វិធីអប់រំកូនដោយភាពវិជ្ជមាន និងពង្រឹងវិន័យកុមារដោយវិធីសាស្រ្តឆ្លាតវៃ

ពិតណាស់អាណាព្យាបាលទាំងឡាយពុំចង់បង្កភាពឈឺចាប់ទៅកាន់កូនៗនោះទេ មិនថា ដោយការស្រែកសម្លុត ឬក៏វៃគម្រាម ប៉ុន្តែសកម្មភាពទាំងនោះកើតមាន អាចបណ្តាលមកពីពួកគាត់ទប់ទល់នឹងអាការស្រ្តេសលើសលប់ និងទំហំនៃទំនួលខុសត្រូវធ្ងន់​ រួមទាំងមិនដឹងថា ត្រូវធ្វើបែបណាទើបជំរុញអាកប្បកិរិយាកូនឱ្យមានភាពប្រសើជាងមុន។ Unicef បានផ្តល់គន្លឹះមួយជាជំនួយទៅកាន់អាណាព្យាបាល ក្នុងការពង្រឹងវិន័យកុមារដោយវិធីសាស្រ្តឆ្លាតវៃ និងផាសុកភាព ឬការអប់រំកូនដោយភាពវិជ្ជមាន។

សារៈសំខាន នៃការពង្រឹងវិន័យដោយភាពវិជ្ជមាន ៖ គ្មានទេកុមារមិនល្អ! មានតែអាកប្បកិរិយាមិនល្អ ដូច្នេះការពង្រឹងវិន័យ ឬក៏ពិន័យនៅពេលដែលមានកំហុស និងការប្រព្រឹត្តិមិនសមប្រកបណាមួយកើតមាន គួរតែត្រូវបានគិតគូរឡើងវិញ ថា ធ្វើយ៉ាងណាដើម្បីជៀសវាងកុំឱ្យកុមាររងការឈឺចាប់ និងមានបទពិសោធន៍មិនល្អចំពោះដំណើរជីវិតនៃកុមារភាពរបស់ពួកគេ។ ការវាយ ឬសម្លុតកុមារ ពុំអាចក្រែប្រែក្នុងរយៈពេលវែងបានទេ រួមទាំងបង្កើតទម្លាប់ដែលបង្កភាពឈឺចាប់តជំនាន់ និងប៉ះពាល់ផលអវិជ្ជមានពេញមួយជីវិតរបស់កុមារ។

បង្កើតទម្លាប់កុមារដោយការនៅជាប់ជាមួយពួកគេ ៖ ការស្ដីបន្ទោសឱ្យពួកគេមានទម្លាប់ល្អ ឬក៏ការជំរុញឱ្យកុមារជួយការងារផ្ទះណាមួយ ឬការប្រើកុមារឱ្យធ្វើតែឯងៗក្នុងពេលដំបូងៗ ឬស្តីបន្ទោសនៅពេលធ្វើពុំបានដូចការរំពឹងទុក គឺពុំបានជួយឱ្យពួកគេយល់អំពីគោលបំណង នៃការពង្រឹងវិន័យពីសំណាក់អាណាព្យាបាលនោះទេ! ជាពិសេសនៅដំណាក់កាលដំបូងៗ​,​ ដើម្បីដោះស្រាយនឹងបញ្ហាមួយនេះ គួរចំណាយពេល២ ឬ៥នាទីដើម្បីធ្វើកិច្ចការជាមួយកូនៗ ហើយឆ្លៀតឱកាសនេះពន្យល់ប្រាប់ពីគោលបំណងដែលចង់ឱ្យចេះធ្វើការងារផ្ទះ និងអត្ថប្រយោជន៍នៃការសម្អាតកន្លែងស្នាក់នៅជាដើម។ ចំណាយពេលជួយពួកគេ និងពន្យល់ប្រាប់ឱ្យបានច្រើនដង រហូតដល់កូនៗមានទម្លាប់ធ្វើដោយខ្លួនឯង និងយល់អំពីបុព្វហេតុនៃកិច្ចការនីមួយៗ។ ដូច្នេះដើម្បីជួយកុមារឱ្យមានវិន័យគឺការផ្តល់ចំណាប់អារម្មណ៍ទៅកាន់ក្មេងៗក្នុងការសម្រេចឱ្យបាននូវលទ្ធផលការសិក្សា និងអនុវត្តន៍ទម្លាប់ល្អៗនៅក្នុងផ្ទះ។

ចាប់អារម្មណ៍ចំណុចល្អៗរបស់កុមារ ៖ អាកប្បកិរិយារបស់កុមារ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ ប៉ុន្តែអាណាព្យាបាលមួយចំនួនចូលចិត្តផ្តោតលើតែចំណុចអវិជ្ជមាន និងរិះរកវិធីក្នុងការកែប្រែភ្លាមៗ ការដែលទម្លាប់និយាយតែចំណុចអវិជ្ជមានដោយសង្ឃឹមថា ពួកគេនឹងក្រែប្រែ អាចនឹងទទួលបាននូវលទ្ធផលផ្ទុយពីការចង់បានរបស់អាណាព្យាបាលទៅវិញ​ ព្រោះកុមារអាចនឹងជ្រើសរើសធ្វើសកម្មភាពដែលអាណាព្យាបាលហាមដើម្បីទទួលបានការចាប់អារម្មណ៍ពីអាណាព្យាបាល! ហើយអាកប្បកិរិយាបែបនេះធ្វើឱ្យអាណាព្យាបាលយល់ថា ក្មេងៗមានចរិតផ្គើន ខណៈកុមារកំពុងតែទាមទារចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ការសរសើរអំពីចំណុចល្អៗ​ ធ្វើឱ្យកុមារទទួលបានអារម្មណ៍ថា ពួកគេជាតួអង្គសំខាន់ និងគួរឱ្យស្រឡាញ់ និងបង្កើនទំនុកចិត្តចំពោះកុមារផ្ទាល់។

បង្កើតការរំពឹងទុកឱ្យជាក់លាក់ ៖ ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការពង្រឹងវិន័យ និងអាកប្បកិរិយាល្អៗរបស់កុមារ ក្នុងនាមជាអាណាព្យាបាល គួរប្រាប់កូនៗឱ្យច្បាស់ៗអំពីអ្វីដែលខ្លួនចង់បាន។ ឧទាហរណ៍ ប្រសិនបើមិនចង់ឱ្យកូនពង្រាយ គួរតែបញ្ជាក់ផងដែរថា មិនចង់ឱ្យពង្រាយនៅត្រង់ចំណុចណា សម្ភារក្មេងលេង ឬក៏សម្ភារដទៃទៀត? ការបញ្ជាក់ច្បាស់ៗ ជួយឱ្យទម្លាប់នៃការប្រាស្រ័យទាក់ទងរវាងកូនៗ និងអាណាព្យាបាល កាន់តែមានភាពល្អប្រសើ និងធ្វើឱ្យកុមារកាត់បន្ថយភាពធុញទ្រាន់ និងពង្រឹងបាននូវអាកប្បកិរិយាល្អៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...