ភ្នំពេញ៖ តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) និងUNIVERSITE DE BORDEAUX នៃប្រទេសបារាំង នឹងជ្រើសរើសបេក្ខភាពនិស្សិតអាហារូបករណ៍ពីររូបទៅសិក្សាបន្តវគ្គ DFMS-CIU នៅប្រទេសបារាំងសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
ឯកទេសចំនួនពីរដែលកម្មវិធីអាហារូបករណ៍ជ្រើសរើស រួមមានឯកទេសសល្យសាស្ត្រជំងឺឆ្អឹងនិងបាក់បែក និងឯកទេសសល្យសាស្ត្រនិងប្រព័ន្ធរំលាយអាហារ។ និស្សិតដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងពីរនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបាន។បេក្ខជនត្រូវបំពេញពាក្យសុំចុះឈ្មោះដែលមានគម្រូស្រាប់ភ្ជាប់នឹងឯកសារពាក់ព័ន្ធផ្សេងៗ រួចស្កេនឯកសារទាំងអស់ជាទម្រង់ PDF ដោយផ្ញើមកតាម Email របស់ក្រុមការងារទាំងបីtannsoksreya@uhs.edu.kh, sambathcheab@uhs.edu.khដោយ CC ទៅកាន់ molikahen@uhs.edu.kh ។
បេក្ខជនអាចទាញយកឯកសារតាមរយៈតំណភ្ជាប់ https://uhs.news/CIU_UHS_UB_2021 ឬចូលទៅកាន់ទំព័រFacebook របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលUniversity of Health Sciences ។ អាហារូបករណ៍ផុតកំណត់ទទួលពាក្យចាប់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ល្ងាច។
ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ក្រុមការងារលោកស្រីវេជ្ជបណ្ឌិត តាន់ សុខស្រីយ៉ា ០១២ ២៧៩ ៧៣២, លោកវេជ្ជបណ្ឌិត ជៀប សម្បតិ្ត ០៧៧ ៣៣៦ ២៤៤ និងអ្នកនាង ហែម មល្លិកា ០១២ ៣៧៥ ៥៩២ រៀងរាល់ម៉ោងធ្វើការ៕
ពាក្យសុំចុះឈ្មោះជាបេក្ខជន
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…