សម្ដេច​តេជោ ផ្ដល់ដី​២០ហិច​តា​បង្កើត​អន្តេវាសិកដ្ឋាន​សម្រាប់និស្សិត​ស្រីមកពីបណ្ដាខេត្ត​

ក្នុង​ជំនួប​ជាមួយ​ប្រតិភូក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីស្ត្រី កាល​ពី​ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ជាតិ បាន​សម្រេច​បង្កើត​អន្តេវាសិកដ្ឋាន​របស់​និស្សិត​ស្រ្ដី​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​និស្សិត​ជាស្ត្រីក្រីក្រ​មក​ពី​បណ្ដា​ខេត្ត មកបន្តការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ។

សម្ដេច​តេជោ មានប្រសាសន៍ថា អន្តេវាសិកដ្ឋាន​របស់​និស្សិតស្រ្ដី​នៅ​រាជធានី​ភ្នំពេញ​នេះ នឹង​សាងសង់​ដោយ​ថវិកា​របស់​សម្ដេច​ផ្ទាល់ លើផ្ទៃដីទំហំ​ប្រមាណ២០ហិកតា ដែល​សម្តេច​​បាន​ទិញ​ក្នុង​តម្លៃ​ជាង​ ១០លានដុល្លារ សម្រាប់​សាងសង់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នៅ​ជ្រោយចង្វារ​ប្រគល់​ជូនទៅ​ក្រសួង​កិច្ចការនារី ដើម្បី​សាងសង់​អន្តេវាសិកដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា

ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​ថា សំណង់នេះ​សម្រាប់​និស្សិតស្រ្តី​ស្នាក់​ចំនួន ៥០០នាក់ ដោយ​ក្នុង​១បន្ទប់​ស្នាក់​នៅ ៤នាក់ (ដោយ​មាន​បន្ទប់ទឹក និង​ចង្រ្កាន​បាយ​ផង​ដែរ)។ ដូចនេះ ត្រូវ​កសាង​ចំនួន១២០បន្ទប់។ ក្នុង​នោះ ត្រូវ​កសាង​ប៉ុស្តិ៍​សុខភាព​នៅ​ជាន់ផ្ទាល់ដី ដែល​មាន​បន្ទប់​សម្រាប់​ពិនិត្យ​ជំងឺ និង​បន្ទប់​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ផងដែរ។ សម្ដេច​តេជោ បន្ត​ថា ក្រោយ​ការ​សាងសង់​រួច នឹង​ប្រគល់​ជូន​ជា​សម្បត្តិ​រដ្ឋគ្រប់គ្រង​ដោយ​ក្រសួង​កិច្ចការ​នារី។

«ខ្ញុំ​សង្ឃឹម​ថា អន្តេវាសិកដ្ឋាន​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​និស្សិត​ជាស្ត្រី និង​ជួយ​ពន្លឿន​ដល់​ការ​វិយោគ​កសាង​សមត្ថភាព​របស់​ស្រ្តី និង​ការ​ចូលរួម​របស់​ស្រ្តីក្នុង​ការ​កសាង​ប្រទេស​ជាតិ»

ជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី

បើ​តាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា ការរៀបចំ​បង្កើត​អន្តេវាសិកដ្ឋាន​របស់​និស្សិត​ជា​ស្រ្ដី​នៅ​រាជធានីភ្នំពេញ គឺដើម្បី​រក្សាទុក​ជា​មរតក​មួយ​របស់​សម្ដេចតេជោ​តែម្ដង និង​ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​ស្រ្ដី។ ខណៈ​ក្រោយ​ពេល​ធ្វើ​អន្តេវាសិកដ្ឋាន​នេះ​រួច​រាល់​ នឹង​ប្រគល់​ដល់​ក្រសួង​កិច្ចការ​នារី​ដើម្បី​គ្រប់គ្រង​បន្ត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *