វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ខាងក្រោមជាវគ្គសិក្សាខ្លី Online ទាំង៦នៅសាកលវិទ្យាល័យ Harvard ៖

១. វិទ្យាសាស្ត្រទិន្នន័យសម្រាប់អាជីវកម្ម ឬ Data Science for Business ៖ កម្មវិធី Harvard Online ផ្ដល់ការសិក្សាវគ្គ Data Science for Business ចំនួន៤សប្ដាហ៍តាមរយៈ online ដោយបេក្ខជននឹងសិក្សាអំពី ការប្រើប្រាស់ទិន្នន័យប្រកបដោយប្រសិទ្ធភាពនៅក្នុងអាជីវកម្ម ដោយសិក្សាអំពីកម្មវិធីសិក្សាថ្មីៗ និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្ម។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/data-science-business

២. ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ឬ Introduction to Computer Science ៖ ការណែនាំអំពីវិទ្យាសាស្ត្រកុំព្យូទ័រ ជាវគ្គសិក្សា Online ឥតគិតថ្លៃរបស់ Harvard Online ដែលផ្ដល់ការសិក្សាអំពីរបៀបគិតក្បួនដោះស្រាយ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពលើប្រធានបទជាច្រើនដូចជា abstraction, algorithms, data structures, encapsulation, resource management, security, software engineering និង web development ដោយការសិក្សាវគ្គនេះមានរយៈពេល១១សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/cs50-introduction-computer-science

រូបភាពពី Facebook: Harvard University

៣. Entrepreneurship in Emerging Economies ៖ ជាវគ្គសិក្សាផ្នែកធុរកិច្ច និងការគ្រប់គ្រងដែលបង្រៀនដោយសាស្ត្រាចារ្យ Tarun Khanna នៃសាលាពាណិជ្ជកម្ម Harvard និងផ្ដោតការសិក្សាលើ ការដោះស្រាយលើវិស័យពាណិជ្ជកម្ម និងសិក្សាអំពីបញ្ហាដែលកើតមានដោយចៃដន្យ ដោះស្រាយបញ្ហាពាណិជ្ជកម្មក្នុងសង្គមនៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.edx.org/

៤. The Art of Persuasive Writing and Public Speaking ៖ ជាការសិក្សាអំពីសិល្បៈក្នុងការនិយាយជាសាធារណៈ អំពីរបៀបទំនាក់ទំនង ជំនាញក្នុងការសរសេរ ការនិយាយជាសាធារណៈ របៀបបែងចែករវាងអំណះអំណាង និងការវិភាគវោហាសាស្ត្រ។ ការសិក្សានេះនឹងជួយឱ្យអ្នកសិក្សាកាន់តែមានភាពក្លាហានក្នុងការនិយាយ ការផ្លាស់ប្ដូររបៀប នៃការនិយាយប្រកបដោយប្រសិទ្ធភាព ហើយការសិក្សាមានរយៈពេល៨សប្ដាហ៍។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ http://harvardonline.harvard.edu/course/rhetoric-art-persuasive-writing-public-speaking

៥. ការអនុវត្តគោលការណ៍គ្រឹះនៃភាពជាអ្នកដឹកនាំ ឬ Exercising Leadership Foundational Principles ៖ ជាវគ្គសិក្សាដែលមានរយៈពេល៤សប្ដាហ៍ និងសិក្សាអំពីយុទ្ធសាស្ត្រផ្សេងៗគ្នានៃការក្លាយជាអ្នកនាំមុខគេក្នុងការដោះស្រាយបញ្ហាប្រឈមដែលកើតមានក្នុងសកលលោក។ វគ្គសិក្សានេះនឹងផ្ដល់របៀបវីរៈមួយចំនួនដូចជា របៀបកំណត់ និងដោះស្រាយបញ្ហាប្រឈមស្មុគស្មាញ, របៀបស្វែងយល់អំពីតួនាទីរបស់អាជ្ញាធរផ្លូវការ និងក្រៅផ្លូវការ, របៀបកំណត់ទស្សនៈសំខាន់ៗរបស់អ្នកពាក់ព័ន្ធ, របៀបបង្កើត និងបន្តទំនាក់ទំនងដោយទំនុកចិត្ត, វិធីដោះស្រាយជម្លោះ និង របៀបអនុវត្តយុទ្ធសាស្រ្តផ្ទាល់ខ្លួនសម្រាប់ការរស់រានមានជីវិត និងរីកចម្រើនចំពេលមានការផ្លាស់ប្តូរ។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/exercising-leadership-foundational-principles

រូបភាពពី Facebook: Harvard University

៦. សុខភាពឌីជីថល ឬ Digital Health ៖ វគ្គនេះមានរយៈពេល៤សប្ដាហ៍ នឹងផ្ដល់ការសិក្សាលើការអនុវត្ត ការថែទាំសុខភាពតាមប្រព័ន្ធឌីជីថលក្នុងក្របខណ្ឌប្រកបដោយភាពច្នៃប្រឌិត ការអនុវត្តការផ្លាស់ប្ដូរឌីជីថល ការកែលម្អការថែទាំសុខភាពបែបឌីជីថល។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍រៀន និងព័ត៌មានបន្ថែមអាចចូលទៅកាន់ https://www.harvardonline.harvard.edu/course/digital-health


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)