WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at Siam University, Khon Kaen University, Assumption University, និង University of Thai Chamber of Commerce-International School of Management ដើម្បីបង្កើនកិច្ចសហការ ពង្រីកឱកាសអាហារូបករណ៍ ការត្រៀមខ្លួនទៅសិក្សា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីពង្រឹងសមត្ថភាពបុគ្គលិក។

សូមបញ្ជាក់ថា និស្សិតដែលសិក្សានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាខាងលើ មានឱកាសទទួលបានសញ្ញាបត្រដែលមានតម្លៃស្មើជាគ្រឹះស្ថានអប់រំដៃគូសហការនៅអូស្ត្រាលី កាណាដា ជប៉ុន ចិនផងដែរ។

ក្នុងអំឡុងទស្សនកិច្ចនេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក WEG បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងសាស្រ្តាចារ្យ ដើម្បីពិភាក្សា ផ្លាស់ប្តូរគំនិតអំពីកម្មវិធីសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យ លក្ខខណ្ឌចុះឈ្មោះសិក្សា ឱកាសអាហារូបករណ៍ ការស្នាក់នៅសម្រាប់និស្សិត កម្មវិធីបោះជំរំសម្រាប់សិស្សនៅប្រទេសថៃ។

លោកឧកញ៉ាបានបញ្ជាក់ថា ទស្សនកិច្ចនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការជំរុញកិច្ចសហការជាតិ និងអន្តរជាតិ ដើម្បីបង្កើតឱកាសថ្មីៗសម្រាប់សិស្សានុសិស្សរបស់ខ្លួន។

នៅ Panyapiwat Institute of Management (PIM) កិច្ចពិភាក្សាផ្ដោតលើ ការឈ្វេងយល់ពីកម្មវិធីសិក្សាតាមបែប Work based ដោយផ្តល់ឱកាសដល់និស្សិតទទួលបានបទពិសោធកាងារក្នុងអំឡុងពេលសិក្សា និង ការចុះកិច្ចសហការបញ្ជូនសិស្សទៅសិក្សានៅវិទ្យាស្ថាននេះ។

នៅ Global Academy ប្រចាំនៅ Siam University, ក្រុមហ៊ុនវេសឡាញ បានចុះអនុស្សរណៈយោគយល់ជាមួយគ្រឹះស្ថាននេះ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សរបស់ក្រុមហ៊ុនវេសឡាញ ការរៀបចំកម្មវីធីដំណើរទស្សនកិច្ច។

នៅ Khon Kaen University ឧកញ៉ា ប៉ិច បូឡែន បានជួបពិភាក្សាជាមួយព្រឹទ្ធបុរសមហាវិទ្យាល័យអន្តរជាតិ មហាវិទ្យាល័យអប់រំ និងទស្សនាសាលាអន្តរជាតិអនុវត្តន៍របស់ Khon Kaen University។ កិច្ចពិភាក្សាទាំងពីរបានពិភាក្សានិងបង្ហាញការប្តេជ្ញាសហការលើការផ្លាស់ប្តូរបទពិសោធន៍បុគ្គលិកអប់រំ គ្រូបង្រៀន និងការស្រាវជ្រាវលើផ្នែកអប់រំផងដែរ។

នៅ Assumption University(AU), ក្រុមហ៊ុនវេសឡាញបានពិភាក្សាស្វែងរកឱកាសផ្តល់អាហារូបករណ៍ និងការសហការរៀបចំនូវសិក្ខាសាលាប្រឹក្សាជ្រើសរើសជំនាញសម្រាប់សិស្សានុសិស្សនៅកម្ពុជា។ ដៃគូទាំងពីរបានបង្ហាញជំហរជាវិជ្ជមានក្នុងការចាប់ដៃគូសហការជិតស្និទ្ធនាពេលខាងមុខនេះដែរ។

នៅ University of Thai Chamber of Commerce (UTCC), ឧកញ៉ា ប៉ិច បូឡែន បានជួបពិភាក្សាជាមួយសាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអប់រំរបស់ស្ថាប័នទាំង២ក្នុងភាពជាដៃគូដែលមានស្រាប់ និងឈ្វេងយល់ពីឱកាសផ្លាស់បទពិសោធន៍សិស្សតាមរយៈកម្មវិធីបោះជំរំសម្រាប់សិស្សប្រចាំឆ្នាំ។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះគឺជាការផ្សារភ្ជាប់កិច្ចសហការ និងផ្តល់ឱកាសថ្មីដល់សិស្សកម្ពុជា ពីសេសបណ្តាញអប់រំ និងបណ្តុះបណ្តាលវេសឡាញ ឱ្យអាចចូលរួមយ៉ាងសកម្មក្នុងការសិក្សា-អនុវត្តស្របតាមតម្រូវការរបស់សង្គមនិងសេដ្ឋកិច្ចកម្ពុជា។ វេសឡាញនឹងបន្តសហការជាមួយសាកលវិទ្យាល័យទាំងនេះដើម្បីបង្កើតកម្មវិធីសិក្សាដែលអាចឆ្លើយតបទៅនឹងតម្រូវការអាជីវកម្ម និងទីផ្សារការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *