សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
សិស្សានុសិស្សដែលទទួលបាននិទ្ទេស A B C ឬ D មានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍ ចាប់ពី ២៥% រហូតដល់ ១០០% សម្រាប់កម្មវិធីសិក្សាទាំងមូល។ ការផ្ដល់អាហារូបករណ៍នឹងធ្វើឡើងតាមរយៈការចាប់ឆ្នោត ហើយសិស្សានុសិស្សត្រូវតែទៅចុះឈ្មោះដោយផ្ទាល់នៅថ្ងៃប្រព្រឹត្តកម្មវិធី។ ចំពោះកាលវិភាគសម្រាប់ចូលរួមគឺផ្អែកលើនិទ្ទេសដែលទទួលបាន ៖ និទ្ទេស A នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក។ និទ្ទេស B នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល។ និទ្ទេស C នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ ព្រឹក និង និទ្ទេស D នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:០០ រសៀល ដោយកម្មវិធីនឹងប្រព្រឹត្តទៅនៅបរិវេណសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។
បេក្ខជនអាចស្នើពាក្យសិក្សាក្នុងមុខជំនាញជាច្រើនដែលមាននៅក្នុងមហាវិទ្យាល័យផ្សេងៗ នៃសាកលវិទ្យាល័យ ផារ៉ាហ្គន រួមមាន មហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញ ស្ថាបត្យកម្ម, វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, ជំនាញរចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ, គ្រប់គ្រងពាណិជ្ជកម្ម, សេដ្ឋកិច្ច, ទំនាក់ទំនងអន្តរជាតិ និងភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ។ មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្រ្ត រួមមាន ជំនាញគណិតវិទ្យា។
នីតិវិធីនៃការដាក់ពាក្យ៖
១. បេក្ខជនត្រូវមកដល់កន្លែង និងតម្រង់ជួរតាមកាលវិភាគដើម្បីចូលសាលសន្និសីទ។
២. ព័ត៌មានទាក់ទងនឹងនីតិវិធី និងលក្ខខណ្ឌនៃអាហារូបករណ៍ផ្អែកលើថ្នាក់នឹងត្រូវបានផ្តល់ជូនមុនពេល – ឆ្នោតចាប់ផ្តើម។
៣. បេក្ខជនម្នាក់ៗត្រូវបំពេញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់ពួកគេទាំងទម្រង់ឆ្នោត និងបញ្ជីបេក្ខជនអាហារូបករណ៍។
៤. បន្ទាប់មកឆ្នោតអាហារូបករណ៍នឹងដំណើរការទៅតាមកាលវិភាគដែលបានប្រកាស។

លក្ខខណ្ឌ នៃការដាក់ពាក្យ ៖ បេក្ខជនម្នាក់ៗអាចជ្រើសរើសបានតែមួយមុខវិជ្ជាដែលពួកគេចង់សិក្សាក្រោមអាហារូបករណ៍។ ប្រសិនបើឈ្មោះបេក្ខជនត្រូវបានគូស ពួកគេត្រូវតែបញ្ជាក់ភ្លាមៗថា តើពួកគេទទួលយកអាហារូបករណ៍ដែរឬទេ។ នៅពេលទទួលយក បេក្ខជនត្រូវបន្តចុះឈ្មោះដោយផ្ទាល់នៅថ្ងៃតែមួយ។
សម្រាប់ព័ត៌មានបន្ថែមអំពីអាហារូបករណ៍ បេក្ខជនអាចចូលទៅកាន់ https://paragoniu.edu.kh/admissions/current-scholarships/grade-based-scholarship-2025/ ឬអាចទំនាក់ទំនងទៅកាន់ ០២៣ ៩៩៦ ១១១ / ០១៧ ៩៩៦ ១១១ / ០១៥ ៩៩៦ ១១១៕































