ក្រសួងការងារ ដាក់​ឱ្យ​ដំណើរការ មជ្ឈមណ្ឌល​បណ្តុះបណ្តាលជំនាញតោន និងបាញ់ថ្នាំ ស្តង់ដាប្រទេស​ជប៉ុន

បន្ទាប់ពីការ​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា កាលពីឆ្នាំ២០២៤ រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមហ៊ុន ហុងដា ខា ហាកាតា ក្នុងកិច្ច​សហប្រតិបត្តិការ​បណ្តុះបណ្តាលជំនាញតោន និង​បាញ់ថ្នាំ ដល់យុវជន​កម្ពុជាតាមស្តង់ដានៃប្រទេស​ជប៉ុន, ទីបំផុត​ទៅមជ្ឈមណ្ឌល​បណ្តុះបណ្តាល តោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា ត្រូវ​បានដាក់​ឱ្យ​ដំណើរការ​ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។ មជ្ឈមណ្ឌលនេះ មានទីតាំង​ស្ថិត​នៅក្នុងវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI)។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង​អបអរសាទរ ដោយថា សមិទ្ធផលនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងមូលធនមនុស្សដែលមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត។ “កិច្ចសហការនេះ ក៏នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជន សិស្ស និងនិស្សិតកម្ពុជា ជាមួយប្រជាជនជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត”។

ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានលើកឡើងដែរថា នេះគឺជាពេលវេលាដ៏សមស្រប ខណៈឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងរីកលូតលាស់ ហើយជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនាំឱ្យតម្រូវការប្រើប្រាស់ និងថែទាំរថយន្តកើនឡើង ជាពិសេសជំនាញតោន និងបាញ់ថ្នាំនេះតែម្តង។ ឯកឧត្តមសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះ មិនត្រឹមតែផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យសិស្សានុសិស្សអាចយកចំណេះជំនាញទៅបម្រើការងារនៅប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។

បើតាម​ប្រសាសន៍របស់លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) សម្រាប់កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញ​តោន និងបាញ់ថ្នាំនេះ ក្រុមហ៊ុន Cars Hakata បានផ្តល់នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ជាមួយ​ការបំពាក់ឧបករណ៍ និងសម្ភារបរិក្ខារ សរុបជាទឹកប្រាក់ប្រមាណ ២៧ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្គោល។ តាមផែនការ គ្រូបង្គោលសរុបចំនួន ១៦នាក់ នឹងត្រូវបណ្តុះបណ្តាលឱ្យបានក្នុងរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៨៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។