ភ្នំពេញ – និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន២០០នាក់ នឹងចេញដំណើរទៅហាត់ការកសិកម្មរយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅប្រទេសអ៊ីស្រាអែល ។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតផ្ទាល់ចំនួន ១០នាក់តំណាងឱ្យនិស្សិត ២០០នាក់ (តាមប្រព័ន្ធអនឡាញ Zoom) មកពី វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។ ដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សហការណ៍ជាមួយគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីជួយសម្របសម្រួលជីវភាពនិស្សិតដែលបានជាប់ឈ្មោះទៅបន្តការសិក្សានៅប្រទេសអីស្រាអ៊ែលលើការចំណាយដំបូង ដូច្នេះគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានផ្ដល់ឥណទានខ្នាតតូចបំផុត ដែលមានទំហំកម្ចី ឥណទានរហូតដល់ ២,០០០ ដុល្លារ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបជាមួយក្រុមហ៊ុន Agrostudie បានផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងថ្នាក់ ក្នុងមន្ទីរពិសោធន៍ និងនៅកសិដ្ឋានផ្ទាល់ ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់បន្តថា និស្សិតហាត់ការទាំងអស់នឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យកសិកម្មតែម្តង ។
“និស្សិតត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អំណត់អត់ធន់ ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឱ្យក្លាយជានិស្សិតឆ្នើម និងជួយសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ”
ឯកឧត្តម វេង សាខុន

តាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ ១៤ឆ្នាំ សរុបទាំង ១៤ជំនាន់ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានបញ្ជូននិស្សិតចំនួន ១៤៦៩នាក់ ។
តាមការបញ្ជាក់របស់ឯកឧត្តមសាកលវិទ្យាធិការ និស្សិតដែលនឹងទៅហាត់ការនៅប្រទេសអ៊ីស្រាអ៊ែលឆ្នាំនេះ រួមមាន វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមាននិស្សិតចំនួន ១៦៥នាក់ ស្រី ៦៦ វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមមាននិស្សិតចំនួន ១៨នាក់ សាកលវិទ្យាល័យស្វាយរៀងមាននិស្សិតចំនួន ១១នាក់ ស្រី៤នាក់ និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំមាននិស្សិតចំនួន ៦នាក់ សរុបចំនួន ២០០នាក់ ។
សូមជម្រាបថា ការហាត់ការផ្ដោតលើមុខវិជ្ជា រួមមាន ស្តង់ដារកសិកម្មអន្តរជាតិ សេដ្ឋកិច្ចកសិកម្ម ការការពារដំណាំ គម្រោងស្រាវជ្រាវ អភិរក្សធនធានដី មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ការធ្វើកសិកម្មឈើហូបផ្លែ និង និរន្តរភាពកសិកម្ម ។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ការចិញ្ចឹមមាន់ សាកវប្បកម្ម ការប្រមូលផលនិងការវេចខ្ចប់ ដំណាំផ្កា ការបណ្តុះផ្សិត និងគ្រាប់ពូជ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/10/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/03/2023
វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាសផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។
កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាសដល់និស្សិតស្រ្តីកម្ពុជា ទៅសិក្សានៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/07/2023
កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...





























