បច្ចេកវិទ្យា៖ អ្នកជំនាញស្រាវជ្រាវបច្ចេកវិទ្យាកំពុងរំពឹងថា វត្តមានបញ្ញាសុប្បនិម្មិត (Artificial Intelligence) នឹងអាចជួយកាត់បន្ថយអត្រាគ្រោះនៅលើផ្លូវក្នុងទីក្រុង ខណៈតួលេខសកលស្តីពីចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានរហូតទៅដល់ ១.៣៥លាននាក់ជារៀងរាល់ឆ្នាំ។ អ្នកជំនាញបច្ចេកវិទ្យាបានបង្ហាញថា ទិន្នន័យទទួលបានពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នឹងផលិតជាព័ត៌មានយ៉ាងសកម្មនៅក្នុងដំណើរការផ្តល់ព័ត៌មានទៅកាន់សាធារណជន។
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមនៅប្រទេសអេស្បាញ បានដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិតទៅក្នុងកិច្ចការងារស្រាវជ្រាវរបស់ពួកគេ។ តាមរយៈការទាញយកគំរូគ្រោះថ្នាក់លើផ្លូវចរាចរណ៍ ពួកគេជឿជាក់ថា ទិន្នន័យដែលប្រមូលបាននឹងក្លាយជាយន្តការដោះស្រាយបញ្ហា និងរៀបចំផែនការកាត់បន្ថយអត្រាគ្រោះថ្នាក់បានកាន់តែប្រសើរ។
ទន្ទឹមគ្នានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Universitat Oberta de Catalunya (UOC) បានបញ្ជាក់ថា វីដេអូរាប់សិបម៉ោងនិងរូបភាពរាប់ពានសន្លឹកដែលពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងធំៗ ចំនួនពីររបស់ប្រទេសអេស្បាញ ត្រូវបានទាញយកមកគ្រប់គ្រងតាមរយៈបច្ចេកវិទ្យាបំពាក់ដោយបញ្ញាសុប្បនិម្មិត។ ជាលទ្ធផលទិន្នន័យទាំងអស់ដែលបញ្ញាសុប្បនិម្មិតប្រមូលបាន នឹងផលិតចេញជាព័ត៌មានផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៅកាន់សាធារណជនបានលឿនរហ័ស។
ទិន្នន័យដែលបញ្ញាសុប្បនិម្មិតប្រមូលបាន រកឃើញថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយការធ្វេសប្រហែស កង្វះខាតឧបករណ៍មួយចំនួននៅតាមទីសាធារណៈ ដូចជាស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ជាដើម។ អ្នកជំនាញជឿជាក់ថា ប្រទេសជាច្រើននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអនាគត។ គួរបញ្ជាក់ថា បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ពាក់កណ្តាលនៃចំនួនអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងនាបច្ចុប្បន្ន ភាគច្រើនជាក្រុមមនុស្សដែលងាយរងគ្រោះ ដូចជា អ្នកថ្មើជើង ក្រុមអ្នកជិះកង់ និងជិះម៉ូតូ៕
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អគារសិក្សាចំនួន១ខ្នង មាន៥បន្ទប់ និងលេណដ្ឋានចំនួន១ កំពុងដំណើរការសាងសង់ នៅសាលាបឋមសិក្សាគីរីវ័ន្តសែនជ័យ ក្រោមការឧបត្ថម្ភថវិកា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងឱកាសចូលរួមទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃពុធនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញម្ចាស់ជ័យលាភីតែងនិពន្ធ និងស្មូតកំណាព្យចំនួន ៦រូប ក្នុងកម្មវិធីប្រឡងជ្រើសរើសជ័យលាភីថ្នាក់ជាតិផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេច តេជោ សែន»
ចំណេះជីវិត, ព្រឹត្តិការណ៍
ក្នុងយុគសម័យដែលមានការប្រកួតប្រជែង និងភាពមមាញឹកខ្លាំង មនុស្សភាគច្រើនតែងតែផ្ដោតលើសុខភាពរាងកាយ ដោយភ្លេចសង្កេតមើលសុខភាពផ្លូវចិត្ត។ យោងតាមការណែនាំពីមូលនិធិសុខភាពផ្លូវចិត្ត (Mental Health Foundation)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាសចុះឈ្មោះយុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកអប់រំ ក៏ដូចជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការកំហិតសម្រាប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដោយកំណត់ត្រឹមម៉ាកសញ្ញា និងឡូហ្គោប៉ុណ្ណោះ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជន។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ប្រទេសអង់គ្លេស គ្រោងនឹងផ្តល់អ្នកជំនាញ ក៏ដូចជាកម្មវិធីអប់រំលំដាប់ពិភពលោក មកកម្ពុជា ដើម្បីលើកកម្ពស់គុណភាព នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រោមការសម្របសម្រួលពីក្រុមការងារនៃធនាគារពិភពលោក កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមការងារ ថ្នាលបឋម PLP EdTech នៃនាយកដ្ឋានបឋមសិក្សា និងក្រុមការងារ MoEYS EdTech នៃមហាវិទ្យាល័យអប់រំ…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការប្រើប្រាស់ប្លាស្ទិកច្រើនបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស និងសត្វរស់នៅក្នុងធម្មជាតិ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង