បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន៖ ការស្រាវជ្រាវបង្ហាញថាប្រើខួរក្បាលច្រើនធ្វើឱ្យមនុស្សអាយុវែង
មនុស្សជាច្រើនតែងអប់រំគ្នាថា កុំឱ្យគិតច្រើន ប្រយ័ត្នខូចខួរក្បាល ឬកុំគិតច្រើននាំឱ្យមានបញ្ហាដល់សុខភាពផ្លូវចិត្តជាដើម តែក្នុងស្ថានភាពខ្លះការគិតមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ តែថែមទាំងអាចជួយឱ្យមនុស្សមានបញ្ញា និងសុខភាពផ្លូវចិត្តកាន់តែរឹងមាំទៅវិញ។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមការស្រាវជ្រាវបានបញ្ជាក់ថា ការគិតប្រកបដោយលំដាប់លំដោយអាចធ្វើឱ្យមនុស្សអាយុវែង។ កាលណាយើងគិត ខួរក្បាលរបស់យើងដំណើរការ ដែលធ្វើឱ្យកោសិកាខួរក្បាលរីកដុះដាលតភ្ជាប់គ្នាកាន់តែច្រើន។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យយើងកាន់តែមានសមត្ថភាពខ្ពស់ ហើយថែមទាំងមានភាពរស់រវើក (reflex) ក្នុងការគិតវិភាគ ឬដោះស្រាយបញ្ហានានាចំពោះមុខបន្ថែមទៀត។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍ថា៖
«ផ្ទុយមកវិញ ប្រសិនបើយើងមិនប្រើប្រាស់ខួរក្បាល នោះកោសិកាខួរក្បាលរបស់យើងនឹងស្ពឹកស្រពន់មិនដំណើរការ ហើយពេលគិតអ្វីម្តងៗក៏មិនងាយចេញដែរ ព្រោះកោសិកាជាច្រើនក៏ងាប់ និងមិនអាចតភ្ជាប់គ្នាបាននោះទេ»។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿនអ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថាសម្រាប់លោកបណ្ឌិតគឺ ចូលចិត្តប្រើប្រាស់ខួរក្បាលតាមរយៈការអាន ការស្រាវជ្រាវ ឬការដោះស្រាយបញ្ហានានាប្រចាំថ្ងៃ ហើយកាន់តែប្រើប្រាស់ខួរក្បាលជីវិតកាន់តែរីករាយ និងកាន់តែជក់ចិត្តជាមួយនឹងការងារទាំងអស់នោះ។ ហេតុនេះ ការប្រើប្រាស់ខួរក្បាលគឺជារឿងល្អ ឱ្យតែការគិតនោះមានលំដាប់លំដោយត្រឹមត្រូវ និងមិនច្របូកច្របល់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ តាមការបញ្ជាក់របស់ស្ថាប័ន Psychology today បានឱ្យដឹងថា ខួរក្បាលរបស់យើងគឺជាផ្នែកសំខាន់មួយក្នុងរាងកាយ។ វាជាផ្នែកដែលផ្ទុកទិន្នន័យ និងបញ្ជារទៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ។ ហេតុនេះកាលណាខួរក្បាលដំណើរការ និងមានសុខភាពល្អ រាងកាយរបស់យើងក៏រស់រវើក និងមានជីវិតស្រស់បំព្រងផងដែរ។ វាមិនមែនគ្រប់គ្រងតែផ្នែកផ្លូវចិត្តនោះទេ តែវាក៏ជាផ្នែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យផ្លូវកាយមានភាពរស់រវើកផងដែរ។ ការមានទម្លាប់ប្រើប្រាស់ខួរក្បាលតាមរយៈការវិភាគ ការលេងល្បែងល្បងប្រាជ្ញាមួយចំនួន និងការច្នៃប្រឌិត នឹងធ្វើឱ្យខួរក្បាលទាំងពីរផ្នែកមានទំនាក់ទំនងល្អជាមួយគ្នា ហើយធ្វើឱ្យសសៃតូចៗជាច្រើនកើតឡើងភ្ជាប់គ្នាយ៉ាងរឹងមាំ ដែលធ្វើឱ្យយើងមានគំនិតកាន់តែច្រើនទាំងផ្នែកបច្ចេកទេស និងសិល្បៈ។ បន្ថែមពីលើនេះ កាលណាខួរក្បាលរបស់យើងដំណើរការបែបនេះ យើងក៏មិនសូវមានបញ្ហាភ្លេចភ្លាំង ឬមានជំងឺប៉ុន្មានដែរ បើទោះបីជាយើងមានអាយុច្រើនក៏ដោយ៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមនៅសល់តែប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងមកដល់។ ក្នុងដំណាក់កាលនេះ បេក្ខជនប្រឡងមួយចំនួន នៅតែមានអារម្មណ៍ភ័យ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍គណៈប្រតិភូអប់រំកម្ពុជាចំនួន ៤៤រូប មកពី ១៣ ស្ថាប័នអប់រំ ដឹកនាំដោយសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-ចិន (CACE) កំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពី ”ការលើកកម្ពស់សមត្ថភាព AI និងការអនុវត្តជាក់ស្តែង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាសុវត្ថិភាព និងភាពសម្ងាត់នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំនេះ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្មវិធី Next-Gen Engagement Program – Batch III របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កំពុងជួយពង្រឹងទាំងជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់និស្សិត តាមរយៈការចែករំលែកចំណេះដឹង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ខណៈរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានជាង ៧៧ម៉ឺនគ្រឿង នៅឆ្នាំ២០៣០ គេគណនាឃើញថា កម្ពុជានឹងត្រូវការអ្នកជំនាញថាមពលស្អាត (EV)
ចំណេះជីវិត, ព្រឹត្តិការណ៍ការប្រឡងមិនត្រឹមតែជាការវាស់ស្ទង់ចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងផ្លូវចិត្ត និងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ផងដែរ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួលបានលទ្ធផលល្អ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុបជាង១ពាន់នាក់ ផ្ដោតលើជំនាញចំនួន…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមបន្ទាប់ពីការប្រកួតបញ្ចេញគំនិតយ៉ាងស្វិតស្វាញ ទីបំផុតក្រុមបេក្ខជនជាប់ជ័យលាភីលេខ១ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ បានទៅលើ
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍វៀតណាមគ្រោងដាក់ចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការការពារកុមារនៅលើបណ្តាញសង្គម ដោយតម្រូវឱ្យកុមារអាយុក្រោម ១៦ ឆ្នាំ ចុះឈ្មោះគណនីបណ្តាញសង្គមតាមរយៈឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមថ្វីបើមានកម្ពស់ត្រឹម ៩០ សង់ទីម៉ែត្រ និងកើតមកជាមួយសភាពរាងកាយខុសពីមនុស្សទូទៅក៏ដោយ កញ្ញា ង៉ែត សេដ្ឋា មិនដែលអនុញ្ញាតឱ្យពិការភាព ឬភាពក្រីក្រកំណត់អនាគតរបស់ខ្លួនឡើយ។ ដោយមានការតស៊ូ និងការតាំងចិត្ត យុវតីវ័យ ២៦