វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង កំពុងប្រែក្លាយជាសាលារៀនកម្ពុជាគំរូ និង​មជ្ឈមណ្ឌលអប់រំសម្រាប់សហគមន៍

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ បាននឹង​កំពុងប្រែក្លាយវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង ស្ថិត​នៅ​ក្នុង​ខណ្ឌព្រែកព្នៅ ឱ្យ​ទៅជាសាលារៀនកម្ពុជាគំរូ និង​ជាមជ្ឈមណ្ឌលអប់រំសម្រាប់សហគមន៍សំរោង។

ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី ការបណ្តុះបណ្តាលផ្នត់គំនិតស្ថាបត្យកម្ម គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា និងការសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រ៉េត រ៉ាន់ នាយកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង មានប្រសាសន៍ថា វិទ្យាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សំរោង បានចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០០៥ ដែលដំបូងឡើយសាលានេះ បង្កើតត្រឹមកម្រិត​អនុវិទ្យាល័យ ក្រោមគោលនយោបាយពង្រឹង និងពង្រីកវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដោយដាក់ទិសដៅធានាឱ្យសិស្សយ៉ាងហោចណាស់រៀនចប់កម្រិតមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។ សាលានេះត្រូវបានកសាងនៅលើចំណែកដីមួយផ្នែក នៃបរិវេណដីសាលាបឋមសិក្សាសំរោងជើង។

តែនៅឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យ ហ៊ុន សែន សំរោង ត្រូវបានពង្រីកវិសាលភាពទៅជាវិទ្យាល័យ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះពោធិវង្ស កត្តិបណ្ឌិត ណយ ច្រឹក និងក្រោមការឧបត្ថម្ភកសាងដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយប្រសិទ្ធិនាមវិទ្យាល័យនេះថា វិទ្យាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សំរោង ចាប់ពីពេលនោះតមកដល់បច្ចុប្បន្ន។

លោក រ៉េត រ៉ាន់ នាយកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង (រូបខាងស្តាំ)

បើតាមលោក រ៉េត រ៉ាន់ មុនប្រែក្លាយវិទ្យាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សំរោង ទៅជាសាលារៀនកម្ពុជាគំរូ សាលារៀននេះ ប្រឈមបញ្ហាដីទីនេះគ្មានសោភណភាព ដែលទាមទារការពិភាក្សាគ្នាកែលម្អបរិស្ថាន ក៏ដូចជាមានការចូលរួមពីក្រុមយុវជនស្ម័គ្រស្ម័គ្រចិត្ត ចាប់ផ្ដើមគម្រោងប្រមូលមូលនិធីសាងសង់។ លោក រ៉េត រ៉ាន់ បន្តថា ពេលនោះសាលាខ្វះថវិកាក្នុងការសាងសង់សួនសន្តិភាព បន្ទាប់មកក៏ដាក់សំណើរគម្រោងរៀបចំកែលម្អបរិស្ថាន និងសោភ័ណភាពសាលារៀនកម្ពុជា និងទទួលបានជំនួយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសាកល្បងធ្វើឱ្យសាលារៀនមួយនេះ ក្លាយជាសាលារៀនកម្ពុជាគំរូ។

សម្រាប់ការប្រែក្លាយវិទ្យាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សំរោង ទៅជាសាលារៀនកម្ពុជាគំរូ បានធ្វើឱ្យគ្រូបង្រៀនពេញចិត្ត និងត្រេកអរចំពោះសមិទ្ធផលនេះ។ ទន្ទឹមគ្នា សិស្សានុសិស្សក៏សប្បាយរីករាយ និងចង់មករៀន ព្រោះសាលារៀនមានបន្ទប់ទឹកស្អាត អាហារដ្ឋាន សោភ័ណភាព និងបរិស្ថានស្អាត។ សម្រាប់មាតាបិតាសិស្សវិញ ពួកគាត់ត្រេកអរជំនួសកូន និងបន្តជួយគាំទ្រកូន។ ចំណែកសហគមន៍វិញ​ សាទរជាមួយសមិទ្ធផល និងចូលរួមប្រើប្រាស់ និងថែរក្សាដើម្បីប្រយោជន៍រួមរបស់សហគមន៍។

