អាហារូបករណ៍៖ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីថីថលតេជោ ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួន 100 នាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនានគមន៍ និងព័ត៌មាន (NIPTICT) ។
តាមរយៈអាហារូករណ៍នេះ នឹងផ្តល់ប្រាក់ចំនួន 17,000 ដុល្លារ (ថ្លៃសិក្សា កុំព្យូទ័រយូរដៃមួយគ្រឿង និងប្រាក់ឧបត្ថម្ភមួយខែ 120 ដុល្លារ) ផ្តល់ជូននិស្សិតម្នាក់ៗ សម្រាប់សិស្សដែលបានសិក្សាថ្នាក់វិទ្យាសាស្ត្រពិតនៅវិទ្យាល័យ (ថ្នាក់វិទ្យាសាស្ត្រសង្គមមិនអនុញ្ញាតផ្តល់ឱ្យបានឡើយ)។ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ 2015 ដល់បច្ចុប្បន្នអាចដាក់ពាក្យស្នើសុំអាហារូបករណ៍បាន។
ឯកទេសសិក្សាចំនួនបីដែលសិស្សអាចជ្រើសរើសបាន រួមមាន ឯកទេសទូរគមនាគមន៍និងបណ្ដាញ (Telecoms & Networking), វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science), និងឯកទេសពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)។ មុននឹងទទួលបានអាហារូបករណ៍សិស្សត្រូវប្រឡង ដោយឆ្លងកាត់វិញ្ញាសារប្រលង QCM តាមប្រព័ទ្ធកំព្យូទ័រ ដែលនៅក្នុងនោះមានមុខវិជ្ជាសំខាន់ៗបី រួមមានគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។
ដើម្បីទទួលបានអាហារូបករណ៍នេះ សិស្សទាំងអស់ត្រូវមកចុះឈ្មោះប្រឡងចាប់ពីថ្ងៃនេះតាមតំណ http://bit.ly/ApplyNIPTICT ។ ឈប់ទទួលពាក្យប្រឡងនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2021 សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងលេខទូរស័ព្ទ 010-340-000 ។
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ណែនាំនិស្សិតប្រើ AI ត្រឹមជាឧបករណ៍ជំនួយ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ពីសិស្សប្រឡងបាក់ឌុបធ្លាក់និទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជាសិស្សទទួលបាននិទ្ទេស A ក្នុងឆ្នាំ២០២៦ យុវជន វ៉ាន សែនវ៉ា
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍សិស្សមកពីតំបន់ B-S-J-Z របស់ចិន និងសិង្ហបុរី បានឈរនៅកំពូលតារាងពិភពលោកក្នុងលទ្ធផល PISA ឆ្នាំ២០២៥
ចំណេះជីវិត, ព្រឹត្តិការណ៍សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកការបន្តការសិក្សា ពេលនេះកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបើកថ្នាក់បំប៉នសមត្ថភាពតាមប្រព័ន្ធអនឡាញដោយឥតគិតថ្លៃ ដើម្បីជួយសិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនខ្មែរ-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន ៤៧%
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បានឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបានក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យមកបំភ្លឺ
ចំណេះជីវិត, ព្រឹត្តិការណ៍មនុស្សជាច្រើនតែងតែគិតថា ការក្លាសេអាហារក្នុងទូកកក (Freezer) អាចរក្សាទុកបានរហូតដោយមិនខូចគុណភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន