ភ្នំពេញ – ដើម្បីអប់រំឥរិយាបថសិស្សក្នុងពេលបង្រៀនបានល្អ គ្រូបង្រៀនត្រូវមានផែនការបង្រៀន ខ្លឹមសារបង្រៀនឱ្យបានច្បាស់លាស់ សមស្របទៅនឹងពេលវេលាកំណត់ ទាំងពេលចាប់ផ្តើម និងពេលបញ្ចប់ ។ ជាមួយគ្នានេះ តើគ្រូបង្រៀនត្រូវធ្វើដូចម្តេច ដើម្បីជួយឱ្យសិស្សទទួលបានការអប់រំពេញពេញលេញ?
ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ៦ចំណុច របស់លោកគ្រូ អ៊ុំ សុថាន់ ទីប្រឹក្សាបច្ចេកទេស និងជានាយករងនៃសាលារៀនបញ្ញវន្តអង្គរ ក្រុងកំពង់ឆ្នាំង ក្នុងការជួយគ្រូបង្រៀនអាចគ្រប់គ្រងសិស្សឱ្យទទួលបានការអប់រំពេញលេញរួមមាន៖
១. គណ:គ្រប់គ្រង ៖ គណ:គ្រប់គ្រងសាលារៀនត្រូវមានសមត្ថភាពខ្ពស់ មានក្រមសីលធម៌ល្អ មានទស្សន:វិស័យវែងឆ្ងាយ ពិសេសជាមានបទពិសោធដឹកនាំកសាងផែនការរយ:ពេលវែង ខ្លី រៀបចំចក្ខុវិស័យសម្រាប់ដំណើរការក្នុងអង្គភាព មានឆន្ទ:មោះមុត និងមានវប្បធម៌ជឿនលឿន ។
ទី២. ផ្តោតលើគ្រូបង្រៀន ៖ គ្រូបង្រៀនសុទ្ធតែត្រូវបានឆ្លងកាត់វគ្គបណ្តុះបណ្តាលគរុកោសល្យ មានចំណេះដឹងខ្ពស់ មានបទពិសោធបង្រៀន ។ លើសពីនេះ គ្រូបង្រៀនត្រូវតែជាអ្នកស្រឡាញ់វិជ្ជាជីវ: និងសុខភាពល្អ ចេះប្រើប្រាស់ភាសាបរទេស និងមានគ្រូជនជាតិដើមសម្រាប់បង្រៀន ។ ម៉្យាងវិញទៀត គ្រូបង្រៀនត្រូវបណ្តុះបណ្តាលវិធីសាស្ត្របង្រៀន របៀបគ្រប់គ្រងសិស្ស និងត្រូវផ្តល់ប្រាក់បៀរវត្ស និងប្រាក់លើកទឹកចិត្តសមរម្យសម្រាប់គ្រូបង្រៀន ។
“សម្រាប់សាលាបញ្ញវន្តអង្គរគ្រូបង្រៀនសុទ្ធតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលគរុកោសល្យ ព្រោះគ្រូបង្រៀនជាអ្នកអប់រំសិស្សដោយផ្ទាល់ដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត”។
លោកគ្រូ អ៊ុ សុថាន់ នាយករងនៃសាលារៀនបញ្ញវន្ដអង្គរ ។

៣. កម្មវិធីសិក្សា៖ សាលារៀនត្រូវបន្ថែមកម្មវិធីសិក្សាកម្រិតទារកដ្ឋានរហូតដល់មធ្យមសិក្សាទុតិយភូមិ ដោយសាលាត្រូវសម្រួលកម្មវិធីសិក្សាឱ្យបានប្រសើរឡើង ឬជាកម្មវិធីស្តង់ដារក្នុងតំបន់ ។ ជាក់ស្ដែង សាលារៀនបញ្ញាវន្តអង្គរបានជ្រើសរើសកម្មវិធីសិក្សាពីបណ្តាប្រទេសជឿនលឿន ដូចជាសឹង្ហបូរី សហរដ្ឋអាមេរិក ជប៉ុន និងពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប បញ្ចូលបន្ថែមលើកម្មវិធីអប់រំសិក្សាជាតិ រួមមាន ភាសាចិន ភាសាអង់គ្លេស កុំព្យូទ័រ ការអប់រំឥរិយាបថ ។
លោកគ្រូ អ៊ុ សុថាន់ បានបញ្ជាក់បន្តថា សាលាបញ្ញាវន្តអង្គរមានកម្មវិធីបណ្តុះបណ្តាលស្របតាមគោលការណ៍អប់រំសតវត្សទី២១ រួមមាន បំណិនសហការ បំណិនទំនាក់ទំនង បំណិនត្រិះរិះពិចារណា បំណិនច្នៃប្រតិដ្ឋ បំណិនប្រើប្រាស់ បំណិនប្រើប្រាស់កុំព្យូទ័រ បំណិនយល់ដឹងពីពហុវប្បធម៌ និងបំណិនអាជីពការងារ ។ លោកគ្រូបន្តថា សាលារៀនក៏មានទំនាក់ទំនងជាមួយសាកលវិទ្យាល័យក្រៅប្រទេសឱ្យសិស្សទៅសិក្សាតាមរយៈប្រឡងអាហារូបករណ៍ និងមានកម្មវិធីផ្លាស់ប្តូរវប្បធម៌ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងកម្មវិធីផ្សេងៗទៀតដូចជា ការប្រឡងកីឡា សិល្ប: ការសំដែងសមត្ថភាពទេព្យកោសល្យ និងកម្មវិធីប្រឡងអំណានជាដើម ។

