រដ្ឋមន្រ្តីមុខងារសាធារណៈ ៖ ពីថ្ងៃនេះទៅមុខ គ្រូបង្រៀនបឋមសិក្សា យ៉ាងហោចណាស់ ត្រូវមានកម្រិតបរិញ្ញាបត្រ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានព្រលយ​ឱ្យដឹងថា ចាប់ពីពេលនេះទៅថ្ងៃខាងមុខ គ្រូបង្រៀនបឋមសិក្សា គឺចាំបាច់ទាល់តែមានកម្រិតបរិញ្ញាបត្រ។ ការកំណត់គុណវុឌ្ឍិរបស់គ្រូបង្រៀនបឋមសិក្សានេះ គឺជា​ការ​គិតគូររបស់រាជរដ្ឋាភិបាល ដើម្បីលើក​កម្ពស់គុណភាពអប់រំកម្ពុជា។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ការលើក​កម្ពស់​គុណវុឌ្ឍិគ្រូបង្រៀន ពិតជាមានសារសំខាន់ ព្រោះគ្រូបង្រៀនមានសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ នឹងអាចផ្តល់ការអប់រំមួយប្រកបដោយគុណភាព។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រចំពោះការកំណត់គុណវុឌ្ឍិគ្រូបង្រៀនបឋមសិក្សានេះ ដោយថា កម្ពុជាដល់ពេល​ដែលត្រូវ​គិតគូរលើបញ្ហានេះហើយ ដោយថា គុណភាពមនុស្ស គឺផ្តើម​ចេញ​ពីគុណភាពក្នុងការអប់រំ។ តែយ៉ាងណា លោកបណ្ឌិតគិតថា មិន​មែនសញ្ញាបត្រ​បរិញ្ញាបត្រ​ណា ក៏​អាច​ទៅធ្វើ​ជាគ្រូបឋមសិក្សា​បានទេ ពោលគឺគួរ​តែជា​បរិញ្ញាបត្រដែលមានចិត្តគរុកោសល្យ​សម្រាប់គ្រូបឋមសិក្សា ទើបអាច​ទៅ​បង្រៀន​កុមារ ឬក្មេងបាន។ “ការអប់រំល្អ គឺវាទៅទាំងព្រម ទាំងគ្រូ​ដែលមានចិត្តគរុកោសល្យច្បាស់លាស់ ទាំងបរិស្ថានសាលារៀន ទាំងបរិស្ថានសង្គម”។

កន្លងមកក្រសួងមុខងារសាធារណៈ អនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី តាមរយៈនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡង ឈរលើអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ក្នុងនោះក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៥៣លើក សម្រាប់ ១០ក្រសួង ស្ថាប័ន ដោយជ្រើសរើសបានមន្ត្រីសរុប ៧ ៩៤៥នាក់ រួមទាំងការចាប់ផ្តើមអនុវត្តប្រព័ន្ធ «និយោជន៍» ដោយបានជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីផ្ដល់យុត្តិធម៌ និងឱកាសស្មើៗគ្នា ដល់យុវជនវ័យក្មេង ដែលមានសមត្ថភាព និងឆន្ទៈពិតប្រាកដ ក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ។ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ បានជួយដោះស្រាយបញ្ហាខ្វះ និងលើសគ្រូ, បញ្ហាគ្រូបង្រៀនថ្នាក់២វេន និងថ្នាក់គួប នៅតាមសាលាបឋមសិក្សាសាធារណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...