ភ្នំពេញ៖ សៀវភៅចំណងជើង “កូនសិស្សជីវិត” ជាស្នាដៃបង្កើតឡើងដោយកញ្ញា សេង ហ្គេកលី មានវ័យ 22 ឆ្នាំ ប្រមូលផ្តុំដោយអត្ថបទខ្លីៗ និយាយពីរឿងរ៉ាវជីវិត និងដំណោះស្រាយផ្សេងៗ អមដោយគន្លឹះជំរុញលើកទឹកចិត្តទៅដល់យុវជន និងមនុស្សនៅជុំវិញខ្លួន។ ខ្លឹមសារសៀវភៅនេះ កើតចេញពីបទពិសោធជីវិតដែលអ្នកនិពន្ធមើលឃើញ ចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់ទី12 រហូតដល់ជីវិតសិក្សានៅមហាវិទ្យាល័យ គួបផ្សំនឹងការស្រាវជ្រាវខ្លឹមសារអប់រំជាអំណះអំណាងបន្ថែម។
បច្ចុប្បន្ន កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម។ ម្ចាស់សៀវភៅកូនសិស្សជីវិតរូបនេះ បាននិយាយថា “ទម្លាប់អានសៀវភៅល្អសម្រាប់ខ្ញុំ… ខ្ញុំសរសេរសៀវភៅពីអ្វីដែលខ្ញុំបានជួប ដោយសារខ្ញុំគិតថាយុវវ័យមួយចំនួនក៏ជួបបញ្ហាមិនខុសពីខ្ញុំដែរ ហេតុនេះហើយទើបខ្ញុំសម្រេចសរសេរសៀវភៅនេះ វានឹងជួយឱ្យអ្នកអានពិចារណានិងរកដំណោះស្រាយបានច្រើន”។
“ចប់បាក់ឌុបភ្លាមជាពេលដែលខ្ញុំពិបាកបំផុត មិនដឹងថាខ្លួនឯងពូកែអ្វីចូលចិត្តអ្វីនោះទេ ! ឃើញគេធ្វើនេះល្អក៏ចង់ធ្វើតាមគេ ឃើញគេធ្វើនោះល្អក៏ធ្វើតាមគេ ប៉ុន្តែមិនដែលបានផលល្អមកវិញសោះ និយាយទៅអត់ស្គាល់ខ្លួនឯង… អីចឹងហើយខ្ញុំចង់ឱ្យយុវជនយើងដឹងពីរឿងទាំងហ្នឹង”
នេះជាបទពិសោធផ្ទាល់ខ្លួនមួយដែលកញ្ញា សេង ហ្គេកលី បានបង្កើតជាខ្លឹមសារអត្ថបទដាក់បញ្ចូលក្នុងសៀវភៅកូនសិស្សជីវិតរបស់ខ្លួន។
យុវតីមានទីកន្លែងកំណើតនៅខេត្តកំពង់ចាម បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាអក្សរសាស្រ្តអង់គ្លេសរូបនេះ បានចាប់ផ្តើមសរសេរសៀវភៅនៅឆ្នាំកាលពីឆ្នាំ 2018 ។ មូលហេតុដែល ហ្គេកលី ដាក់ចំណងជើងសៀវភៅរបស់ខ្លួនថា “កូនសិស្សជីវិត” ដោយសាររូបគេយល់ថា មនុស្សម្នាក់ៗត្រូវចំណាយពេលវេលារៀនពីមេរៀនជីវិតពេញមួយជីវិតតែម្តង។ កញ្ញាបានបញ្ជាក់ថា ខ្លឹមសារអត្ថបទក្នុងសៀវភៅមិនមែនបង្កើតតាមអារម្មណ៍នោះទេ ត្រូវសរសេរផ្អែកលើបទពិសោធនផ្ទាល់ខ្លួន ព្រមទាំងស្រាវជ្រាវអំណះអំណាងពិតជាក់ស្ដែងពីឯកសារ ឬសៀវភៅដែលបានអានរួច។
សូមបញ្ជាក់ថា សៀវភៅកូនសិស្សជីវិត ជាប្រភេទសៀវភៅអប់រំបែបលើកទឹកចិត្តដែលប្រមូលផ្តុំទៅដោយអត្ថបទខ្លីៗ បង្កប់ន័យអប់រំពីជីវិត និងសាងកម្លាំងចិត្ត។ បច្ចុប្បន្ននេះ សេង ហ្គេកលី និពន្ធសៀវភៅបានចំនួនបីក្បាល រួមមាន សៀវភៅកូនសិស្សជីវិត សៀវភៅកូនសិស្សជីវិត1 និងសៀវភៅកូនសិស្សជិវិត2 ព្រមទាំងមានគម្រោងបោះពុម្ពសៀវភៅថ្មីៗជាបន្តបន្ទាប់ អមដោយការវីដេអូអប់រំនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…