៤. ហេដ្ឋារចនាសម្ព័ន្ធ ៖ សាលារៀនត្រូវមានអគារសិក្សាគ្រប់គ្រាន់ ស្របតាមលក្ខណ:គរុកោសល្យ មានសម្ភារ:ប្រើប្រាស់ សម្ភារ:បង្រៀន សម្ភារ:និងបន្ទប់ពិសោធ សម្ភារ:បច្ចេកវិទ្យាបណ្ណាល័យ បន្ទប់ទឹក បង្គន់អនាម័យប្រុសស្រី ប្រព័ន្ធភ្លើង ទឹកប្រើប្រាស់ ទីលានកីឡា បន្ទប់ក្លឹមសិក្សា បន្ទប់សុខភាព បន្ទប់ស្នាក់នៅ បន្ទប់អាហារដ្ឋាន និងរថយន្តសម្រួលមធ្យោបាយធ្វើដំណើរសិស្ស ។ លើសពីនេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អ ធ្វើឱ្យសិស្សចង់សិក្សា ស្រឡាញ់បរិស្ថានសិក្សា ជាផ្នែកមួយគ្រាំទ្រយុវសិស្សឱ្យទទួលបានការអប់រំពេញលេញ ។
៥. គោលការណ៍លើកទឹកចិត្ត ៖ សាលារៀនបញ្ញវន្តអង្គរ មានគោលការណ៍ផ្តល់អាហារូបករណ៍ដល់សិស្សជីវភាពខ្វះខាត បងប្អូនច្រើន សិស្សរៀនពូកែ ផ្តល់បណ្ណសរសើរ មានកម្មវិធីជួយសិស្សរៀនយឺត និងជំរុញសិស្សរៀនពូកែប្រឡងអាហារូបករណ៍ UWC សកលវិទ្យាល័យដៃគូក្រៅប្រទេស ។ ទន្ទឹមនឹងនេះ សាលាមានកម្មវិធីជួយសិស្សរៀនយឺត ដោយសាលាឧបត្ថម្ភដល់គ្រូបង្រៀនប្រមូលសិស្សរៀនយឺតមករៀនឱ្យទាន់កម្មវិធីសិក្សា ។ លើសពីនេះ លើកទឹកចិត្តសិស្សឱ្យខិតខំរៀនប្រឡងយកអាហារូបករណ៍ទៅសិក្សានៅក្រោប្រទេស ។
៦. ប្រព័ន្ធវាយតម្លៃឆ្លុះបញ្ចាំង ៖ សាលារៀនត្រូវអនុវត្តផែនការ តាមដានវាយតម្លៃ ប្រជុំគ្នាដើម្បីឆ្លុះបញ្ចាំង ប្រចាំសប្តាហ៍ ប្រចាំខែ និងដំណាច់ឆ្នាំ ។ ទន្ទឹមនឹងនេះ ការវាយតម្លៃឆ្លុះបញ្ចាំងផ្ដោតសំខាន់ទៅលើប្រព័ន្ធចំនួនបីរួមមាន ទីមួយ.ប្រព័ន្ធផ្តល់សេវា រួមមាន គណ:គ្រប់គ្រងសាលា គ្រូបង្រៀន និងរដ្ឋបាល។ ទីពីរ. ប្រព័ន្ធទទួលសេវា រួមមាន កុមារ សិស្ស មាតាបិតាសិស្ស ឬអ្នកអាណាព្យាបាលសិស្ស និងទីបី.ប្រព័ន្ធមាតាបិតា និងសហគមន៍ រួមមាន មាតាបិតាសិស្ស ឬអាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ។ ទន្ទឹមនឹងនេះ សាលារៀនត្រូវមានទំនាក់ទំនងល្អជាមួយ មាតាបិតាសិស្ស សហគមន៍ និងអាជ្ញាធរឱ្យល្អប្រសើរ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ១០៧៤កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2024
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសពីការផ្តល់អាហារូបករណ៍ឥតបង់ថ្លៃ ចំពោះការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2023
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...
អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...
ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2026
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...





























