វិទ្យាស្ថានតេជោសែនសហការជាមួយក្រុមហ៊ុន PPDS ក្នុងក្របខណ្ឌអប់រំកម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា

ភ្នំពេញ – វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Phnom Penh Digital Service (PPDS) ក្នុងក្របខណ្ឌអប់រំកម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ។

ពិធីចុះហត្ថលេខានេះ មានការ​អញ្ជើញចូលរួមជាអធិបតីរបស់ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លី ខេមរា នាយកក្រុមហ៊ុន Phnom Penh Digital Service (PPDS), ភ្ញៀវកិត្តិយស និងមន្រ្តីនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន PPDS ដែល​បានយល់ព្រមផ្តល់នូវកម្មវិធីឌីជីថលពាក់ព័ន្ធនឹងការបង្រៀននិងការរៀន ការគ្រប់គ្រងថ្នាក់និងសកម្មភាពពាក់ព័ន្ធ (School Management System Software) និង Mobile Application ជូនដល់វិទ្យាស្ថានដោយឥតគិតថ្លៃ ក៏ដូចជាការផ្តល់អត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមកផងដែរ ។

ឯកឧត្តម ហឿន សំនៀង បន្ថែមថា វិទ្យាស្ថានតេជោសែនមានការប្ដេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលកូនខ្មែរឱ្យមានជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ អាចធ្វើការជាមួយអ្នកដទៃបាន មានសីលធម៌ គុណធម៌ អត្តចរិត ចរិយាសម្បត្តិ និងគុណតម្លៃត្រឹមត្រូវក្នុងឋានៈជាអ្នកបន្តវេនដ៏មានសក្តានុពលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដឹកជញ្ជូន ។

លោក លី ខេមរា នាយកក្រុមហ៊ុន Phnom Penh Digital Service បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសំខាន់ៗដែលក្រុមហ៊ុនសម្រេចបាន ក្នុងនោះ ការបង្កើតប្រព័ន្ធដំណោះស្រាយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃមួយចំនួន ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក មានដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការបណ្ដុះបណ្ដាលអនឡាញ ប្រព័ន្ធរៀនអនឡាញ ប្រព័ន្ធគ្រប់គ្រងការលក់ទំនិញអនឡាញ ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន ប្រព័ន្ធគ្រប់គ្រងសេវាថែរក្សាយានយន្ត ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ និងថែទាំអ្នកជំងឺតាមអនឡាញ និងការផ្ដល់សេវាកម្មអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មផ្សេងៗទៀតផងដែរ ។

គួរជម្រាបជូនថា ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Phnom Penh Digital Service នឹងរួមចំណែកលើកកម្ពស់ការអប់រំបណ្តុះបណ្ដាលកូនខ្មែរឱ្យមានសមត្ថភាពខ្លាំងលើជំនាញ មានការទទួលស្គាល់ និងការគាំទ្រពីដៃគូទាំងក្នុង និងក្រៅប្រទេស ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិត ឱ្យកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំលើជំនាញ ចំណេះដឹង និងសីលធម៌ ស្របតាមតម្រូវការរបស់សង្គម ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវ​ដាក់​ឱ្យ​ដំណើរការនៅឆ្នាំ២០២១នេះ ដោយ​កំពុងបណ្តុះបណ្តាលនិស្សិតជំនាន់ទី១ ចំនួន១៩១នាក់ លើជំនាញសិក្សាចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន ៣ រួមមាន ទី១. ដេប៉ាតឺម៉ង់សំណង់ សាធារណការ៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ, ជំនាញប្រព័ន្ធចម្រោះ ទឹក កខ្វក់ ទី២. ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម (ឡូជីស្ទីក)៖ ជំនាញសេដ្ឋកិច្ចគ្រប់គ្រងនិងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង ទី៣.ដេប៉ាតឺម៉ង់នាវាចរណ៍៖ ជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..