ChatGPT នឹងបញ្ចូលមុខងារគ្រប់គ្រងដោយឪពុកម្ដាយ

ក្រុមហ៊ុន OpenAI បានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួននឹងបញ្ចូលមុខងារគ្រប់គ្រងដោយមាតាបិតាទៅលើ Chatbot ChatGPT របស់ខ្លួន។

ក្រុមហ៊ុន AI បានប្រកាសក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា «ក្នុងរយៈពេលមួយខែក្រោយ ឪពុកម្ដាយនឹងអាចភ្ជាប់គណនីរបស់ពួកគេជាមួយគណនីរបស់ក្មេងជំទង់បាន និងអាចគ្រប់គ្រង របៀបដែល ChatGPT ឆ្លើយតបទៅកាន់កូនៗរបស់ពួកគេ ជាមួយនឹងច្បាប់អាកប្បកិរិយាគម្រូតាមអាយុ»។

OpenAI បន្ថែមថា ឪពុកម្ដាយក៏នឹងទទួលបានការជូនដំណឹងពី ChatGPT នៅពេលដែលប្រព័ន្ធរកឃើញថា កូនរបស់ពួកគេ ស្ថិតក្នុងគ្រា ដែលមានទុក្ខព្រួយធ្ងន់ធ្ងរ។

ការប្រកាសនេះ ធ្វើ​ឡើងមួយសប្ដាហ៍បន្ទាប់ពីប្ដីប្រពន្ធជនជាតិអាមេរិកមួយគូ បាននិយាយថា ប្រព័ន្ធនេះ បានលើកទឹកចិត្តឱ្យកូនប្រុសជំទង់របស់ពួកគេសម្លាប់ខ្លួន ហើយ​បានដាក់ពាក្យ​ប្តឹងប្រឆាំងនឹងក្រុមហ៊ុន OpenAI ទៅ​កាន់​តុលាការ​រដ្ឋកាលីហ័រញ៉ា។

លោកស្រីមេធាវី Melodi Dicer ដែលជាអ្នកគ្រប់គ្រងគម្រោង The Tech Justice Law Project និងជាអ្នកជួយរៀបចំពាក្យបណ្ដឹងផ្លូវច្បាប់បាននិយាយថា «នៅពេលដែលមនុស្សម្នាក់កំពុងប្រើប្រាស់ ChatGPT វាពិតជាមានអារម្មណ៍ ពួកគេកំពុងជជែកជាមួយអ្វីមួយ។»

លោកស្រី Dincer បន្ថែមថា «ស្ថានភាពដូចគ្នានេះ អាចនាំឱ្យនរណាម្នាក់ ចាប់ផ្ដើមចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយបច្ចេកវិទ្យានេះ កាន់តែច្រើន និងចាប់ផ្ដើមសុំយោបល់ និងការប្រឹក្សាជាមួយបច្ចេកវិទ្យានេះ។»

បើតាមលោកស្រី Dincer លក្ខណៈពិសេស នៃការឌីហ្សាញបច្ចេកវិទ្យា ChatGPT នេះ គឺការកំណត់ទិដ្ឋភាពសម្រាប់អ្នកប្រើប្រាស់ ក្នុងការដាក់ Chatbot ចូលទៅក្នុងតួនាទី ដែលអាចទុកចិត្តបាន ដូចជា មិត្តភក្ដិ អ្នកប្រឹក្សាយោបល់ផ្លូវចិត្ត ឬវេជ្ជបណ្ឌិតជាដើម។ ខណៈលោកស្រីយល់ថា ការបង្ហោះសេចក្ដីប្រកាសរបស់ OpenAI ស្ដីពី ការគ្រប់គ្រងដោយមាតាបិតា និងវិធានការសុវត្ថិភាព ហាក់ដូចជា មានលក្ខណៈទូទៅ និងខ្វះព័ត៌មានលម្អិត។

កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រុមហ៊ុន OpenAI បានប្រកាសថា «ក្រុមហ៊ុននឹងបន្តធ្វើឱ្យប្រសើរឡើងនូវរបៀបទទួល និងផ្ដល់ចម្លើយសមស្រប ទៅនឹងសញ្ញានៃទុក្ខព្រួយផ្លូវចិត្ត និងភាពតានតឹងផ្នែកអារម្មណ៍។»

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមទៀតថា ខ្លួនមានផែនការ ក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីធានាសុវត្ថិភាពនៃ Chatbots របស់ខ្លួនក្នុងរយៈពេល ៣ខែខាងមុខនេះ រួមទាំងការកាត់បន្ថមខ្លឹមសារត្រង់ៗ ក្នុងកិច្ចសន្ទនារស៊ើបមួយចំនួន ទៅជាគម្រូហេតុផល ដើម្បីឱ្យកាន់តែស៊ីសង្វាក់គ្នា នឹងគោលការណ៍ណែនាំសុវត្ថិភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...