អ្នកនាំពាក្យ ៖ កម្ពុជាមិនទាន់ទទួលបានការបញ្ជាក់ផ្លូវការពីថៃជុំវិញសំណើផ្អាកអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា

ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ ជុំវិញសំណើរបស់សមាជិកព្រឹទ្ធសភាថៃមួយរូប ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃផ្អាកកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរសិស្សនិស្សិតជាមួយកម្ពុជា។

ការបញ្ជាក់នេះធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា លោក Parinya Wongcherdkwan សមាជិកព្រឹទ្ធសភាថៃ បានស្នើឱ្យរដ្ឋាភិបាលថៃពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយកម្ពុជា រួមទាំងកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរសិស្សនិស្សិត និងជំនួយអភិវឌ្ឍន៍ផ្សេងៗ រហូតដល់ស្ថានភាពតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់ AMS ថា ក្រសួងកំពុងបន្តតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ ដើម្បីធានាសុខុមាលភាព និងសុវត្ថិភាពរបស់ពួកគេ។

មកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ។ ក្រសួងនៅតែបន្តធ្វើការជិតស្និទ្ធ ដើម្បីតាមដានពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសថៃ

មុនពេលមានភាពតានតឹងនៅតាមព្រំដែន និស្សិតកម្ពុជាសិក្សានៅប្រទេសថៃមានប្រមាណ ១,៧០០នាក់ ក្នុងនោះជាង ៤០០នាក់ជានិស្សិតអាហារូបករណ៍។ បើតាម​ការ​អះអាងរបស់អ្នកនាំពាក្យក្រសួងអប់រំ បច្ចុប្បន្ន និស្សិតភាគច្រើនបានវិលត្រឡប់មកកម្ពុជាវិញហើយ ខណៈក្រសួងបានសម្របសម្រួលផ្តល់អាហារូបករណ៍ និងជម្រើសបន្តការសិក្សាក្នុងប្រទេសដល់ពួកគេជាបន្តបន្ទាប់។

លោកជំទាវបញ្ជាក់ថា បច្ចុប្បន្ន​នៅ​មាននិស្សិតកម្ពុជា​ក្នុង​ចំនួនតិចតួច​ដែល​កំពុង​បន្តការ​សិក្សា​នៅប្រទេសថៃ ដោយពួកគេកំពុងសិក្សានៅឆ្នាំចុងក្រោយ ដែលត្រូវបញ្ចប់ការសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។