អ្នកជំនាញសិទ្ធិ​មនុស្ស​ ​៖ ​ការ​ផ្ដន្ទាទោស​គ្រូបង្រៀន​ជនជាតិ​អាមេរិក​ ​និង​មេ​ខ្យល់​ខ្មែរ​ពាក់ព័ន្ធផ្លូវភេទ​កុមារ​កម្ពុជា​២០​នាក់​ ​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​

​(​ភ្នំពេញ​) ​៖​ ​អ្នកជំនាញ​សិទ្ធិ​មនុស្ស​បាន​ចាត់ទុក​ថា​ ​ការ​ផ្តន្ទាទោស​គ្រូបង្រៀន​ជនជាតិ​អាមេរិក​ម្នាក់​ ​និង​មេ​ខ្យល់​ជនជាតិ​ខ្មែរ​ម្នាក់​ ​ពាក់ព័ន្ធ​នឹង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ជាង​ ​២០​នាក់​ ​គឺជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​

​លោក​ ​អំ ​សំអាត​ នាយក​រង​អង្គការ​លីកាដូ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​លោក​ស្វាគមន៍​ចំពោះ​ការ​ផ្តន្ទាទោស​នេះ​ ​ព្រោះ​ជា​ការ​ធានា​ឱ្យ​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​។​ ប៉ុន្តែ​លោក​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ​ទោស​ដែល​បាន​កំណត់​នៅ​មាន​កម្រិត​ទាប​ ​បើ​ធៀប​នឹង​ចំនួន​ជនរងគ្រោះ​ ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​ឧក្រិដ្ឋ​។​

​លោក​មានប្រសាសន៍​ថា​ «​ការ​ផ្តន្ទាទោស​នេះ​ ​គឺជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ ​ប៉ុន្តែ​កម្រិត​ទោស​ហាក់​នៅ​ទាប ​ដោយសារ​មាន​ជនរងគ្រោះ​រហូតដល់​ជាង​ ​២០​នាក់​។ ​ខ្ញុំ​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​និន្នាការ​ការ​រំលោភបំពាន​ ​និង​ការ​កេងប្រវ័ញ្ច​កុមារ​នា​ពេល​បច្ចុប្បន្ន ​ជាពិសេស​តាមរយៈ​បណ្តាញ​សង្គម ​ដែល​ទាមទារ​ឱ្យ​ពង្រឹង​វិធានការ​បង្ការ​ និង​បង្ក្រាប​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។​

​សូម​ជម្រាប​ថា​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ​William​ ​Chandler​ ​White​ ​គ្រូបង្រៀន​ជនជាតិ​អាមេរិក​ ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ​១០​ឆ្នាំ​ និង​មេ​ខ្យល់​ជនជាតិ​ខ្មែរ​ម្នាក់​ ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ​១២​ឆ្នាំ​ ​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​ ​និង​សម្របសម្រួល​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ជាង​ ​២០​នាក់​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គភាព​ការពារ​កុមារ​ ​(​CPU​) ​ការ​ផ្តន្ទាទោស​នេះ​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​២៥​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ បន្ទាប់ពី​ការ​ស៊ើបអង្កេត​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែឧសភា ​ឆ្នាំ​២០២៥​ ក្រោម​ការ​អនុម័ត​របស់​ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​ ស ​ថេត ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​CPU​ ​បញ្ជាក់​ថា​ ​ក្រុមការងារ​រួម​ដែល​មាន​ការ​ចូលរួម​ពី​នគរបាល​ជាតិ​កម្ពុជា​ ​អង្គភាព​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក​ ​(​HSI​) ​និង​អង្គភាព​ការពារ​កុមារ​ ​(​CPU​) ​បាន​សហការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ ​ដោយ​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ ​ពិនិត្យ​ភស្តុតាង​កោសល្យវិច័យ​ ​សម្ភាសន៍​សាក្សី ​និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។​

​ការ​ស៊ើបអង្កេត​បាន​រកឃើញ​ថា​ ​មេ​ខ្យល់​ជនជាតិ​ខ្មែរ​បាន​ជ្រើសរើស​ និង​ផ្គត់ផ្គង់​កុមារ​ងាយ​រងគ្រោះ​ទៅ​ឱ្យ​ជនល្មើស​បរទេស ​ដើម្បី​ធ្វើ​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​។ ​អាជ្ញាធរ​ក៏​បាន​ផ្តល់​ការ​ការពារ​ដល់​ជនរងគ្រោះ​ ​និង​ប្រមូល​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​នាំ​ជនសង្ស័យ​ទាំង​ពីរ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។​

​លោក​ ​James​ ​McCabe​ ​នាយក​អង្គភាព​ការពារ​កុមារ​ ​(​CPU​) ​បាន​ថ្លែង​ថា​ ​សាលក្រម​នេះ​បាន​ផ្ញើ​សារ​ច្បាស់លាស់​ថា​ ​ជន​ណា​ក៏ដោយ​ដែល​ព្យាយាម​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​នៅ​កម្ពុជា​ ​មិន​ថា​ជា​ជន​បរទេស​ ​ឬ​អ្នក​សម្របសម្រួល​ក្នុង​ស្រុក​ ​នឹង​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ ស៊ើបអង្កេត​ ​និង​ផ្ដន្ទាទោស​តាម​ច្បាប់​។​

​លោក​បាន​បន្ថែម​ថា​ ​ជោគជ័យ​នៃ​សំណុំរឿង​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​ក្នុង​ការ​នាំ​យុត្តិធម៌​ជូន​ជនរងគ្រោះ​ ​និង​ទប់ស្កាត់​បទល្មើស​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា