៣ វិធីដុតកាឡូរីដោយមិនចាំបាច់មានកន្លែងហាត់ប្រាណជាក់លាក់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សកម្មភាព​ដែល​អាច​ដុតកាឡូរី​បាន មាន​ច្រើន​ទម្រង់ ហើយ​ទម្រង់​មួយ​ដែល​គេស្គាល់​និងដឹង​ជាទូទៅ គឺ​ការទៅ​កន្លែង​ហាត់ប្រាណ ដែល​មាន​ការ​កំណត់​ពេល និង​ទីតាំង​ជាក់លាក់ ប៉ុន្តែ​បច្ចុប្បន្ន ភាព​មមាញឹក និង​ភាព​បត់បែន​នៃការងារ កាន់តែ​ប្រែប្រួល ​រហូត​ដល់​បង្រួម​ពេល​វេលា​ជាច្រើន​របស់​មនុស្ស ខណៈ​សុខភាព​រាងកាយ​ត្រូវ​ការ​ថែទាំ​ជាប្រចាំ ដែលជា​ហេតុត្រូវការ​ដុត​កា​ឡូរី​រាងកាយ​រាល់ថ្ងៃ​ដូចគ្នា។

តាម​រយៈគេហទំព័រ Eat This, Not That បានបង្ហាញ​វិធីសាស្រ្ត​៣​ដើម្បី​ដុតកាឡូរី ដោយ​មិនចាំបាច់​មានកន្លែង​ជាក់លាក់ មានរៀបរាប់​នៅ​ខាងក្រោម ៖

ទម្លាប់​ខ្លួន​នឹង​ការ​ផ្លាស់ប្តូរ​ទីតាំង ៖ ការ​ទម្លាប់ខ្លួន​នឹងការ​ហាត់ប្រាណ មិនថា​ការដើរ ឬរត់នោះទេ! គួរធ្វើ​ឡើង​ក្នុង​បរិយាកាស​ខុសៗគ្នា, អនុវត្តន៍​បែបនេះ មិនត្រឹម​តែ​រក្សា​បាន​នូវ​ទម្លាប់​វិជ្ជមាន​ចំពោះខ្លួន​ឯង​នោះទេ ប៉ុន្តែជា​ការ​ជំរុញឱ្យរាងកាយ​ទទួលបាន​ឱកាស​ដុតកាឡូរី​ជាប្រចាំ។ ករណី​សិក្សា​មួយ​បាន​បង្ហាញ​ថា ការដើរ​នៅតាម​ឆ្នេរសមុទ្រ​មានឥទ្ធិពល​ដុតកាឡូរី​បន្ថែម​រហូតទៅ​ដល់​៥០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ផ្លូវ​ដើរ​ធម្មតា។

ដើរ​ថយក្រោយ ៖ ការ​ដើរ​ទៅមុខ​ ហាត់ប្រាណ​ជាទម្លាប់​ទូទៅដែល​គ្រប់គ្នា​បាន​ដឹង ហើយ​សកម្មភាព​នេះ​ក៏មាន​តួនាទី​ក្នុង​ការ​ដុតកាឡូរី​ដូចគ្នា​ដែរ ប៉ុន្តែ​ការ​ដើរ​ថយ​ក្រោយ​អាច​ដុតកាឡូរី​បាន​លឿន​បន្ថែម​មួយ​កម្រិត​ទៀត ដោយ​សារតែ​ការ​ដើរ​ថយក្រោយ ត្រូវការ​ឱ្យ​រាងកាយ​ចាំបាច់​ត្រូវ​រក្សា​លំនឹង និង​ការ​ពង្រឹង​សាច់ដុំ​ដែល​ពុំធ្លាប់​បាន​ហាត់​ពីមុនមក។

ការប្រើប្រាស់​បង្គោល ឬមែកឈើ​ក្នុង​ការ​ដើរ ៖ វិធីសាស្រ្ត​មួយដែល​ជួយ​ដុតកាឡូរី​ប្រមាណ​ពី ១៥ ទៅ​២០​ ភាគរយ គឺការ​ប្រើប្រាស់​បង្គោល​ក្នុងការ​ទប់ដំណើរ ឬ​ជំនួយ​ការ​ដើរ ជាពិសេស​នៅកន្លែង​ដែល​មាន​ទីទួលខ្ពស់ បន្ថែម​ពីនោះ​ឥរិយាបថ​នៃការ​ប្រើប្រាស់​បង្គោល ឬមែក​ឈើ​ក្នុងការ​ដើរ បាន​រក្សា​តុល្យភាព​រាងកាយ​ឱ្យមាន​លំនឹង​បន្ថែម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *