ដំណាក់កាលបិទខ្ទប់តំបន់ដោយសារកូវីដ ប្រជាពលរដ្ឋគួរពិនិត្យមើលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ នៅក្នុងដំណាក់កាលបិទខ្ទប់តំបន់មួយចំនួនក្នុងរាជនីធានីភ្នំពេញ និងក្រុងតាមខ្មៅខេត្តកណ្តាល​ ខណៈជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍ ការទទួលព័ត៌មានច្បាស់លាស់ជុំវិញបញ្ហាកូវីដ ចាំបាច់សម្រា​ប់​ប្រជា​ពលរដ្ឋគ្រប់រូប។ តាមរយៈអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ត្រូវរាយការណ៍ព័ត៌មានពិត ហើយសាធារណជនគួរពិនិត្យមើលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការភ័ន្តច្រឡំធ្វើស្ថានការណ៍កាន់តែពិបា​កឡើង។ នេះបើតាមឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាសាស្រា្តចា្យផ្នែកសារព័ត៌មាន បានមានប្រសាសន៍ថា៖

“នៅក្នុងដំណាក់កាលនេះបើប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយនោះនឹងធ្វើឱ្យច្របូកច្របល់ ភ័យស្លន់ស្លោខ្លាំង ដូច្នោះមហាជនត្រូវពិនិត្យមើលព័ត៌មានដែលមានប្រភពច្បា​ស់លា​ស់​ពីស្ថាប័នព័ត៌មានដែលយើងអាចទុក្ខចិត្តបាន​ រួមទាំងផ្ដល់ព័ត៌មានមិនបំប៉ោង មិនបំភ្លៃ ប្រកាន់ការពិត និងមានការគោរពច្បាប់”។

ឯកឧត្តមបាន ឆាយ សុផល បានថ្លែងមកកាន់ AMS ថា ពេលនេះប្រជាពលរដ្ឋគួរ​ផ្ទៀតផ្ទាត់ព័ត៌មានលើគេហទំព័រព័ត៌មាន ឬបណ្តាញផ្សព្វផ្សាយរបស់​ក្រសួងសុខាភិបាល ទីភ្នាក់ងាសារព័ត៌មានជាតិ និងពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីធានាថាព័ត៌មានដែលបានចេញផ្សាយនោះជាព័ត៌មានពិត មានប្រយោជន៍ ឬដឹងថាជាព័ត៌មានក្លែងក្លាយអាចប៉ះពាល់ដល់ខ្លួនឯង និងសង្គម។

សាស្ត្រាចារ្យអប់រំផ្នែកសារព័ត៌មានមួយរូបនេះ បានបន្ថែមថា​ នៅក្នុងដំណាល់បិទខ្ទប់នេះ ប្រជាពលរដ្ឋចង់ដឹងពីដំណើរវិវឌ្ឍន៍នៃស្ថានភាពជំងឺកាចសាហាវមួយនេះ ការត្រៀមខ្លួនប្រុងប្រយ័ត្ន និងស្ថិតិអ្នកឆ្លងជំងឺកូវីដ-១៩។ ព័ត៌មានពិតនឹងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។

“តួនាទីសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងពេលនេះ គឺត្រូវផ្ដល់ព័ត៌មានកាន់តែលឿនប្រកបដោយគុណភាពនៃការពិតជូនប្រជាពលរដ្ឋ ! អ្នកសារព័ត៌មានពេ​ល​ទៅរាយការណ៍ក៏ត្រូវមានការប្រុងប្រយ័ត្ន គោរពច្បាប់ មានលិខិតអនុញ្ញាតអំពីក្រសួងព័ត៌មានឱ្យបានត្រឹមត្រូវ ធ្វើខ្លួនដោយវិជ្ជាជីវៈក្រមសីលធម៌ និងអនុវត្ត៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ-១៩នេះ”។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២២ ខែមេសាកន្លងទៅ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីអំពាវនាវ​ទៅកាន់អ្នកសារព័ត៌មានគួរប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកសារព័ត៌មាន រាយការណ៍ព័ត៌មាន ឬចែកចាយព័ត៌មានទៅកាន់សារធារណជន។

សូមជម្រាបថា នៅក្នុងស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍នេះ ក្រសួងព័ត៌មានបានក្រើនរំលឹកទៅដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានដែលប្រភពច្បាស់លាស់ គោរពច្បាប់របរសារព័ត៌មាន ប្រសិនបើជនណាប្រព្រឹត្តផ្ទុយពីនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ជំនាញ, ព្រឹត្តិការណ៍

កម្មវិធី “គន្លងអប់រំថ្មី” នឹងបង្កើនឱកាសការងារសម្រាប់សិស្សក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ

មន្រ្តី និងតំណាងសហជីព បានបង្ហាញក្តីរំពឹងថា កម្មវិធី «គន្លងអប់រំថ្មី» សម្រាប់អប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងអាចផ្តល់ឱកាសការងារដល់សិស្សបានឆាប់រហ័សជាងការសិក្សាផ្នែកផ្សេងៗ ខណៈកម្មវិធីនេះគ្រោងអនុវត្តសម្រាប់ឆ្នាំសិក្សា២០២៦–២០២៧
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មកស្គាល់អ្នកវិទ្យាសាស្រ្តខ្មែរ ពីររូប ដែលទទួលបានពានមាស និង​សំរឹទ្ធ ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម២០២៦

ក្នុងកម្មវិធីប្រកួតពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ២០២៦ ដែលរៀបចំឡើង​ដោយ​ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសា្រស្ត បច្ចេកវិទ្យា និងនវានុវត្តន៏លើកទី៤ សាស្រ្តាចារ្យខ្មែរចំនួនពីររូប…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

តួនាទីរបស់គ្រឹះស្ថានឧត្ដមសិក្សានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា

មូលធនមនុស្សមិនត្រឹមតែសំដៅលើកម្រិតអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវជំនាញ បទពិសោធ និងសមត្ថភាពច្នៃប្រឌិត ជាពិសេសក្នុងវិស័យ ICT, STEM និងបច្ចេកវិទ្យាបៃតង ។
ចំណេះជីវិត, ព្រឹត្តិការណ៍

បង្កើតថាមពលពេលព្រឹក ៖ តិចនិកកម្ចាត់ភាពស្ពឹកស្រពន់ និងបង្កើនផលិតភាព

ការចាប់ផ្ដើមពេល​ព្រឹកដោយភាពស្រស់ស្រាយ និងមានគោលដៅច្បាស់លាស់ គឺជាគ្រឹះដ៏សំខាន់នៃមនុស្សជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនតែងតែជួបប្រទះបញ្ហា “កង្វះកម្លាំងចិត្ត” នៅពេលភ្ញាក់ពីគេង ដែលបណ្ដាលឱ្យផែនការ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon