ប្រើប្រាស់ឡើងវិញ (Reuse) ប្រើប្រាស់ឡើងវិញនូវ​សម្ភារៈផ្លាស្ទិកដែល​អាច​ប្រើ​ប្រាស់​បាន មុនពេលសម្រេចចិត្តប្រើប្រាសើប្លាស្ទិកថ្មី។ ការកែច្នៃជាថ្មី (Recycle) ប្រមូលទុកដាក់សម្ភារៈផ្លាស្ទិកដែលប្រើហើយសម្រាប់ការផលិតឡើងវិញ ជៀសវាងការចោល ឬពង្រា​យ​ក្នុងបរិស្ថាន។

ដោយឡែកនៅក្នុងប្រទេសជប៉ុន បញ្ញតិ 3Rs បានដាក់បញ្ចូលឱ្យប្រតិបត្តិនៅឆ្នាំ ២០០០។ បញ្ញតិនេះបានកំណត់ថាកំណែច្នៃជាថ្មី និងការបោះចោលសំណល់គួរតែត្រូវបានធ្វើឡើងមានដូចជា ១. កាត់បន្ថយ ២. ប្រើប្រាស់ឡើងវិញ ៣. កំណែច្នៃជាថ្មី ៤. ការបោះចោលត្រឹមត្រូវ និង ៥. កំណែច្នៃកម្តៅ។ ចាប់តាំងពីពេលនោះមក ការបង្រៀនបញ្ញតិ 3Rs នេះដល់ប្រជាពលរដ្ឋ និងពាណិជ្ជករបានប្រតិបត្តិ និងឃោសនាយ៉ាងទូលំទូលាយដោយអង្គការសង្គមស៊ីវិល និងភ្នាក់ងាររដ្ឋាភិបាល។

គួររំលឹកថា ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបញ្ចេញកាកសំណល់រឹងជាង៣០០០តោន។  ជាង៦០% នៃកាកសំណល់រឹងនៅក្នុងទីក្រុង គឺជាកាកសំណល់ពីតាមផ្ទះសម្បែងនានាក្រៅពីនោះ មានកាកសំណល់ដែលចេញពីសណ្ឋាគារ និងផ្ទះសំណាក់(១៦,៧%) ភោជនីយដ្ឋាន(១៣,៨%) ផ្សារ(៧.៥%) ហាងនានា(៥,៤%) និងការិយាល័យ(១,៤%)។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិសិក្សានៅចន្លោះឆ្នាំ ២០១៦-២០១៨។

សូមបញ្ជាក់ថា ក្រៅពីកាកសំណល់សរីរាង្គ ឬកាកសំណល់ជាអាហារកាកសំណល់ប្លាស្ទិកមានច្រើនជាងគេលំដាប់ទី២ គឺជាង ២០%នៃសំណល់រឹងនៅក្នុងទីក្រុង។ ក្នុងមួយថ្ងៃរាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង១០លានថង់។ នេះបើតាមទិន្នន័យឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...