បច្ចុប្បន្ននេះ ដោយសារតែចរន្តនៃបណ្តាញផ្សព្វផ្សាយសង្គមកាន់តែទូលំទូលាយ យុវវ័យជាច្រើនបានស្គាល់ និងឃើញពីខ្សែជីវិតបុគ្គលមួយចំនួនតូចដែលមិនបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ឬមិនសូវរៀនបានខ្ពស់ ទទួលបានជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើល។ ចំណុចនេះ បានធ្វើឱ្យយុវជនខ្លះឈ្លក់វង្វេង រហូតភ្លេចការសិក្សា ដោយសារតែចង់យកគម្រូជីវិតតាមបុគ្គលលេចធ្លោរទាំងអស់នោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Community បានលើកឡើងថា បើទោះបីជាបុគ្គលល្បីល្បាញមួយចំនួនមិនសូវឱ្យតម្លៃលើការសិក្សានៅសាលា ក៏សម្រាប់ខ្លួនលោកផ្ទាល់នៅតែឱ្យតម្លៃការសិក្សាដដែល។ មូលហេតុ ដោយសារតែលោកមើលឃើញថា បុគ្គលដែលសិក្សាបានខ្ពស់ ភាគច្រើនអាចរស់នៅដោយភាពថ្លៃថ្នូរក្នុងសង្គម ផ្ទុយពីបុគ្គលដែលបោះបង់ការសិក្សាមួយភាគតូចអាចជោគជ័យក្នុងអាជីពដែលពិបាកយកគំរូតាម។
លោក គីម ដារ៉ា បាននិយាយថា៖
“ការអប់រំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ និងសង្គម។ ខ្ញុំកម្រឃើញព័ត៌មានផ្សាយថាអ្នករៀនបានខ្ពស់ខ្ពស់ណាធ្វើជាចោរលួច ឆក់ ប្លន់ណាស់”
អ្នកអប់រំខាងលើបានបន្ថែមទៀតថា បើមនុស្សភាគច្រើនមិនឱ្យតម្លៃលើការសិក្សានៅសាលាទេ អនាគតវិទ្យាសាស្ត្រពិបាករីកចម្រើនណាស់ ព្រោះការសិក្សាស្រាវជ្រាវថ្មីៗសឹងតែទាំងអស់គឺធ្វើដោយអ្នកប្រាជ្ញបណ្ឌិតដែលសិក្សាបានខ្ពស់ខ្ពស់។ បន្ថែមពីលើនេះ បើទោះបីជាអ្នកពូកែរកស៊ីមួយចំនួនត្រូវបានគេមើលឃើញថាមិនសូវរៀនបានខ្ពស់ក៏ពិតមែន តែគាត់មិនអាចជោគជ័យដោយគ្មានវត្តមានអ្នករៀនបានខ្ពស់នៅក្បែរខ្លួននោះទេ។ បើគ្មានអ្នកសិក្សាខ្ពស់ៗចូលបម្រើការងារជាមួយគាត់ ក្រុមហ៊ុនរបស់គាត់ក៏មិនអាចរីកចម្រើនដែរ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...
រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2026
ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...
ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...
ឱកាសអាហារូបករណ៍ ១០០% ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2025
វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ (CGTI) កំពុងប្រកាសផ្តល់អាហារូបករណ៍ចំនួន១៦កន្លែង សម្រាប់សិស្សដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សាទាំងអស់។
ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សាថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...
អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/08/2023
វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់ ឬធ្លាក់...





