អគារសិក្សា និងទីធ្លាសាលា ត្រូវ​បានកែលម្អ

ជាមួយ​គ្នានេះ លោក រ៉េត រ៉ាន់ ក៏បានលើកឡើងពីគន្លឹះចំនួន៤ ក្នុងយន្តការគ្រប់គ្រងប្រើប្រាស់ និងថែរក្សា ដើម្បីឱ្យសមិទ្ធផលនេះបម្រើផលប្រយោជន៍សហគមន៍ទាំងមូល រួមមាន ទី១. ការអភិរក្ស ៖ ថែរក្សាប្លង់មេ ថែរក្សាផ្កា ដំណាំ ដើមឈើ និងសម្អាតជាប្រចាំ, ទី២. ការអភិវឌ្ឍ៖ ផែនការជួសជុលប្រចាំឆ្នាំ ស្វែងរកសម្បុរសជន សហគមន៍ និងដៃគូអភិវឌ្ឍដើម្បីធ្វើបច្ចុប្បន្នភាពអគារ និងបរិស្ថានជូនរដ្ឋបាលខណ្ឌមួយឆមាសម្ដង, ទី៣. ការគ្រប់គ្រង ៖ គណៈកម្មការផ្ទៃក្នុងសាលា ដើម្បីថែរក្សា បញ្ចូលការងារគ្រប់គ្រងទៅក្នុងភារកិច្ចរបស់គណៈកម្មការគ្រប់គ្រងសាលា និងបង្កើតវេន និងការងារឱ្យសិស្សតាមថ្នាក់ និងទី៤. ការប្រើប្រាស់ ៖ ជំរុញគ្រូប្រើប្រាស់ឱ្យអស់លទ្ធភាពស្របតាមកម្មវិធីសិក្សា បង្កើតកម្មវិធីបំណិនជីវិតប្រកួតប្រជែង ប្រែក្លាយជាលំហរសាធារណៈ និងប្រែក្លាយជាមជ្ឈមណ្ឌលសម្រាប់សហគមន៍។

ជាមួយនឹងបរិស្ថានសាលារៀនថ្មីនេះ នាយកវិទ្យាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សំរោង បានបង្ហាញផែនការ និងការប្ដេជ្ញាចិត្តក្នុង​ការពង្រឹងគុណភាពនៃការគ្រប់គ្រង និងការសិក្សាឱ្យស្របទៅតាមសូចនាករសាលាគំរូ,​ ប្ដេជ្ញាចូលរួមប្រកួតប្រជែងឱ្យជាប់ជាជ័យលាភីស្តង់ដាសាលារៀនគំរូ (ក្រសួងអប់រំ) និងប្ដេជ្ញាចូលរួមប្រកួតប្រជែងសាលារៀនផ្ដល់សេវាសាធារណៈគំរូ (ក្រសួងមុខងារសាធារណៈ)។

សូមជំរាបថា អនុវិទ្យាល័យ ហ៊ុន សែន សំរោង កាលពីឆ្នាំ២០០៧-២០០៨ គឺមានអគារតែ៣ខ្នងប៉ុណ្ណោះ ដោយទីចាត់ការ ខ្ចីខាងបឋមសិក្សាសំរោងជើង១បន្ទប់ តែក្រោយប្ដូរទៅជាវិទ្យាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សំរោង ពីឆ្នាំ២០០៨-បច្ចុប្បន្ន គឺមានអគារចំនួន ៧ខ្នង ក្នុងនោះ អគារសិក្សា៤ខ្នង ស្មើនិង ២៥បន្ទប់ ទីចាត់ការ១ខ្នង បណ្ណាល័យ ១ខ្នង សាលប្រជុំមួយខ្នង។ ដោយឡែកបរិវេណសាលាទាំងមូលមានផ្ទៃដីសរុប ២០,១៤០ ម៉ែត្រការ៉េ ក្នុងនោះបែងចែកជាមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) បឋមសិក្សា និងមត្តេយ្យសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...