ស្ថិតក្នុងបដិវដ្តឧស្សាហកម្ម ៤.០នេះ ពិភពលោកបានជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ដោយក្នុងនោះ មានជំនាញជាច្រើននឹងត្រូវបាត់បង់ ខណៈការងារមួយចំនួនក៏ត្រូវបានជំនួសដោយវត្តមានរបស់បច្ចេកវិទ្យាផងដែរ។ ទោះជាយ៉ាងនេះក្តី ជំនាញថ្មីជាច្រើនក៏ចូលមកជំនួសជំនាញចាស់ៗទាំងអស់នោះដែលធ្វើឱ្យវត្តមានរបស់មនុស្សនៅតែសំខាន់ក្នុងទីផ្សារការងារ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យូ បូរី ស្ថាបនិកក្រុមហ៊ុន TEDP និងជាអ្នកជំនាញផ្នែកធនធានមនុស្សបានលើកឡើងថា ការធ្វើស្វ័យប្រវត្តិកម្ម (automation) នឹងធ្វើឱ្យអាជីពដែលមិនសូវត្រូវការជំនាញ ឬការងារដដែលៗមួយចំនួននឹងត្រូវជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិ (robot)។ តែទោះជាយ៉ាងនេះក្តី វាមិនមែនមានន័យថា មនុស្សទាំងអស់នឹងត្រូវបាត់បង់ការងារនោះទេ។ ការងារថ្មីៗជាច្រើននឹងចូលមកជំនួសការងារចាស់ៗទាំងអស់នោះដែលធ្វើឱ្យមនុស្សកាន់តែមានសមត្ថភាពខ្ពស់ក្នុងការធ្វើការងារប្រកបដោយផលិតភាព និងគុណភាពល្អជាងមុន។
“ក្នុងចំណោមជំនាញទាំងអស់ដែលពិភពលោកត្រូវការក្នុងសតវត្សទី២១នេះ ជំនាញធ្វើការជាមួយមនុស្សនៅតែមានសារៈសំខាន់ ព្រោះទោះបីជាការងារជាច្រើនត្រូវធ្វើដោយម៉ាស៊ីនស្វ័យប្រវត្តិក៏ដោយ ក៏ស្ថាប័នទាំងអស់ចាំបាច់ត្រូវតែមានអ្នកគ្រប់គ្រងឧបករណ៍ឆ្លាតវៃទាំងអស់នោះដែរ”
លោកស្រី យូ បូរី
អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សខាងលើបានលើកឡើងថា អនាគតទៅចង្វាក់ផលិតកម្មជាច្រើននឹងត្រូវការធនធានមនុស្សដែលមានសមត្ថភាពខ្លាំងជាងមុន ខណៈពេលដែលទីផ្សារនៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើមនឹងកាន់តែទូលំទូលាយ។ ហេតុនេះមនុស្សទាំងអស់នៅលើពិភពលោក នឹងកាន់តែជិតស្និតជាមួយគ្នា ព្រោះមនុស្សអាចនឹងចល័តទៅធ្វើការងារបាននៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោក។
គួរបញ្ជាក់ថា ស្ថាប័នការងារក្នុងរបត់បដិវដ្តឧស្សាហកម្មទី៤ ស្ថាប័ននីមួយៗ ត្រូវការធនធានមនុស្សដែលមានសមត្ថភាពលើភាពជាអ្នកដឹកនាំ ជំនាញធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហាជាដើម។ ជំនាញទាំងអស់នេះសុទ្ធជាជំនាញដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសថាជាជំនាញដែលមនុស្សក្នុងសតវត្សទី២១ នេះត្រូវការ និងកាន់តែមានតម្រូវការខ្ពស់នៅថ្ងៃអនាគតបន្ថែមទៀត៕
លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមកាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមលោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែលបានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសទី៤ នៅលើពិភពលោក ដែលមានវត្តមានសាលារៀន Dreamy របស់កូរ៉េ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត