រាល់ថ្ងៃដំណើរជីវិតរបស់មនុស្សម្នាក់ៗ ឆ្លងកាត់រឿងរ៉ាវច្រើន ដូចជាការសិក្សា ការធ្វើការ និងជីវិតផ្ទាល់ខ្លួន ហើយក្នុងដំណាក់កាលទាំងនេះ ប្រសិនបើមានបុគ្គលជួយប្រឹក្សាយោបល់ ផ្តល់មតិណែនាំ ពិភាក្សាលើកទឹកចិត្ត នោះការសម្រេចចិត្តធ្វើអ្វីមួយលគឺកាន់តែមានប្រសិទ្ធភាព។ មិត្តភក្ដិ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងរៀមច្បងជាដើម សុទ្ធតែជាបុគ្គលដែលអាចជាអ្នកប្រឹក្សាយោបល់ (mentor) និងអាចជួយណែនាំផ្តល់កម្លាំងចិត្តយើងបាន។
លោកស្រី ស្ដើង ភារ៉ុង បច្ចុប្បន្នជាបុគ្គលិកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានរៀបរាប់ពីដំណើរជីវិតតស៊ូរបស់ខ្លួន ព្រមទាំងកម្លាំងចិត្តទទួលបានពីបុគ្គលសំខាន់ៗនៅជុំវិញខ្លួន។
“មានបុគ្គលសំខាន់ៗជាច្រើនដែលគាត់បានជួយជ្រោមជ្រែងនៅក្នុងដំណើរជីវិតខ្ញុំ ! អាចនិយាយបានថា មុននឹងឈានមកដល់ពេលនេះ គឺខ្ញុំមានអ្នកប្រឹក្សាយោបល់ និងជួយណែនាំជាច្រើនអ្នក”
លោកស្រី ស្ដើង ភារ៉ុង បានបន្តរៀបរាប់ពីបទពិសោធន៍ជាពិសេស នៅពេលដែលជីវិតរបស់លោកជួបការពិបាក និងជួបបញ្ហាពិបាកដោះស្រាយឬសម្រេចចិត្ត លោកស្រីតែងតែសុំយោបល់ពីអ្នកប្រឹក្សាយោបល់ (Mentor) របស់លោកស្រី។ លោកស្រីនិយាយទាំងស្នាមញញឹមថា ៖
“អ្នកប្រឹក្សាយោបល់ដំបូងរបស់ខ្ញុំឈ្មោះ Marica ខ្ញុំបានជួបគាត់នៅក្នុងកម្មវិធី Wedu Mentorship Program របស់អង្គការ Wedu Global។ ខ្ញុំតែងតែជជែកជាមួយគាត់តាមអនឡាញនិយាយអំពីផែនការជិវិត ក៏ដូចជាកង្វល់ បញ្ហា ហើយខ្ញុំតែងតែបានកម្លាំងចិត្តពីគាត់ ដែលធ្វើអោយខ្ញុំស្វែងរកដំណោះស្រាយដោយខ្លួនឯងដោយភាពជឿជាក់”
ទន្ទឹមគ្នានេះ លោកស្រី ភារ៉ុង បានជួបអ្នកប្រឹក្សាយោបល់ម្នាក់ទៀត ជាអតីតបុគ្គលិកបម្រើការនៅអង្គការ UN Women ប្រចាំប្រទេសកម្ពុជា គាត់ឈ្មោះ ខារ៉ា (Cara)។
“ខ្ញុំចាប់អារម្មណ៍ Cara ព្រោះឃើញថាគាត់ក្មេងហើយគាត់ពូកែ ! ខ្ញុំចង់ធ្វើដូចគាត់នៅថ្ងៃណាមួយ ហើយចង់ធ្វើការនៅស្ថាប័នអន្តរជាតិដូចគាត់អីចឹងដែរ។ ខ្ញុំក៏ចាប់ផ្ដើម ស្គាល់គាត់ ហើយខ្ញុំតែងតែសុំយោបល់ពីគាត់ជារើយៗ ហើយ Cara ដូចជាបងស្រីបង្កើតរបស់ខ្ញុំម្នាក់ចឹង ដូចគ្នាជាមួយនឹង Marica ដែរ”
លោកស្រី ស្ដើង ភារ៉ុង បានបញ្ជាក់ថា ការកំណត់ផែនការជីវិត និងគោលដៅជីវិតបានប្រសើរឡើងនៅពេលដែលលោកស្រីរកឃើញបុគ្គលគំរូ (Role model) ក៏ដូចជាមានអ្នកប្រឹក្សាយោបល់ (mentor)។ សម្រាប់លោកស្រី ស្ដើង ភារ៉ុង
“វាមិនអាក្រក់នោះទេនៅពេលយើងសុំមតិយោបល់ពីនរណាម្នាក់ដែលយើងទុកចិត្ត ! យើងគួរស្វែងរកបុគ្គលដែលជាគំរូរបស់ខ្លួនហើយព្យាយាមសិក្សាស្វែងយល់ពីគាត់ មានទំនាក់ទំនងល្អជាមួយគាត់ សុំគាត់ជាអ្នកផ្តល់ប្រឹក្សាយោបល់ ដើម្បីទទួលបានគំនិតថ្មីៗ ជួយដល់ផែនការជីវិតយើងអោយបានប្រសើរជាងមុន”
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…